Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់ថយចុះ៨០ភាគរយ

ដោយ Pothe Thun
06/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
គ្រោះថ្នាក់ថយចុះ៨០ភាគរយ
131
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់បានថយចុះ៨០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ នេះបើតាមការបង្ហាញពីលោកឧត្តមសេនីយត្រី តេង ច័ន្ទណាត ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

ទន្ទឹមនោះ តាមរយៈរបាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លុវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញថា ក្នុងយុទ្ធនាការ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្ត សម្រាប់ខែឧសភា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ មានចំនួនសរុប ២ករណី បើធៀបនឹងខែឧសភា ឆ្នាំ២០១៩ មានរហូតដល់១០ករណី ក្នុងនោះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅឆ្នាំ២០២០ មានត្រឹមតែម្នាក់ប៉ុណ្ណោះ ខណៈនៅឆ្នាំ២០១៩ មានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ៨នាក់។

តាមការលើកឡើង របស់លោកស្នងការរង ករណីផាកពិន័យគួរឲ្យកត់សម្គាល់ គឺទៅលើអ្នកបើកបរម៉ូតូ ជាពិសេសមិនពាក់មួកសុវត្ថិភាព សម្រាប់ខែឧសភា មានរហូតដល់ ១,៥៩២ករណី ក្នុងចំណោម២,០០៨ករណី នៃចំណុចផាកពិន័យទាំង៧លើម៉ូតូ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ទោះជាយ៉ាងណាក៏ដោយ លោកស្នងការរង បញ្ជាក់ថា បន្ទាប់ពីមានការចាប់ផ្ដើមយុទ្ធនាការ នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្ត រយៈពេលមួយខែដំបូងនេះ ចំនួនប្រជាពលរដ្ឋក្នុងខេត្ត ដែលបើកបរម៉ូតូពាក់មួកសុវត្ថិភាព បានកើនដល់៩៥ភាគរយ។

គួរជម្រាបថា យោងតាម សេចក្ដីប្រកាសព័ត៌មាន គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្ដីពីលទ្ធផលនៃការរឹតបន្តឹងការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ចេញថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានប្រៀបធៀប រវាង ខែឧសភា ឆ្នាំ២០២០ និងខែឧសភាឆ្នាំ២០១៩ បង្ហាញថា ស្ថានភាពចរាចរណ៍មានភាពល្អប្រសើរ ដោយករណីគ្រោះថ្នាក់សរុបទូទាំងប្រទេស ថយចុះ ១៣០លើក ស្មើ៣៧ភាគរយ ក្នុងនោះចំនួនអ្នកស្លាប់ថយចុះ ៤៣នាក់ ស្មើ២៧ភាគរយ និងអ្នករងរបួសថយចុះ១៦២នាក់ ស្មើ៣២ភាគរយ។

អត្ថបទ និងរូបភាព៖ សេង ផល្លី និង ធន់ ពូថេ

Tags: ចរាចរណ៍​ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្នងការរងខេត្តសៀមរាប៖ ការដកបារ៉ាស់រឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយការរំខានអ្នកធ្វើដំណើរ ប៉ុន្តែពុំមែនបញ្ឈប់ការអនុវត្តច្បាប់ឡើយ

ស្នងការរងខេត្តសៀមរាប៖ ការដកបារ៉ាស់រឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយការរំខានអ្នកធ្វើដំណើរ ប៉ុន្តែពុំមែនបញ្ឈប់ការអនុវត្តច្បាប់ឡើយ

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមការដ្ឋានរៀបចំសោភណ្ឌភាព និងចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមការដ្ឋានរៀបចំសោភណ្ឌភាព និងចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.