Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ប្រចាំវត្ដរាជបូព៌ក្នុងសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងវិបត្តិកូវីដ១៩

ដោយ Pothe Thun
30/05/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាំយកទេយ្យវត្ថុ និងបច្ច័យរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនព្រះសង្ឃគង់ប្រចាំវត្ដរាជបូព៌ក្នុងសៀមរាប ដើម្បីទ្រទ្រង់ចង្ហាន់ ក្នុងអំឡុងវិបត្តិកូវីដ១៩
40
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ ទីប្រឹក្សាក្រសួងព័ត៌មាន និង ជានាយករងខុទ្ទកាល័យក្រសួងព័ត៌មាន និងលោកជំទាវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប បាននាំយកទេយ្យវត្ថុជាគ្រឿងឧបភោគបរិភោគ ជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ប្រគេនដល់ព្រះសង្ឃគង់ក្នុងវត្តរាជបូព៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ដើម្បីសម្រួលការធ្វើចង្ហាន់ប្រចាំថ្ងៃ ខណៈវិបត្តិជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងនៅក្នុងសកលលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តសៀមរាប បានមានប្រសាសន៍ថា ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា មានសភាពធូរស្រាលក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា នៅតែចាត់ទុកការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជាជាបញ្ហាអាទិភាព ក្នុងគោលបំណងចៀសវាងនូវរលកទី២ ដែលអាចកើតមានគ្រប់ពេលវេលា ប្រសិនបើប្រជាពលរដ្ឋយើងមានការធ្វេសប្រហែសក្នុងការការពារ ។

ឯកឧត្តម លីវ សុខុន មានប្រសាសន៍បន្ថែមថា ដោយសារបញ្ហាជំងឺកូវីដ១៩នេះ បានធ្វើឲ្យទីវត្តអារាមនានា មានសភាពស្ងប់ស្ងាត់ ដែលអាចបណ្ដាលឲ្យមានការខ្វះខាតចង្ហាន់របស់ព្រះសង្ឃ ដូច្នេះដើម្បីឆ្លើយតបក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ បានប្រគេននូវទេយ្យវត្ថុ ជាគ្រឿងឧបភោគបរិភោគ រួមមាន អង្ករ ១តោន , ទឹកបរិសុទ្ធ ១០ កេស , ទឹកសណ្តែក ១០កេស , ក្រូចពោធិ៍សាត់ ៥ផ្លូន , ត្រីខកំប៉ុង ១០០កំប៉ុង និងប្រគេន ព្រះគ្រូចៅអធិការវត្តនូវបច្ច័យចំនួន ៤០០ ដុល្លារ , ព្រះសង្ឃចំនួន ៤អង្គ ក្នុងមួយអង្គ បច្ច័យចំនួន១០ម៉ឺនរៀល , លោកតាអាចារ្យ គណៈកម្មការវត្ត តាជី និងយាយជី ចំនួន៣៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀល , ចុងភៅប្រចាំវត្ត និងកូនសិស្សលោក សរុបចំនួន២៨នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១ម៉ឺនរៀល ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានសង្ឃដីកាក្នុងឱកាសនោះ ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ គណៈមហានិកាយ ជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក និងជាសមាជិកថេរៈសភានៃព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវសេចក្ដីរីករាយក្រៃលែង ចំពោះឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ដែលបានឧបត្ថម្ភនូវទេយ្យវត្ថុទាំងអស់នេះ ដែលទាំងអស់នេះសរបញ្ជាក់ឲ្យឃើញកាន់តែច្បាស់បន្ថែមទៀត ចំពោះទឹកចិត្តជ្រះថ្លាឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ដែលបានចូលរួមដោយចិត្តស្មោះស ក្នុងការលើកកម្ពស់វិស័យពុទ្ធសាសនានៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងអំឡុងពេលវិបត្តិ នៃជំងឺកូវីដ១៩នេះ ដែលទីអារាមនានាក្នុងខេត្តសៀមរាប ពុំមានប្រារព្ធពិធីសាសនា លក្ខណៈទ្រង់ទ្រាយធំណាមួយឡើយ ដែលជាការចូលរួមគោរពតាមសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។
ក្នុងឱកាសនោះដែរ ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម បានថ្លែងអំណរគុណចំពោះឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលនារយៈពេលកន្លងមក តែងតែបានជួយសម្របសម្រួលបច្ចេកទេសដល់ការផ្សាយនៃវិទ្យុសំឡេងព្រះពុទ្ធសាសនាក្នុងខេត្តសៀមរាប ក៏ដូចជាវិទ្យុផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធសាសនានៅទូទាំងប្រទេស ដើម្បីជួយអប់រំសីលធម៌ ផ្លូវចិត្តជាដើម ដល់ប្រជាពុទ្ធបរិស័ទខ្មែរទាំងអស់ ។

ព្រះតេជគុណ ព្រះមហាវិមលធម្ម ពិន សែម មានសង្ឃដីកាបន្ថែមថា នាបច្ចុប្បន្នេះ ស្ថានភាពជំងឺកូវីដ១៩ បាននឹងកំពុងបន្តឆ្លងរាលដាលដល់មនុស្សយើងនៅទូទាំងពិភពលោករាប់លាននាក់ ព្រមទាំងបណ្ដាលឲ្យមានមនុស្សស្លាប់រាប់សិបម៉ឺននាក់ទៀតផង ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើង ថ្វីត្បិតតែមានមនុស្សចំនួន១២៥នាក់ បានឆ្លងជំងីកូវីដ១៩ ជាករណីនាំចូល ប៉ុន្តែគ្មានអ្នកស្លាប់ ហើយបានព្យាបាលជាសះស្បើយរហូតដល់ទៅ១២៣នាក់ និង អ្នកជំងឺចំនួន២នាក់ទៀតកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយអាចនឹងឈានទៅរកជាសះស្បើយក្នុងពេលឆាប់ៗខាងមុខនេះ ជាពិសេសជាភ័ព្វសំណាងរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់និង មានប្រសិទ្ធភាពក្នុងការបង្ការ ការការពារ និងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ បានទាន់ពេលវេលា ៕
អត្ថបទ ៖ លោក សេង ផល្លី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមេខ្យល់ពីរនាក់ បម្រុងនាំប្រជាពលរដ្ឋខ្មែរ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមេខ្យល់ពីរនាក់ បម្រុងនាំប្រជាពលរដ្ឋខ្មែរ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

មន្ត្រីជំនាញអះអាងថា ការចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគក្នុងផ្សារសាមគ្គី និងផ្សារទំនើបៗមួយចំនួនក្នុងក្រុងសៀមរាបនៅថ្ងៃនេះ មិនត្រូវបានរកឃើញមានសារធាតុគីមីលើផលិតផលទំនិញណាមួយឡើយ

មន្ត្រីជំនាញអះអាងថា ការចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគក្នុងផ្សារសាមគ្គី និងផ្សារទំនើបៗមួយចំនួនក្នុងក្រុងសៀមរាបនៅថ្ងៃនេះ មិនត្រូវបានរកឃើញមានសារធាតុគីមីលើផលិតផលទំនិញណាមួយឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.