Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមេខ្យល់ពីរនាក់ បម្រុងនាំប្រជាពលរដ្ឋខ្មែរ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ

ដោយ Pothe Thun
31/05/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនមេខ្យល់ពីរនាក់ បម្រុងនាំប្រជាពលរដ្ឋខ្មែរ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ
94
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរយៈការចុះផ្សាយរបស់ ហ្វេសប៊ុកផ្លូវការរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរខេត្តបានស្រាវជ្រាវ និងឃាត់ខ្លួនបានមេខ្យល់ នាំប្រជាពលរដ្ឋខ្មែរ ទៅធ្វើការខុសច្បាប់នៅប្រទេសថៃ ចំនួនពីរនាក់ បន្ទាប់ពីពួកគេទាំង១៩នាក់ បម្រុងធ្វើដំណើរឆ្លងដែនខុសច្បាប់ តាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ នៅខេត្តបន្ទាយមានជ័យ។

ក្រោមកិច្ចអន្តរាគមន៍ពីឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានក្រុមការងារខេត្តសៀមរាបប្រចាំការ នៅច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន និងច្រករបៀងម៉ាឡៃ ជាតំណាង ដើម្បីដឹកនាំ ក្រុមការងារមន្ទីរ-អង្គភាពជំនាញខេត្ត ទៅទទួលប្រជាពលរដ្ឋខ្មែរទាំង១៩ នាក់ មកធ្វើចត្តាឡីស័កនៅខេត្តសៀមរាប។

តាមរបាយការណ៍របស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បង្ហាញថា កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរចំនួន ១៩នាក់ ក្នុងនោះមានកុមារអាយុ ៦ខែម្នាក់ និងអាយុ ៣ឆ្នាំម្នាក់ មានទីលំនៅក្នុងភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ត្រូវបានមេខ្យល់លួងលោមទៅធ្វើការនៅប្រទេសថៃ។ ប៉ុន្តែដោយសារអ្នកបើកបររថយន្តឈ្នូលដឹកប្រជាពលរដ្ឋឆ្លងដែននោះ វង្វេងផ្លូវ អ្នកបើកបរបាន ទម្លាក់ពួកគេចោលនៅកណ្តាលចំការដំឡូង ស្ថិតនៅចំណុចក្លិនទា ភូមិរុន ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ហើយត្រូវបានអ្នកចាំការដំឡូងប្រទះឃើញ និងបានរាយការណ៍ទៅលោកមេឃុំសិង្ហ និងរដ្ឋបាលស្រុកអូរជ្រៅ ព្រមទាំងជូនពួកគាត់មកដល់ សាលាឃុំសិង្ហ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ដើម្បីសាកសួរព័ត៌មាន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមរបាយការណ៍ដដែល សមត្ថកិច្ចជំនាញខេត្ត បានស្រាវជ្រាវ រកឃើញថា ក្នុងចំណោមប្រជាពលរដ្ឋទាំង ១៩ នាក់នោះ មានពីរនាក់គឺជាមេខ្យល់ រស់នៅភូមិគោកដូង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។

តាមចម្លើយសារភាពរបស់មេខ្យល់ទាំងពីរ ពួកគេបានស្វែងរកប្រជាពលរដ្ឋខ្មែរ ទៅធ្វើការនៅប្រទេសថៃតាមការចង់បានរបស់ថៅកែ នៅខេត្តរ៉ាក់យ៉ង ដោយសន្យា ថាមិនត្រូវការលិខិតឆ្លងដែនឡើយ ប៉ុន្តែ តម្រូវឲ្យពលករម្នាក់ៗបង់ប្រាក់ ៣ពាន់បាតជាមុន។ ក្នុងចំណោមនោះ ប្រជាពលរដ្ឋខ្មែរចំនួន ១៥នាក់ ធ្លាប់បានទៅធ្វើការខេត្ត រ៉ាក់យ៉ង ប្រទេសថៃរួចមកហើយ។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តមអភិបាលខេត្ត លោកអភិបាលស្រុក ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាការពារភូមិទាំងអស់ក្នុងខេត្តបន្ទាយមានជ័យ ដែលជួយសង្គ្រោះប្រជាពលរដ្ឋខេត្តសៀមរាប ពីមេខ្យល់ដែលនាំចេញឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ ជាពិសេសថ្លែងអំណរគុណចំពោះកម្លាំងសមត្ថកិច្ចនិងមន្ត្រីពាក់ព័ន្ធក្នុងខេត្តសៀមរាប ដែលបានស្រាវជ្រាវរកឃើញ និង ឃាត់ខ្លួនមុខសញ្ញា នាំពលរដ្ឋខ្មែរទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់។

លោកស្រីអភិបាលរងខេត្ត ក៏បានអំពាវនាវ និង សំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអត់ធ្មត់មួយរយៈសិន ក្នុងការឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃ ដោយត្រូវរងចាំឲ្យសភាពការណ៍នៃជំងឺកូវីដ១៩ បានស្រាកស្រាន ឬត្រូវបានបញ្ចប់ និង រង់ចាំប្រទេសថៃបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្ន ឬមានការបញ្ជាក់ជាផ្លូវការណាមួយ រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងការបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរ ពិសេសចំពោះប្រជាពលរដ្ឋ ដែលត្រូវទៅប្រទេសថៃដោយស្របច្បាប់ និងមានឯកសារត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រទេសនីមួយៗ ៕

មេខ្យល់ចំនួន០២នាក់នៅស្រុកពួក ដែលនាំពលរដ្ឋខ្មែរទៅធ្វើការដោយខុសច្បាប់………

មេខ្យល់ចំនួន០២នាក់នៅស្រុកពួក ដែលនាំពលរដ្ឋខ្មែរទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តសៀមរាបឃាត់ខ្លួន#ទូរទស្សន៍ជាតិខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Sunday, May 31, 2020

Tags: ធ្វើការខុសច្បាប់នៅប្រទេសថៃមេខ្យល់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជំនាញអះអាងថា ការចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគក្នុងផ្សារសាមគ្គី និងផ្សារទំនើបៗមួយចំនួនក្នុងក្រុងសៀមរាបនៅថ្ងៃនេះ មិនត្រូវបានរកឃើញមានសារធាតុគីមីលើផលិតផលទំនិញណាមួយឡើយ

មន្ត្រីជំនាញអះអាងថា ការចុះត្រួតពិនិត្យផលិតផលម្ហូបអាហារនិងគ្រឿងឧបភោគបរិភោគក្នុងផ្សារសាមគ្គី និងផ្សារទំនើបៗមួយចំនួនក្នុងក្រុងសៀមរាបនៅថ្ងៃនេះ មិនត្រូវបានរកឃើញមានសារធាតុគីមីលើផលិតផលទំនិញណាមួយឡើយ

រយៈពេលមួយខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបករណីគ្រឿងញៀនបានចំនួនជាង៤០ករណី ដោយឃាត់ខ្លួនមនុស្សចំនួនជាង១៥០នាក់ និងដកហូតថ្នាំញៀនបានជាង៦ពាន់ក្រាម

រយៈពេលមួយខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបករណីគ្រឿងញៀនបានចំនួនជាង៤០ករណី ដោយឃាត់ខ្លួនមនុស្សចំនួនជាង១៥០នាក់ និងដកហូតថ្នាំញៀនបានជាង៦ពាន់ក្រាម

ប្រជាពលរដ្ឋក្រីក្រចំនួនជាង៤០០គ្រួសារ នៅឃុំចំនួន២ក្នុងស្រុកបន្ទាយស្រី ទទួលបានគ្រឿងឧបភោគបរិភោគពីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី

ប្រជាពលរដ្ឋក្រីក្រចំនួនជាង៤០០គ្រួសារ នៅឃុំចំនួន២ក្នុងស្រុកបន្ទាយស្រី ទទួលបានគ្រឿងឧបភោគបរិភោគពីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.