Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

រយៈពេល១ខែ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នគរបាលផាកពិន័យបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល

ដោយ Pothe Thun
02/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
187
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល១ខែដំបូង ចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស កម្លាំងនគរបាលចរាចរណ៍ ផាកពិន័យយានយន្តបានទឹកប្រាក់ប្រមាណ ៣ពាន់លានរៀល នេះបើប្រសាសន៍ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការរឹតបន្ដឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ ៣៩។

ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បញ្ជាក់ថា ជាមួយនឹងទំហំទឹកប្រាក់ផាកពិន័យនេះ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរយៈពេលមួយខែកន្លងមកនេះ មានការធ្លាក់ចុះ។ លទ្ធផលនេះ បានបង្ហាញពីការគោលបំណងរបស់រាជរដ្ឋាភិបាល ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខ្លះនៅតែបន្តមិនគោរពច្បាប់ ជាពិសេសគឺការមិនពាក់មួកសុវត្ថិភាព។

ជាការអំពាវនាវ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានស្នើដល់អ្នកប្រើប្រាស់ផ្លូវគ្រប់រូប ត្រូវបន្តពង្រឹងស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ និងត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្លួនតាមច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកលើកស្ទួយកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិយើង ហើយក៏ស្នើដល់អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត បន្តការរឹតបន្តឹង និងការផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ថា រយៈពេល០១ខែ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះយានយន្ត ល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកសរុបចំនួន ៤៤,៧៦៥ករណី ក្នុងនោះមានទោចក្រយានយន្ត និងត្រីចក្រយានយន្ត ចំនួន៣២,៧២៦ករណី ស្មើនឹង៧៣ភាគរយ និងរថយន្តគ្រប់ប្រភេទចំនួន១២,០៣៩ករណី ស្មើនឹង២៧ភាគរយ។

បើប្រៀបធៀបរយៈពេលដូចគ្នានៃខែឧសភា ឆ្នាំ២០១៩ ឃើញថា ស្ថានភាពចរាចរណ៍មាន ភាពល្អប្រសើរជាងមុន ដោយគ្រោះថ្នាក់ចរាចរណ៍បានថយចុះចំនួន ១៣០លើក ស្មើ៣៧% (២១៨/៣៤៨ លើក) អ្នកស្លាប់ថយចុះ ៤២នាក់ ស្មើ២៧ភាគរយ (១១៣/១៥៥នាក់) អ្នករបួសថយចុះ ១៦២នាក់ ស្មើ៣២ភារយ (៣៤២/៥០៤នាក់)។

អត្ថបទ ៖ អគ្គស្នងការនគរបាលជាតិ
រូបភាព៖ មន្ទីរព័ត៌មាន

Tags: ច្បាប់​ចរាចរណ៍​ផ្លូវគោកផាកពិន័យ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ៉ីរ៉ង់អំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់ហិង្សានិងទុកឱ្យពលរដ្ឋរបស់ខ្លួនឯង ដកដង្ហើមផង

អ៉ីរ៉ង់អំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការប្រើប្រាស់ហិង្សានិងទុកឱ្យពលរដ្ឋរបស់ខ្លួនឯង ដកដង្ហើមផង

អភិបាលខេត្តសៀមរាប បង្ហាញពីភាពស្របគ្នានៃការងារស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងខេត្ត របស់ប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប

អភិបាលខេត្តសៀមរាប បង្ហាញពីភាពស្របគ្នានៃការងារស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងខេត្ត របស់ប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប

អភិបាលរងខេត្តសៀមរាបរំពឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់

អភិបាលរងខេត្តសៀមរាបរំពឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.