Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការចាប់ផ្ដើមបង់ពន្ធ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២០

ដោយ Pothe Thun
04/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធដារ ប្រកាសពីការចាប់ផ្ដើមបង់ពន្ធ មធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ឆ្នាំ២០២០
323
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជារយៈពេលសម្រាប់ប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស ធ្វើការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ នេះបើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ លោក អាង រ៉ាស៊ី ប្រធានការិយាល័យអ្នកជាប់ពន្ធ នៃសាខាពន្ធដារខេត្តសៀមរាប បង្ហាញថា ពីមួយឆ្នាំទៅមួយឆ្នាំ ការបងពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ក្នុងខេត្តសៀមរាប មានការកើនឡើងជាលំដាប់។ ជាមួយនឹងកំណើន នៃចំនួនអ្នកបង់ពន្ធយានយន្តនេះ ប្រជាពលរដ្ឋដែលមានកាតព្វកិច្ចអាចធ្វើការបង់ពន្ធដោយផ្ទាល់នៅ សាខាពន្ធដារខេត្តសៀមរាប ឬធនាគារដៃគូ ដូចជាធនាគារកាណាឌីយ៉ា ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកម្ពុជាសាធារណៈជាដើម។

លោក អាង រ៉ាស៊ី បញ្ជាក់ថា ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ចែកជាពីរប្រភេទគឺរថយន្តថ្មី និងរថយន្តធ្លាប់បានបង់ពន្ធរួចមកហើយ។ក្នុងនោះ សម្រាប់រថយន្តថ្មី តម្រូវឲ្យម្ចាស់យានយន្តភ្ជាប់មកជាមួយ
បណ្ណសម្គាល់យានយន្ត ឬហៅថាកាតគ្រី អត្តសញ្ញាណបណ្ណម្ចាស់រថយន្ត ដោយឡែកចំពោះ រថយន្តដឹកអ្នកដំណើរ ឬរថយន្តដឹកទំនិញ តម្រូវឲ្យមាន វិញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬហៅថាឆៀក ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

រីឯ រថយន្តធ្លាប់បានបង់ពន្ធកាលពីឆ្នាំចាស់ អាចយកកាតបង់ពន្ធយានយន្ត ដែលបានខ្លួនធ្លាប់បានស្នើសុំតែមួយ ដោយមិនបាច់ភ្ជាប់ឯកសារអ្វីទាំងអស់ ប៉ុន្តែករណីដែលពុំបានស្នើសុំ ម្ចាស់យានយន្ត ត្រូវភ្ជាប់មកជាមួយ បណ្ណសម្គាល់យានយន្ត ឬហៅថាកាតគ្រី អត្តសញ្ញាណបណ្ណម្ចាស់រថយន្ត សាលាកបត្របង់ពន្ធឆ្នាំចាស់ និងអាចស្នើសុំកាតបង់ពន្ធដើម្បីភាពងាយស្រួលនៅឆ្នាំបន្តបន្ទាប់។

គួរបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយ បង់ពន្ធយានយន្ត ក្នុងខេត្តសៀមរាបមានការកើនឡើងជាលំដាប់ ដោយក្នុងឆ្នាំ២០១៧ មានយានយន្តមកបង់ពន្ធសរុបជា ៣ម៉ឺន២ពាន់គ្រឿង ឆ្នាំ២០១៨ មានជាង ៣ម៉ឺន៧ពាន់ និងនៅឆ្នាំ២០១៩ មានជាង៤ម៉ឺនគ្រឿង។ សម្រាប់ឆ្នាំ២០១៩ ពន្ធ ដែលប្រមូលបានលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ មានចំនួនជិត១៦ពាន់លានរៀល ជាថវិកាថ្នាក់ក្រោមជាតិ សម្រាប់ធ្វើការអភិវឌ្ឍខេត្តសៀមរាប។

អត្ថបទ៖ សេង ផល្លី

Tags: ពន្ធដារពន្ធមធ្យោបាយដឹកជញ្ជូន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនជាជនពិការចំនួនជិត១០០នាក់ក្នុងខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

បងប្អូនជាជនពិការចំនួនជិត១០០នាក់ក្នុងខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.