Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ

ដោយ Pothe Thun
30/05/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
អាជ្ញាធរខេត្តសៀមរាបណែនាំដល់ប្រជាពលរដ្ឋរក្សាឱ្យបាននូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន និងខិតខំបង្កបង្កើនផលសម្រាប់ជីវភាពគ្រួសារ
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងនៅក្នុងពពិធីសួរសុក្ខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគដល់ប្រជាពលរដ្ឋក្រីក្រចំនួន១២០គ្រួសា ស្ថិតនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្ត ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខនឹងការនឹករលឹកពីថ្នាក់ដឹកនាំខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខនិងការលំបាកដល់ប្រជាពលរដ្ឋខ្វះខាតក្នុងពេលជំងឺរាតត្បាត កូវីត១៩នេះ នឹងណែនាំឲ្យជម្រុញឱ្យរក្សានូវ វិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន ដោយការពាក់ម៉ាស សំអាតដៃជាមួយអាល់កុលនិងសាប៊ូឬជែល រក្សាគម្លាតសុវត្ថិភាពសង្គម និងហាមការប្រមូលផ្តុំជួបជុំមនុស្សច្រើនដើម្បីការពារ ការឆ្លងកូវិដ ១៩ និងទប់ស្កាត់ការរាតត្បាតជម្ងឺ ផ្សេង ៗ នៅក្នុងសហគមន៍ ពិសេសបងប្អូនពលករដែលទើបតែត្រឡប់មកពីប្រទេសថៃឬប្រទេសផ្សេងៗ បើសង្ស័យឬមានសុខភាពមិនប្រក្រតីក្នុងករណីមានរោគសញ្ញាដូចជាគ្រុនក្តៅខ្លួន ក្អក ហៀរសំបោរ ពិបាកដកដង្ហើម ឬចំណុចសង្ស័យណាមួយ សូមមេត្តាធ្វើការទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ជាបន្ទាន់ ។

លោក ង៉ាន់ ភិរុណ មានប្រសាសន៍ផ្តាំផ្ញើនិង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ ពីវិធានការពារពីការឆ្លងជំងឹមិនថាតែបង្ការការឆ្លង កូវីត១៩នោះទេ ជំងឹផ្សេងៗក៍ត្រូវបង្ការនិងការពារផងដែរ ជាពិសេសរដូវភ្លៀងវស្សាភ្លៀងធ្លាក់ជោគជាំត្រូវប្រុងប្រយ័ត្នជាមួយជំងឺគ្រុនឈាមផងដែរ បន្ថែមពីនេះសូមបងប្អូន ធ្វើការតាមដាន ពិនិត្យដោយយកចិត្តទុកដាក់ទៅលើពត៌មានផ្លូវការ ជាពិសេសព័ត៌មានរបស់ក្រសួងសុខាភិបាល និងប្រមុខរាជរដ្ឋាភិបាល ពាក់ព័ន្ឋទៅនឹងជំងឺកូវីដ១៩ ។

លោកអភិបាលរងខេត្ត មានប្រសាសន៍ទៀតថា ប្រទេសកម្ពុជាក្រោមការដឹកនាំដែលមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជានាយករដ្ឋមន្ត្រីអ្វីៗបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតក្រោមដំបូលសន្តិភាពតែមួយ។ដោយឡែកខេត្តសៀមរាបក៍ទទួលបាននូវការអភិវឌ្ឍន៍និងទទួលបាន សមិទ្ឋផលជាច្រើនតាំងពីទីក្រុងដល់ជនបទ មានសាលារៀនផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ឋនានា យ៉ាងច្រើនឥតគណនា ហើយសម្តេចតេជោ តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីក្នលែងនិងគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារដោយមិនបានគិតគូរនោះឡើយ ហេតុនេះបើគ្រួសារបងប្អូនណាជួបបញ្ហាលំបាកដោយខ្វះខាតស្បៀងក្នុងជីវភាពប្រចាំ ក្នុងអំឡុងពេលយើងកំពុងជួបប្រទះនឹងការឆ្លងនៃជំងឺកូវីដ១៩ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីសម្រួលនិងដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះដែរ លោក ទា គឹមសុទ្ឋប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត និងជាប្រធានក្រុមការងារខេត្តចុះជួយឃុំជីក្រែងស្រុកជីក្រែង បានជំរុញ ដល់អាជ្ញាធរ សមត្ថកិច្ច និងប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះទាំងអស់ សូមចូលរួមអនុវត្តឱ្យបានជាប្រចាំនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេសចូលរួមទប់ស្កាត់និងបង្រ្កាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀន ណែនាំនិងអប់រំកូនចៅរបស់ខ្លួនឱ្យប្រុងប្រយ័ត្ននិងគេចចេញឱ្យឆ្ងាយពីគ្រឿងញៀន និងសូមខិតខំដាំដំណាំរួមផ្សំនិងធ្វើស្រែបង្កបង្កើនផល ចិញ្ចឹមសត្វ ឱ្យទាន់រដូវ ដើម្បីលំនឹងជីវភាពសេដ្ឋកិច្ចគ្រួសារ និងត្រូវ ថែទាំសុខភាព សំអាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជំរកមូស លុបបំបាត់និងបំផ្លាញចោលសំបកកំប៉ុង និងសំបកកង់ឡានចាស់ៗ ដើម្បីកុំឱ្យមានទឹកដក់ដែលជាប្រភពនៃមូស នាំឱ្យកើតជំងឺគ្រុនចាញ់និងគ្រុនឈាម ពិសេសកុំភ្លេចពីវិធានការពារពីការឆ្លងជំងឹ កូវីត១៩ មកក្នុងសហគមន៍យើង បងប្អូនមិនត្រូវធ្វេសប្រហែសជាដាច់ខាត ព្រោះវាជាសត្រូវលាក់មុខ ។

ផ្អែកតាមរបាយការណ៍របស់លោក ពៅ ប៊ុនធឿន អភិបាលស្រុកជីក្រែង បានបង្ហាញថា ក្នុងស្រុកជីក្រែងមានប្រជាពលរដ្ឋសរុបចំនួន៣០៨២៩គ្រួសារ ក្នុងនោះគ្រួសារប្រជាពលរដ្ឋក្រីក្រកម្រិត១ ចំនួន២០៩៦គ្រួសារ ក្រីក្រកម្រិត២ចំនួន៣១១៨ គ្រួសារ ។

សូមជម្រាបថា ចំពោះគ្រឿងឧបភោគបរិភោគដែលនាំយកទៅផ្តល់ ជូនដល់បងប្អូនប្រភេទក្រ១ចំនួន១២០គ្រួសាររស់នៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ក្នុងមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម ទឹកត្រី ០១យួរ ពូជបន្លែស្ពៃ ០៣កញ្ចប់ មាន់ ២ក្បាល ពងមាន់ ០១ប្រអប់ និងមីចំនួន ០១កេស ហើយសម្ភារៈទាំងនេះបានពីការចូលរួមឧបត្ថម្ភពីក្រុមការងារខេត្តចុះជួយមូលដ្ឋានឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាប រួមជាមួយ សប្បុរសជនមួយចំនួនផង ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ង៉ាន់ ភីរុណ បានអញ្ជើញពិនិត្យព្រះវិហារវត្តព្រះឥន្ទឧស្សាហ៍ ហៅវត្តជីក្រែង ដែលកំពុងសាងសង់មិនទាន់រួចរាល់ និងបានប្រគេនបច្ច័យសម្រាប់ការកសាងព្រះវិហារចំនួន ៣០០ដុល្លារ និងជាវរូបសំណាក់គ្រុឌចំនួន២ អមសងខាងជណ្តើរខាងជើងនៃព្រះវិហារ ដែលគិតជាថវិកាចំនួន ១៦០០ដុល្លារអាមេរិក ទៀតផង ៕

អត្ថបទ និង រូបភាព៖ យូ វង្ស

Tags: ជំងឺកូវីដ-១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

សាសនិកជន កាន់ព្រះពុទ្ធសាសនានិងព្រហ្មញ្ញសាសនាគ្រោងបង្កើតមជ្ឈមណ្ឌលសាសនារួមធំមួយនៅខេត្តសៀមរាប

ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ប្រចាំវត្ដរាជបូព៌ក្នុងសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងវិបត្តិកូវីដ១៩

ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ប្រចាំវត្ដរាជបូព៌ក្នុងសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងវិបត្តិកូវីដ១៩

ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.