Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ទីតាំង​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គាស​ធុងនិង​រថយន្ត​  ចំនួន​០២​កន្លែង​ទៀតត្រូវបាន​ក្រុមការងារ​ផ្អាក​សកម្មភាព​បញ្ចូល ផ្ទេរ និង​ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន​

ដោយ Pothe Thun
28/08/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ទីតាំង​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គាស​ធុងនិង​រថយន្ត​  ចំនួន​០២​កន្លែង​ទៀតត្រូវបាន​ក្រុមការងារ​ផ្អាក​សកម្មភាព​បញ្ចូល ផ្ទេរ និង​ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន​
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៩​នេះ ឯកឧត្តម លាង ឆា​លី អនុ​រដ្ឋ​លេ​ធិ​ការ​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​និង​អធិការកិច្ច​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត និង​មន្ត្រី​អគ្គនាយកដ្ឋាន​ប្រេងកាត នៃ​ក្រសួង​រ៉ែ និង​ថាមពល រួមទាំង​ប្រធាន អនុប្រធាន​មន្ត្រី​មន្ទីរ រ៉ែ និង​ថាមពល​ខេត្តសៀមរាប សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រមទាំង​រដ្ឋបាល​ក្រុង​សៀមរាប បាន​ចុះ​ពិនិត្យ និង​ណែនាំ​ម្ចាស់​ទីតាំង​ស្ថានីយ​លក់ និង​បញ្ចូល​ហ្គាស​ធុង​-​រថយន្ត​ចំនួន​០២​កន្លែង នៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​ក្រុមការងារ​បាន​ពិនិត្យឃើញ​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គាស​ធុង​និង​រថយន្ត​ចំនួន​០២​កន្លែង​នេះ ពុំទាន់​រៀបចំ​ស្ថានីយ​ត្រូវ​តាម​ស្តង់ដារ​ដែល​បានកំណត់​ក្នុង​លិខិតបទដ្ឋាន​ជា​ធរមាន​។​

​ដោយ​ពិនិត្យឃើញ​ដូចនេះ ក្រុមការងារ​បាន​ផ្អាក​សកម្មភាព​បញ្ចូល ផ្ទេរ និង​ស្តុក​ទុក​ហ្គាស​ជា​បណ្តោះអាសន្ន ដោយ​ត្រូវ​រេីឧបករណ៍​ផ្ទេរ​ហ្គាស​ចេញពី​ទីតាំង​ស្ថានីយ ដែល​ស្ថិតនៅ​គៀក​នឹង​លំនៅដ្ឋាន ហើយ​បាន​ណែនាំ​ម្ចាស់​ទីតាំង​អាជីវកម្ម​ដាក់ពាក្យ​សុំ​លិខិតអនុញ្ញាត និង​គោរព​តាម​លក្ខខណ្ឌ​និង​បទដ្ឋាន​បច្ចេកទេស រួមទាំង​អនុលោម​តាមច្បាប់​ជា​ធរមាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ទន្ទឹម​នឺង​នេះ អាជ្ញាធរខេត្ត​សូម​អំពាវនាវ​ដល់​ម្ចាស់​ស្ថានីយ​ទាំងអស់​ក្នុង​ខេត្តសៀមរាប សូម​ប្រកប​អាជីវកម្ម​ឱ្យមាន​ការសុំច្បាប់​ដែល​បានកំណត់ និង​សាងសង់​ស្ថានីយ​ទៅតាម​ស្តង់ដារ​របស់​អាជ្ញាធរ​ពាក់ព័ន្ធ និង​ក្រសួង​រ៉ែ​និង​ថាមពល​ជៀសវាង​មានការ​កើត​ឧ​ប​ទ្ទេវ​ហេតុ​ណាមួយ​កើតឡើង​ជាយថាហេតុ ។​

​គួររំលឹកថា កាលពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ​លោក មាស ជូ​រ៉ានី ប្រធាន​មន្ទីរ​រ៉ែ និង ថាមពល​ខេត្ត ដោយមាន​លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត នគរបាល​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្នងការ​នគរបាល ខេត្ត ព្រមទាំង​មន្ត្រីរដ្ឋបាល​ក្រុង​សៀមរាប បាន​ចុះ​ធ្វើការ​ពិនិត្យ នូវ​រាល់​ទីតាំង ធ្វើ​អាជីវកម្ម​បញ្ចូល​ហ្គាស នៅក្នុង​ក្រុង​សៀមរាប ក្នុង​នោះបាន​ផ្អាក​នូវ​រាល់​សកម្មភាព​បញ្ចូល ផ្ទេរ និង ស្តុក​ទុក​ហ្គាស​ជា​បណ្តោះ អាសន្ន​នៅ​ទីតាំង​ចំនួន​០៣​កន្លែង ក្នុង​សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប រួមមាន​ទីតាំងនៅ​ភូមិ​មណ្ឌល​១ , ភូមិ​ស្ទឹង​ថ្មី និង​ភូមិ​សាលាកន្សែង និង បាន​ណែនាំ​ដល់​ម្ចាស់​ទីតាំង​ប្រកប​អាជីវកម្ម និង​បញ្ចូល​ហ្គាស​កំប៉ុង​ទាំង​៣​កន្លែង​នេះ ឲ្យ​ធ្វើការ​រើ​ឧបករណ៍​ផ្ទេរ​ហ្គាស​ចេញពី​ទីតាំង​លក់ ដែល​ទីតាំង​ទាំងនោះ​ជា​ផ្ទះថ្ម​ក្រោម​ឈើ​លើ , ផ្ទះល្វែង និង​បន្ទប់​ប​ញ្ជូ​ល​ហ្គាស ព្រមទាំង​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​អាជីវកម្ម ត្រូវធ្វើ​ការដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត និង ត្រូវគោរព​ទៅតាម​លក្ខខណ្ឌ និង បទដ្ឋាន​បច្ចេកទេស អនុលោម​តាមច្បាប់​ជា​ធរមាន​ទៀតផង ។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩​កន្លងទៅនេះ មាន​ហេតុការណ៍​ផ្ទុះ​ហ្គាស​ឆេះ​ហាង​បញ្ចូល​ហ្គាស​រថយន្ត​មួយកន្លែង ស្ថិតនៅ​តាមផ្លូវ​លោកតា​ណឺ​យ ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្នុង​ក្រុង​សៀមរាប បណ្ដាល​ឲ្យ​មាន​អ្នករងរបួស​ចំនួន​១៣​នាក់ ក្នុងនោះ​ស្រី​ចំនួន​០៣​នាក់ ៕

​អត្ថបទ និង រូបថត ៖ រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: រ​ក្រសួង​រ៉ែ និង​ថាមពល​ស្ថានីយ​លក់​និង​បញ្ចូល​ហ្គាស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដាក់ពាក្យ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​

ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប ដាក់ពាក្យ​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ចក្រភព​អង់គ្លេស​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​ផែនការ​នៃ​ការដាំ​កូនឈើ និង រៀបចំ​ចិញ្ចើមផ្លូវ តាម​បណ្ដោយ​ផ្លូវ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប មក​ប្រាសាទអង្គរវត្ត​

ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​៤៥០​គ្រួសារ នៅ​សង្កាត់​ចំនួន​២​ក្នុង​ក្រុង​សៀមរាប ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

ពលរដ្ឋ​រងគ្រោះ​ដោយ​គ្រោះធម្មជាតិ និង​ទីទ័លក្រ​ចំនួន​៤៥០​គ្រួសារ នៅ​សង្កាត់​ចំនួន​២​ក្នុង​ក្រុង​សៀមរាប ទទួលបាន​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.