Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍លើការគ្រប់គ្រងការចរាចរណ៍ទំនិញក្នុងខេត្តសៀមរាប និងអនុវត្តន៍ច្បាប់លើអាជីវកម្មតាមប្រព័ន្ធអនឡាញ

ដោយ Pothe Thun
01/06/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍លើការគ្រប់គ្រងការចរាចរណ៍ទំនិញក្នុងខេត្តសៀមរាប និងអនុវត្តន៍ច្បាប់លើអាជីវកម្មតាមប្រព័ន្ធអនឡាញ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបសំណេះសំណាលជាមួយមន្រ្តីក្រោមឱវាទនៅមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប និងផ្ដល់អនុសាសន៍លើការងារអាទិភាពមួយចំនួន ដូចជា ការលើកកម្ពស់ផលិតកម្ម ការធានាគុណភាពនៃផលិតផលឲ្យស្របតាមស្ដង់ដាររបស់ទីផ្សារ ការការពារកម្មសិទ្ធិបញ្ញា ការទប់ស្កាត់ផលិតផលក្លែងបន្លំ ការពង្រឹងយន្ដការត្រួតពិនិត្យគុណភាពទំនិញ ដើម្បីធានាឲ្យការនាំចេញ និងការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ។

ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងថា មន្ទីរពាណិជ្ជកម្មមានតួនាទី និងភារកិច្ចសំខាន់ណាស់នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។ ក្នុងនោះ មន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) ដែលពីមុខហៅថា កាំកុងត្រូលនោះ ត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្មនានា ដើម្បីពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលមានថ្មីៗ ទាក់ទងនឹងក្រសួងពាណិជ្ជកម្ម។

ជាមួយនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកពី ច្បាប់ស្ដីពី ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce-Law) ដែលបានអនុម័តដោយរដ្ឋសភាកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ និងពិនិត្យចប់សព្វគ្រប់ទាំងស្រុងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ ច្បាប់នេះដែរ មានគោលបំណង ធានាដល់ការគ្រប់គ្រងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិច ក៏ដូចជាតាមប្រព័ន្ធអ៊ិនធើណិត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ចៀសវាងការបោកប្រាស់នានាជាដើម ដែលបានកើតមាននាពេលកន្លងមក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា បច្ចុប្បន្ន អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម កំពុងរៀបចំនីតិវិធី ដើម្បីអនុវត្តន៍ច្បាប់នេះប្រកបដោយប្រសិទ្ធភាព។

គួរជម្រាបថា តាមរបាយការណ៍របស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ក្នុងខែឧសភានេះ មានក្រុមហ៊ុន សហគ្រាសមកចុះបញ្ជីពាណិជ្ជកម្មបានចំនួនសរុប ៤៨៧ច្បាប់ ក្នុងនោះមានក្រុមហ៊ុនចំនួន ១០៣ច្បាប់ សាខាក្រុមហ៊ុន ២១៧ច្បាប់ និង សហគ្រាសចំនួន៣៦៧ច្បាប់ ព្រមទាំងបានចេញលិខិតអនុញ្ញាតឲ្យប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម បានចំនួន២៧២ច្បាប់។ ទន្ទឹមនោះ មន្ទីរពាណិជ្ចកម្មខេត្ត កំពុងមានការពិភាក្សាជាមួយអាជ្ញាធរស្រុកពួក និងស្រុកជីក្រែង ក្នុងការចងក្រង និមិត្តសញ្ញា អំបុកខ្មែរ និងការងារដាច់ដោយឡែកមួយទៀត គឺកំពុងធ្វើការសម្របសម្រួលជាមួយភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងការវិនិយោគ កែច្នៃសំណល់ភក់លូ ដើម្បីផលិតជាជីសរីរាង្គ៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

វត្ថុសិល្បៈចំនួន៧១១បំណែកបានចុះបញ្ជីសារពើភណ្ឌ ខណៈដែលចំនួន ៥៣១បំណែកទៀតកំពុងដំណើរការចុះបញ្ជី ដើម្បីសម្គាល់អត្តសញ្ញាណ

រយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាលផាកពិន័យបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល

រយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាលផាកពិន័យបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល

អ៉ីរ៉ង់អំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់ហិង្សានិងទុកឱ្យពលរដ្ឋរបស់ខ្លួនឯង ដកដង្ហើមផង

អ៉ីរ៉ង់អំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់ហិង្សានិងទុកឱ្យពលរដ្ឋរបស់ខ្លួនឯង ដកដង្ហើមផង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.