Friday, September 29, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ប្រជាពលរដ្ឋក្រីក្រចំនួនជាង៤០០គ្រួសារ នៅឃុំចំនួន២ក្នុងស្រុកបន្ទាយស្រី ទទួលបានគ្រឿងឧបភោគបរិភោគពីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី

ដោយ Pothe Thun
01/06/2020
នៅក្នុង ព័ត៌មានជាតិ
ប្រជាពលរដ្ឋក្រីក្រចំនួនជាង៤០០គ្រួសារ នៅឃុំចំនួន២ក្នុងស្រុកបន្ទាយស្រី ទទួលបានគ្រឿងឧបភោគបរិភោគពីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី
222
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ម្សិលមិញនេះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី និង លោក សោម សុគន្ធ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក ជាប្រធានក្រុមការងារចុះជួយឃុំរំចេក អមដំណើរដោយលោក លោកស្រីសមាជិក សមាជិកា ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក និង ឃុំ បាននាំយកអំណោយរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី ជាគ្រឿងឧបភោគបរិភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន៤៦១គ្រួសារ ស្ថិតនៅឃុំឃុនរាម និងឃុំរំចេក នៃស្រុកបន្ទាយស្រី ដែលក្នុងមួយគ្រួសារទទួលបានអង្ករ ១០គីឡូក្រាម , ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវចំនួន ០១យួរ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត បានបញ្ជាក់ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងក្រោមគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ បាននាំមកនូវការផ្សះផ្សាជាតិ បង្រួបបង្រួបជាតិក្រោមដំបូលសន្តិភាពតែមួយ និងអភិវឌ្ឍន៍ប្រទេសជាតិឈានទៅរកការរីកចម្រើនលូតលាស់ឥតឈប់ឈរលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ ហើយអ្វីៗដែលបាននឹងកំពុងរីកចំរើនជឿនលឿនទៅមុខឥតឈប់ឈរនេះ គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាពពិតប្រាកដ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គួរមើលឱ្យឃើញពីតួនាទីនិងសារៈសំខាន់នៃសន្តិភាព និង ត្រូវចេះការពារសន្តិភាព ពីព្រោះ សន្តិភាពរកបានដោយលំបាក ដូច្នេះយើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស ។

លោក ង៉ាន់ ភិរុណ បានបញ្ជាក់បន្ថែមថា លើសពីនេះទៀត សម្តេចតេជោ តែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារឡើយ ហេតុនេះ ក្នុងអំឡុងពេលយើងកំពុងជួបប្រទះនឹងការឆ្លងនៃជំងឺកូវីដ១៩ ប្រសិនបើគ្រួសារបងប្អូនណាជួបបញ្ហាលំបាកដោយខ្វះខាតស្បៀងក្នុងជីវភាពប្រចាំ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួលនិងដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា ដូច្នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ ការការពារ និងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវី១៩ ចូលក្នុងសហគមន៍ សូមបងប្អូនទាំងអស់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសយើងម្នាក់ៗត្រូវការពារខ្លួនដោយខ្លួនឯង គឺត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬទឹកអាល់កុល ឬជែលលាងដៃ , រក្សាគម្លាតសុវត្ថិភាពសង្គម ចម្ងាយយ៉ាងតិចឱ្យបាន១ ម៉ែត្រ , ខ្ទប់មាត់និងច្រមុះនៅពេលក្អក ឬកណ្តាស់ ដោយកន្សែង ក្រម៉ា ប្រើកែងដៃ ឬក្រដាស ហើយត្រូវចោលក្រដាសភ្លាមក្នុងធុងសំរាម ហើយប្រសិនបើមានរោគសញ្ញាណាមួយដូចជា គ្រុនក្តៅ , ក្អក ឬ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅមណ្ឌលសុខភាពដែលនៅជិត ដើម្បីត្រួតពិនិត្យសុខភាព ៕

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

រដ្ឋបាលខេត្តសៀមរាប និងអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំកិច្ចប្រជុំបូកសរុបលទ្ធផល និង សកម្មភាពការងារគម្រោងសាលាអភិបាលកិច្ច

28/09/2023
ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

ក្រុមមន្ត្រីសង្គមស៊ីវិល ថាជនមានពិការភាពពួកគាត់ត្រូវការការងារធ្វើ ជាជាងការអាណិតអាសូរចំពោះពួកគាត់

28/09/2023

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប នាំយកថវិការបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងអង្គភាពជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប នាំយកថវិការបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងអង្គភាពជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍លើការគ្រប់គ្រងការចរាចរណ៍ទំនិញក្នុងខេត្តសៀមរាប និងអនុវត្តន៍ច្បាប់លើអាជីវកម្មតាមប្រព័ន្ធអនឡាញ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍លើការគ្រប់គ្រងការចរាចរណ៍ទំនិញក្នុងខេត្តសៀមរាប និងអនុវត្តន៍ច្បាប់លើអាជីវកម្មតាមប្រព័ន្ធអនឡាញ

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    174 shares
    Share 70 Tweet 44

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,989)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (811)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.