Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដាក់ពាក្យ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​

ដោយ Pothe Thun
28/08/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដាក់ពាក្យ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​រសៀល​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩ លោកជំទាវ ធី​ណា ស៊ូ​សាន រ៉េត ស (Tina Susan Redshaw) ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស ប្រចាំ​នៅ​កម្ពុជា បានផ្ដល់​កិត្តិយស​ជា​អធិបតី ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីអំពី អាហារូបករណ៍​ឆី​វ​វិ​ន​ណី​ង (Chevening) ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​ឆ្នាំ​២០២០-២០២១ រយៈពេល​០១​ឆ្នាំ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប​។​

​លោកជំទាវ​ឯកអគ្គរាជទូត បាន​មានប្រសាសន៍​ស្វាគមន៍​ក្នុងឱកាស​នោះ​ថា អាហារូបករណ៍​ឆី​វ​វិ​ន​ណី​ង គឺជា​អាហារូបករណ៍ ដែល​បង្កើត​នូវ​ទំនាក់ទំនង​ដល់​ប្រជាជន​ទូទាំង​ពិភពលោក ហើយក៏​ជាការ​ផ្ដល់ឱកាស​ដល់​ពួកគេ​ស្វែងយល់​ពី​ចក្រភព​អង់គ្លេស​។ លោកជំទាវ បាន​បន្ថែមថា វត្តមាន​របស់លោក​ជំទាវ​នៅ​ខេត្តសៀមរាប​នាពេលនេះ ដោយសារ​លោកជំទាវ​យ​ល់​ថា​ខេត្តសៀមរាប ក៏មាន​ប្រជាពលរដ្ឋ​មាន​សមត្ថភាព​អាច​ទទួលបាន​អាហារូបករណ៍​នេះ មិនមែន​មានតែ​រាជធានី​ភ្នំពេញ​នោះឡើយ​។​

​ក្នុងឱកាស​នោះ ក៏មាន​ការធ្វើ​បទ​បង្ហាញ​ពីបទ​ពិសោធ ដើម្បី​ទទួលបាន​អាហារូបករណ៍​ឆី​វ​វិ​ន​ណី​ង ពី​អតីត​និស្សិត​ជោគជ័យ​ផងដែរ​។ កញ្ញា រស្មី ជា​អតីត​និស្សិត​ទទួលបាន​អាហារ​រូបករណ៍​បាន​បង្ហាញថា អាហារូបករណ៍​សម្រាប់​ឆ្នាំ​២០២០-២០២១ អាចមាន​ចំនួន​រហូតដល់​ជិត​២០​រូប ដែល​ពួកគេ​អាច​ជ្រើសរើស​សាកលវិទ្យាល័យ និង​មុខវិជ្ជា​ទៅតាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ នៅ​ទូទាំង​ចក្រភព​អង់គ្លេស ដែល​រាល់​ការចំណាយ​ទាំងអស់​ក្នុង​លក្ខខណ្ឌ​ការសិក្សា ស្ថិតនៅក្នុង​អាហារូបករណ៍​។ កញ្ញា បាន​បញ្ជាក់ថា នៅ​កម្ពុជា​មានតែ​ជនជាតិខ្មែរ​តែប៉ុណ្ណោះ​ដែលមាន​សិទ្ធ​ប្រឡងប្រជែង ទទួលបាន​អាហារូបករណ៍​នេះ​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

​សូមជម្រាបថា ក្នុងឱកាស​នោះ មាន​សិស្ស​និស្សិត និង​សា​ស្រា្ត​ចា​រ្យ​មកពី សាកលវិទ្យាល័យ ចំនួន​០៧ និង​០១​វិទ្យាស្ថាន ក្នុង​ខេត្តសៀមរាប ចូលរួម​ស្ដាប់ និង​សាកសួរ​សំណួរ ដោយឡែក​រាល់​ចម្ងល់ និង​សំណួរ​ទាំងអស់ របស់លោក​អ្នក ដែល​ចង់​ដាក់ពាក្យ​យក​អាហារូបករណ៍​នេះ លោកអ្នក​អាចធ្វើ​ការទំនាក់ទំនង ស្ថានទូត​ចក្រភព​អង់គ្លេស​នៅ​កម្ពុជា និង​អ៊ី​ម៉ែ​ល [email protected]​។​

 

 

​អត្ថបទ និង​រូបភាព​៖ លោក សេង ផល្លី​

Tags: អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​៤៥០​គ្រួសារ នៅ​សង្កាត់​ចំនួន​២​ក្នុង​ក្រុង​សៀមរាប ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​៤៥០​គ្រួសារ នៅ​សង្កាត់​ចំនួន​២​ក្នុង​ក្រុង​សៀមរាប ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​

កិច្ចប្រជុំ​លើក​ទី​៤រវាង​គណៈកម្មការ​/​គណៈកម្មាធិការ​ការពា​រ​ជាតិនិង​សន្តិសុខ​នៃ​រដ្ឋសភា​កម្ពុជា ឡាវ វៀតណាម បាន​បិទ​បញ្ចប់​ប្រកបដោយ​ជោគជ័យ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.