ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មនៃកម្ពុជា បង្ហាញថា កិច្ចសហប្រតិបត្តិការរវាងអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ាន ជាមួយដៃគូអភិវឌ្ឍន៍ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់បណ្តាប្រទេសជាសមាជិក
ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ការដាក់ចេញនូវផែនការសកម្មភាពការងារកម្មសិទ្ធិបញ្ញារបស់ថ្នាក់ដឹកនាំអង្គភាពកម្មសិទ្ធបញ្ញាអាស៊ាន ក្រោមការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍនោះ បានជំរុញឲ្យមានការអភិវឌ្ឍវិស័យកម្មសិទ្ធិបញ្ញាក្នុងតំបន់យ៉ាងទូលំទូលាយ ហើយក្រោមកិច្ចសហប្រតិបត្តិការ រវាងអង្គភាពកម្មសិទ្ធិបញ្ញាអាស៊ានជាមួយដៃគូអភិវឌ្ឍ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់បណ្តាប្រទេសជាសមាជិក ព្រមទាំងបានជំរុញឲ្យមានការអនុវត្តច្បាប់ក្នុងតំបន់កាន់តែប្រសើរឡើង ហើយអ្វីដែលសំខាន់ជាងនេះ គឺបណ្តាប្រទេសដែលជាសមាជិកកម្មសិទ្ធិបញ្ញាអាស៊ាន បានទទួលផលប្រយោជន៍ពីគ្នាទៅវិញទៅមក ។ ឯកឧត្តម អ៊ុក ប្រជា បានលើកឡើងយ៉ាងដូច្នេះ ...