Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

ដោយ Pothe Thun
04/06/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ
567
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ សារមន្ទីរទាំង៣ ស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា រួមមានសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ, សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី និងសារមន្ទីរកុលាលភាជន៍ឡតានី បានចាប់បើកដំណើរការវិញហើយ និងអនុញ្ញាតឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ចូលទស្សនាដោយមិនគិតថ្លៃ។

គួររំលឹកថា យោងតាម សេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល កាលល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ បានជូនដំណឹងដល់ សារមន្ទីរទាំងអស់ទូទាំងប្រទេស ត្រូវបិទជាបណ្ដោះអាសន្នរហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

ការបើកដំណើរការសារមន្ទីរឡើងវិញនាពេលនេះ គឺបន្ទាប់ពីមាន សេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយអនុញ្ញាតឲ្យភ្ញៀវទេសចរបានចូលទស្សនាសារមន្ទីរនានា ចាប់ពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ តទៅ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក សេង សុធារ៉ា អនុប្រធាននាយកអភិវឌ្ឍន៍វប្បធម៌ សារមន្ទីរ និងបទដ្ឋានបេតិកភណ្ឌនៃអាជ្ញាធរជាតិអប្សរា បង្ហាញថា ការប្រកាសបើកដំណើរការសារមន្ទីរទាំង៣នេះ គឺស្របតាមសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាល រីឯការប្រកាសមិនគិតថ្លៃចូលទស្សនាសារមន្ទីរទាំងនេះ គឺជាការអបអរខួប២៥ឆ្នាំ នៃថ្ងៃបង្កើតអាជ្ញាធរជាតិអប្សរា ដែលបានចាប់ផ្ដើមតាំងពីដើមខែ មីនា ឆ្នាំ២០២០ រហូតដល់ចុងខែមករា ឆ្នាំ២០២១។

លោក សេង សុធារ៉ា បញ្ជាក់ថា ទោះបីសារមន្ទីរទាំង៣នេះ បានបើកដំណើរការវិញក៏ដោយ ប៉ុន្តែសារមន្ទីរនីមួយៗ នៅតែបន្តការពារ ទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ តាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ដោយបានបំពាក់ឧបករណ៍វាស់កម្ដៅ ទឹកអាល់កុល សម្រាប់ត្រួតពិនិត្យ និង តម្រូវឱ្យរក្សាគំលាតសុវត្ថិភាព ២ម៉ែត្រពីគ្នា ប្រសិនបើការទស្សនានោះមានចំនួនច្រើន។

សូមជម្រាបថា សារមន្ទីរព្រះនរោត្ដម សីហនុ-អង្គរ និងសារមន្ទីរកុលាលភាជន៍ឡតានី បើកទ្វារចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ចំណែកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បើកទ្វារចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ។ ដោយឡែក រមណីយដ្ឋានភូមិវប្បធម៌កម្ពុជា ជាតំបន់ទេសចរណ៍កែច្នៃ ក្នុងក្រុងសៀមរាប ក៏បានចាប់ផ្ដើមបើកដំណើរការឡើងវិញផងដែរ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០

អត្ថបទ និងរូបភាព៖ បូ សាវី
កែសម្រួល៖ សេង ផល្លី

Tags: សារមន្ទីរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូន ក្មេងផងដែរ

ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូន ក្មេងផងដែរ

គិតត្រឹមដើមខែមិថុនាឆ្នាំ២០២០ ប្រជាកសិករក្នុងខេត្តសៀមរាបសាបព្រោះស្រូវ បានជិត៣៥ភាគរយ នៃផែនការសរុប

គិតត្រឹមដើមខែមិថុនាឆ្នាំ២០២០ ប្រជាកសិករក្នុងខេត្តសៀមរាបសាបព្រោះស្រូវ បានជិត៣៥ភាគរយ នៃផែនការសរុប

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការចាប់ផ្ដើមបង់ពន្ធ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២០

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការចាប់ផ្ដើមបង់ពន្ធ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.