Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច

ដោយ Pothe Thun
31/05/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍, សេដ្ឋកិច្ច និង កសិកម្ម
ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប មានរៀបចំពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអភិវឌ្ឍ ខ្សែសង្វាក់តម្លៃផលិតផលកសិ-ពាណិជ្ជកម្មសូត្រខ្មែរ រវាង គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេម( AIMS ) ជាមួយក្រុមហ៊ុន ហ្គោលដិន ស៊ីល ភីច ខូអិលធីឌី (Golden Silk PHEACH.Co.,Ltd ) ដើម្បីជំរុញសង្វាក់ផលិតកម្ម និងទីផ្សារសម្រាប់សូត្រខ្មែរនៅក្នុងខេត្តសៀមរាប ឲ្យកាន់តែមានភាពល្អប្រសើរ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប កត់សម្គាល់ថា៖ នៅក្នុងខេត្តសៀមរាប រួមមានក្រុងសៀមរាប ស្រុកពួក និងស្រុកបន្ទាយស្រីប៉ុណ្ណោះ ដែលមានប្រជាពលរដ្ឋប្រកបមុខរបរដាំមន ចិញ្ចឹមដង្កូវនាង ស្រាវសរសៃសូត្រ និង តម្បាញហូល ផាមួង ចរបាប់។ រយៈពេលប៉ុន្មានឆ្នាំមុននេះ ផលិតផលកសិ-ពាណិជ្ជកម្មសូត្រ នៅក្នុងខេត្តសៀមរាប មានការបាត់បង់ច្រើន ដោយសារតែកត្តាប្រឈមមួយចំនួន ដូចជាបញ្ហាទីផ្សារមិនស្ថិតស្ថេរ ការប្រកួតប្រជែងជាមួយផលិតផលសូត្រពីក្រៅប្រទេស និងការធ្វើចំណាកស្រុកស្វែងរកការងារថ្មី ដែលអាចមានចំណូលច្រើនជាងការធ្វើសូត្រជាដើម។

លោកអភិបាលរងខេត្ត បង្ហាញថា បច្ចុប្បន្ននេះ អាស្រ័យដោយការដាក់ចេញនូវយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងមានក្រសួងពាណិជ្ជកម្មជាសេនាធិការ វិស័យសូត្រខ្មែរត្រូវបានស្តារពង្រឹងឡើងវិញ និងកំពុងបោះជំហ៊ានឆ្ពោះទៅការអភិវឌ្ឍ សម្រាប់បំពេញតម្រូវការទីផ្សារជាបណ្តើរៗហើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា៖ ដើម្បីធ្វើឲ្យវិស័យសូត្រខ្មែរមានភាពរស់រវើកឡើងវិញ រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំយុទ្ធសាស្រ្តសូត្រជាតិ២០១៦-២០២០ ដើម្បីលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យសូត្រខ្មែរ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ដែលហៅកាត់ថា អេម ( AIMS ) គឺជាចំណុចចាប់ផ្តើមដំបូងនៃភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈទៅលើអាជីវកម្មសូត្រខ្មែរ។ ការចុះហត្ថលេខាលើអនុស្សរណៈក្នុងភាពជាដៃគូនេះ នឹងមានការរៀបចំផ្គត់ផ្គង់សំបុកកូននាង ជំរុញការដាំដើមមនមានគុណភាព សម្របសម្រួលឲ្យមានវេទិកា ពហុភាគីពាក់ព័ន្ធជាមួយតួអង្គខ្សែសង្វាក់តម្លៃសូត្រ ដើម្បីដោះស្រាយបញ្ហានានាដែលធ្លាប់កើតមាន និងអាចកើតមាននាពេលខាងមុខ ដូចជាបច្ចេកទេស ប្រព័ន្ធស្រោចស្រព ឥណទាន និងការធ្វើពពិធកម្មទីផ្សារជាដើម។ តាមរយៈសកម្មភាពនេះដែរ គម្រោងក៏មានការរំពឹងទុកដែរថា កសិករនឹងទទួលបានប្រាក់ចំណេញបន្ថែម ពីការផលិតសូត្រឆៅខ្នាតតូចនេះ និងរចនាជាផលិតផលសូត្រសម្រេចផងដែរ។

លោកស្រីនាយិកាក្រុមហ៊ុន ហ្គោលដិន ស៊ីល ភីច ខូអិលធីឌី មានប្រសាសន៍ថា អស់រយៈពេលជាង១៨ឆ្នាំកន្លងមកហើយ ដែលក្រុមហ៊ុនបានតស៊ូ ជំនះរាល់ការលំបាកទាំងឡាយ ជាមួយបុគ្កលិក កម្មករ សហការរី និងអ្នកជំនាញខាងវិស័យសូត្រនេះ ដើម្បីឈរយ៉ាងរឹងមាំនៅលើទីតាំងដូចពេលបច្ចប្បន្ននេះ ហើយការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានេះ គឺជាការមកដល់ នៃការពិតមួយ បង្ហាញពីជោគជ័យរបស់ក្រុមហ៊ុន បន្ទាប់ពីបានឆ្លងកាត់ក្តីស្រមៃ ដោយការខិតខំប្រឹងអស់រយៈពេល១៨ឆ្នាំកន្លងមកនោះ៕

ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន

ផលិតផលសូត្រខ្មែរក្នុងខេត្តសៀមរាប នឹងទទួលបានទីផ្សារកាន់តែច្រើន តាមរយៈគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច#ទូរទស្សន៍ជាតិខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Sunday, May 31, 2020

Tags: AIMSGolden Silk PHEACH.Co.Ltdគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូចផលិតផលសូត្រខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមេខ្យល់ពីរនាក់ បម្រុងនាំប្រជាពលរដ្ឋខ្មែរ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមេខ្យល់ពីរនាក់ បម្រុងនាំប្រជាពលរដ្ឋខ្មែរ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

មន្ត្រីជំនាញអះអាងថា ការចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគក្នុងផ្សារសាមគ្គី និងផ្សារទំនើបៗមួយចំនួនក្នុងក្រុងសៀមរាបនៅថ្ងៃនេះ មិនត្រូវបានរកឃើញមានសារធាតុគីមីលើផលិតផលទំនិញណាមួយឡើយ

មន្ត្រីជំនាញអះអាងថា ការចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគក្នុងផ្សារសាមគ្គី និងផ្សារទំនើបៗមួយចំនួនក្នុងក្រុងសៀមរាបនៅថ្ងៃនេះ មិនត្រូវបានរកឃើញមានសារធាតុគីមីលើផលិតផលទំនិញណាមួយឡើយ

រយៈពេលមួយខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបករណីគ្រឿងញៀនបានចំនួនជាង៤០ករណី ដោយឃាត់ខ្លួនមនុស្សចំនួនជាង១៥០នាក់ និងដកហូតថ្នាំញៀនបានជាង៦ពាន់ក្រាម

រយៈពេលមួយខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបករណីគ្រឿងញៀនបានចំនួនជាង៤០ករណី ដោយឃាត់ខ្លួនមនុស្សចំនួនជាង១៥០នាក់ និងដកហូតថ្នាំញៀនបានជាង៦ពាន់ក្រាម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.