Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

ដោយ Pothe Thun
04/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន
379
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្នមនុស្សចំនួន០២នាក់ គឺ១. ឈ្មោះ រស់ សៀងហៃ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្ននៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប និង ២. ឈ្មោះ មុត ស្រីនិច ភេទស្រី អាយុ២៦ឆ្នាំ ត្រូវជាប្រពន្ធរបស់ឈ្មោះ រស់ សៀងហៃ ដែលអ្នកទាំងពីរនាក់នេះ ចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបានបង្គាប់ទៅលោកប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនជាបណ្ដោះអាសន្ន តាមដីកាបង្គាប់ឲ្យឃុំខ្លួននេះ ។

គួររំលឹកថា កាលពីវេលាម៉ោង ០៦នាទីព្រឹក នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋ រស់នៅភូមិជំនុំរាជ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ សរុបចំនួន ០៩នាក់ ក្នុងនោះស្រីចំនួន ០៤នាក់ មានបំណងចូលទៅប្រទេសថៃ ប៉ុន្តែត្រូវបានទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោកវរៈ ៨១៥ ចាប់ឃាត់ខ្លួននៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងបានបញ្ជូនទៅកន្លែងចត្តាឡីស័ក នៅសាលាវិទ្យាល័យម៉ាឡៃ ស្រុកម៉ាឡៃ ដើម្បីធ្វើការត្រួតពិនិត្យនៅនឹងកន្លែងចត្តាឡីស័ក ហើយក្នុងឱកាសនោះលោក ស្វាយ ជា អភិបាលរង នៃគណៈអភិបាលស្រុកម៉ាឡៃ បានរាយការណ៍ជូនក្រុមការងារខេត្តសៀមរាបប្រចាំការនៅច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ។

លោកស្រី យូ សុភា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានក្រុមការងារខេត្តសៀមរាបប្រចាំការនៅច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ បានមានប្រសាសន៍ថា ក្រោយពីទទួលបានព័ត៌មានភ្លាម ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាបខេត្ត លោកស្រី បានដឹកនាំក្រុមការងារប្រចាំការច្រកអន្តរជាតិប៉ោយប៉ែត និងក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រួមមានលោកស្រី ដួង ថាវរី ស្នងការរងនគរបាលខេត្តសៀមរាប , លោក ជា ហេង ប្រធានការិយាល័យប្រចាំការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប , តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្ត , មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត , មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ,មន្ទីរកិច្ចការនារីខេត្ត , មន្ទីរព័ត៌មានខេត្ត និង មន្រ្តីសាលាខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីលោក ស្វាយ ជា អភិបាលរងស្រុកម៉ាឡៃ និងក្រុមគ្រូពេទ្យចត្តាឡីស័កប្រចាំនៅសាលាវិទ្យាល័យម៉ាឡៃ ចុះទៅពិនិត្យ និងទទួលយកបងប្អូនប្រជាពលរដ្ឋទំាង០៩នាក់ ដោយបានដឹកជញ្ជូនតាមរថយន្តរបស់ក្រុមការងារស្នងការនគរបាលខេត្តសៀមរាប ត្រឡប់មកខេត្តសៀមរាបវិញ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី យូ សុភា មានប្រសាសន៍បន្ថែមថា ក្នុងនាមឯកឧត្ដមអភិបាលខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តមអភិបាលខេត្ត អភិបាលស្រុកម៉ាឡៃ សមត្ថកិច្ចទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោក វរៈ ៨១៥ ដែលជួយសម្បសម្រួលអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋខេត្តសៀមរាប ពីការនាំឆ្លងដែនខុសច្បាប់ ខណៈដែលប្រជាពលរដ្ឋទាំង០៩នាក់នេះ ពុំទាន់បានឆ្លងដែនទៅប្រទេសថៃទេ ដោយពួកគេនៅរង់ចាំមេខ្យល់ មកទទួលដើម្បីឆ្លងដែន ក៏ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង ហើយជាមួយគ្នានេះ ក្រុមការងារនៃការិយាល័យប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានឲ្យពលរដ្ឋម្នាក់ ក្នុងចំណោម៩នាក់ នាំផ្លូវទៅចង្អុលបង្ហាញត្រង់ចំណុចដែលអង្គុយចាំមេខ្យល់មកនាំឆ្លងដែន ដើម្បីកំណត់មុខសញ្ញ និងស្វែងរកចាប់មេខ្យល់ដែលនាំចេញឆ្លងដែនខុសច្បាប់ យកមកផ្តន្ទាសទោសតាមផ្លូវច្បាប់ ។

ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអត់ធ្មត់មួយរយៈសិន ក្នុងការឆ្លងដែនទៅរកការងារធ្វើក្នុងប្រទេសថៃ ដោយត្រូវរងចាំឲ្យសភាពការណ៍នៃជំងឺកូវីដ១៩ បានស្រាកស្រាន្ត ឬត្រូវបានបញ្ចប់ និងរង់ចាំប្រទេសថៃបញ្ជប់ការដាក់ប្រទេសក្នុងគ្រាសអាសន្នសិន ឬមានការបញ្ជាក់ជាផ្លូវការណាមួយ រវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងការបើកអំណើការច្រកព្រំដែនរវាងប្រទេសទាំងពីរ ហើយបងប្អូនត្រូវទៅប្រទេសថៃដោយស្របច្បាប់ និងមានឯកសារត្រឹមត្រូវតាមច្បាប់កំណត់របស់ប្រទេសនីមួយៗ ៕
អត្ថបទ និង រូបថត ៖ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ឆ្លងដែនខុសច្បាប់ធ្វើការនៅប្រទេសថៃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូន ក្មេងផងដែរ

ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូន ក្មេងផងដែរ

គិតត្រឹមដើមខែមិថុនាឆ្នាំ២០២០ ប្រជាកសិករក្នុងខេត្តសៀមរាបសាបព្រោះស្រូវ បានជិត៣៥ភាគរយ នៃផែនការសរុប

គិតត្រឹមដើមខែមិថុនាឆ្នាំ២០២០ ប្រជាកសិករក្នុងខេត្តសៀមរាបសាបព្រោះស្រូវ បានជិត៣៥ភាគរយ នៃផែនការសរុប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.