Friday, May 1, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អភិបាលខេត្តសៀមរាប បង្ហាញពីភាពស្របគ្នានៃការងារស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងខេត្ត របស់ប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជាសាខាខេត្តសៀមរាប

ដោយ Pothe Thun
02/06/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
223
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹកថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអនុញ្ញាតឲ្យប្រតិភូសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ចូលជួបពិភាក្សា ពាក់ព័ន្ធនឹងការងារស្តារឡើងវិញ នូវវិស័យទេសចរណ៍ ខណៈពិភពលោក នៅបន្តជួបវិបត្តិជម្ងឺកូវិដ១៩ ។

លោក ឡាយ គីមសួរ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប បានលើកឡើងថា គោលបំណងនៃជំនួបពិភាក្សានាពេលនេះ គឺដើម្បីនូវអនុសាសន៍ និង ការណែនាំមួយចំនួនពីឯកឧត្តមអភិបាលខេត្ត ក្នុងពេលដែលប្រទេសកម្ពុជា បានធូរស្រាលពីបញ្ហាវិបត្តិជម្ងឺកូវីដ១៩ ដើមី្បធ្វើការស្តារឡើងវិញនូវសេវាកម្មទេសចរណ៍ក្នុងខេត្ត។

ទន្ទឹមនោះ សមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា សាខាខេត្តសៀមរាប ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត ជំរុញវិស័យកសិ-ទេសចរណ៍នៅតាមបណ្តាស្រុក បង្កើនសកម្មភាពទេសចរណ៍ដោយការជិះកង់ ការអភិវឌ្ឍន៍ដងស្ទឹងសៀមរាប ឲ្យក្លាយជាទីកន្លែងជិះទូកកម្សាន្ត ការរៀបចំភ្លើងចម្រុះពណ៌ឡើងវិញនៅតំបន់ផាប់ស្ទ្រីត និង ការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពក្នុងតំបន់ទេសចរណ៍ពេលរាត្រីដ៏មានប្រជាប្រិយភាពមួយនេះ។ ក្នុងនោះដែរ ក៏មានការសំណូមពរ អំពីការស្នើសុំបន្ធូរបន្ថយនូវការបង់ប្រាក់ថ្លៃអគ្គិសនី និង ការប្រាក់របស់ធនាគារ ដើម្បីជួយសម្រួលឲ្យអាជីវកម្មពាក់ព័ន្ធនឹងទេសចរណ៍ក្នុងខេត្តអាចមានលទ្ធភាពបន្តក្នុងអំឡុងពេលនៃវិបត្តិជម្ងឺកូវីដ១៩នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត បានបង្ហាញនូវការការគាំទ្រ ចំពោះការរួមគ្នាស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្នុងខេត្តនេះ ដោយឯកឧត្តមបញ្ជាក់ថា សំណូមពរទាំងអស់នេះ បានស្ថិតគម្រោងរបស់រដ្ឋបាលខេត្ត និងបានបញ្ជូនទៅក្រសួងរួចរាល់ហើយ។

ឯកឧត្តមអភិបាលខេត្ត បញ្ជាក់បន្ថែមថា អំឡុងពេលនៃវិបត្តិជម្ងឺកូវីដ១៩ អាជ្ញាធរខេត្ត បានកំពុងធ្វើការស្តារឡើងវិញ នូវហេដ្ឋរចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុង និង ជនបទ ជាពិសេសការជំរុញដល់អាជ្ញាធរស្រុក បង្កើតនូវតំបន់ទេសចរណ៍ធម្មជាតិក្នុងសហគមន៍ និងធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ទាំងនោះ ដើម្បីឲ្យសាធារណជនបានស្គាល់។ លើសពីនោះ
អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ក៏បាននិងកំពុងបង្កើតផ្លូវដាច់ដោយឡែកសម្រាប់អ្នកជិះកង់ទេសចរណ៍ នៅក្នុងតំបន់តំបន់រមណីយដ្ឋានអង្គរផងដែរ។ ចំពោះ ការស្នើសុំបន្ធូរបន្ថយនូវការបង់ប្រាក់ថ្លៃអគ្គិសនី និង ការប្រាក់របស់ធនាគារ របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ឯកឧត្តមអភិបាលខេត្ត នឹងយកទៅធ្វើការពិភាក្សាបន្តជាមួយ សាម៉ីក្រសួងពាក់ព័ន្ធ ៕

អត្ថបទ និងរូបភាព៖ មុី សុខារិទ្ធ
កែសម្រួល៖ សេង ផល្លី

Tags: វិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលរងខេត្តសៀមរាបរំពឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់

អភិបាលរងខេត្តសៀមរាបរំពឹងថា ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មី នឹងជួយឲ្យមានកំណើនទេសចរប្រមាណ៩លាននាក់

អាជ្ញាធរខេត្តសៀមរាបនាំយកប្រជាពលរដ្ឋ៩នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មកធ្វើការណែនាំ

អាជ្ញាធរខេត្តសៀមរាបនាំយកប្រជាពលរដ្ឋ៩នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មកធ្វើការណែនាំ

រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.