Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

ដោយ Pothe Thun
05/06/2020
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នឹងត្រូវបញ្ចប់នៅពាក់កណ្ដាលខែមិថុនាឆ្នាំ២០២០ បន្ទាប់ពីមានការឯកភាពគ្នារវាងអាជ្ញាធរជាតិអប្សរា និងព្រះសង្ឃគង់ក្នុងវត្ត ដែលស្ថិតក្នុងបរិវេណប្រាសាទបុរាណមួយនេះ។

កាលពីថ្ងៃទី០៤ខែមិថុនាឆ្នាំ២០២០ លោក ថូ ថុន មន្ដ្រីបច្ចេកទេសបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បង្ហាញថា គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ បានចាប់ផ្ដើមកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០។ គោលបំណងនៃការធ្វើកំណាយនេះ គឺដើម្បីស្វែងរកនូវរចនាសម្ព័ន្ធសំណង់បុរាណនេះ ដែលត្រូវបានកប់ក្នុងដី ក្រោមសំណង់សាលាឆាន់ និងកុដ្ឋព្រះសង្ឃ ដែលបានកសាងពីលើ តាំងពីសម័យអាណានិគមបារាំង។ តាមរយៈការធ្វើកំណាយនេះ អ្នកជំនាញបានរកឃើញដូចជា ខ្លោងទ្វារចូល កម្រាលឥដ្ឋ កុលាលភាជន៍ និងជញ្ជាំងកំពែង នៃប្រាសាទ ជាដើម។

មន្ត្រីបច្ចេកទេសរូបនេះ បញ្ជាក់ថា ការធ្វើកំណាយនេះដែរ នឹងជួយលើកតម្លៃប្រាសាទបុរាណនេះឡើងវិញ និងដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រសាទនេះកាន់តែច្រើនបន្ថែមទៀត ខណៈដែលបច្ចបុប្បន្នប្រាសាទនេះ នៅសល់តែតួប៉មប្រាសាទប៉ុណ្ណោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា ប្រាសាទលលៃ កសាងឡើងនៅគ.ស ៨៩៣ ក្នុងរាជ្យព្រះបាទយសោវរ្ម័នទី១ និងសង់នៅចំកណ្តាលបារាយណ៍ឥន្ទ្រតដាក លើខឿន២ថ្នាក់ ឧទ្ទិសឱ្យព្រហ្មមញ្ញសាសនា និងបុព្វការីជនរបស់ព្រះអង្គ។ នាពេលកន្លងមក ប្រាសាទនេះត្រូវបានអាជ្ញាធរជាតិអប្សរាជួសជុលតួប៉មផ្នែកខាងក្នុងនិងខាងក្រៅ គ្រឹះប្រាសាទពុកផុយ ស្នាមប្រេះ និងឥដ្ឋខ្លះដែលអស់គុណភាពនាំឱ្យខូច និងបានពង្រឹង ទល់ទ្រឱ្យរួចផុតពីគ្រោះថ្នាក់ស្ទើរគ្រប់ផ្នែកហើយ៕

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Friday, June 5, 2020

អត្ថបទ និងរូបភាព៖ បូ សាវី
កែសម្រួល៖ សេង ផល្លី

Tags: ប្រាសាទលលៃអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

គ្រោះថ្នាក់ថយចុះ៨០ភាគរយ

រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់ថយចុះ៨០ភាគរយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.