Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

ដោយ Pothe Thun
03/06/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
1.3k
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រយៈពេល៤ខែដើមឆ្នាំ២០២០ ចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប មានការថយចុះរហូតដល់ជាង៦០ភាគរយ ឬស្មើនឹង ជាង៣៨ម៉ឹននាក់ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរអន្តរជាតិ ជាង៩៧ម៉ឹននាក់ នេះបើតាមការឲ្យដឹងពីលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប កាលពីពេលថ្មីៗនេះ។

លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បញ្ជាក់ថា រយៈពេល៤ខែដើមឆ្នាំនេះ ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យពិភពលោកមានការចលាចលយ៉ាងខ្លាំង ក្នុងនោះប្រទេសកម្ពុជា ក៏មានករណីនាំចូលនៃជំងឺកូវីដ១៩នេះ ពីជនបរទេសផងដែរ។ ក្នុងនោះ ការធ្វើដំណើរ តាមផ្លូវអាកាសមកកាន់ខេត្តសៀមរាប មានការថយចុះ ជាង៧៥ភាគរយ ការធ្វើដំណើរ តាមផ្លូវគោក ថយចុះជាង៤០ភាគរយ និង ការធ្វើដំណើរ តាមផ្លូវទឹក ថយចុះជាង៣១ភាគរយ។

លោកប្រធានមន្ទីរ បញ្ជាក់បន្ថែមថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរអន្តរជាតិនេះ បណ្ដាលឲ្យអាជីវកម្មផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ភ្នាក់ងារទេសចរណ៍ តូចធំជាច្រើន ក្នុងខេត្ត បានផ្អាកដំណើរការ និងប្រកាសបិទតែម្ដង។ ជាមួយនោះ បុគ្គលិកបម្រើការក្នុងវិស័យទេសចរណ៍នេះ យ៉ាងហោចណាស់ជាង១ម៉ឺននាក់ បានរងផលប៉ះពាល់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ខណៈពិភពលោក ក៏ដូចប្រទេសកម្ពុជា នៅតែបន្តរងការគំរាមគំហែងពីការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋបាលខេត្តសៀមរាប រួមនិងអាជ្ញាធរជាតិអប្សរា បានខិតខំប្រឹងប្រែងជួសជុល កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងស្រុក និងតំបន់រមណីដ្ឋានអង្គរ ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិចូលមកខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិមួយនេះឲ្យបានកាន់តែច្រើន បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩នេះ ត្រូវបានបញ្ចប់។

អត្ថបទ និងរូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: ភ្ញៀវទេសចរ​អន្តរជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណ:ប្រតិភូ ក្រសួងព័ត៌មាន ទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណ:ប្រតិភូ ក្រសួងព័ត៌មាន ទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.