Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

ដោយ Pothe Thun
07/06/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩
66
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 ស្របពេលដែលជំងឺកូវីដ-១៩ បាននឹងកំពុងរីករាលដាលនៅលើពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផងនោះ អាជ្ញាធរជាតិអប្សរា បានសម្រេចលុបចោលកិច្ចប្រជុំគណ:កម្មាធិការអន្ដរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរហៅកាត់ថា “អាយស៊ីស៊ី-អង្គរ ” ដោយសារជំងឺកូវីដ១៩។

គណ:កម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្ររមណីយដ្ឋានអង្គរ ហៅកាត់ថា ” ICC Angkor ” កន្លងមកតែងតែបើកកិច្ចប្រជុំពីរដងក្នុងមួយឆ្នាំ ដែលធ្វើឡើង ក្នុងខែមិថុនា សម្រាប់កិច្ចបច្ចេកទេសម្តង និងខែធ្នូសម្រាប់កិច្ចប្រជុំពេញអង្គរម្តងទៀត ប៉ុន្ដែកិច្ចប្រជុំនេះ ត្រូវបានលុបចោលវិញដោយសារជំងឺកូវីដ១៩។

លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ កាលពីល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០នេះ ថា សហប្រធានគណ:កម្មាធិការនេះគឺ ការិយាល័យអង្គការយូណេស្កូប្រចាំនីកម្ពុជា រួមទាំងថ្នាក់ដឹកនាំ និងអ្នកជំនាញអាជ្ញាធរជាតិអប្សរា បានចុះត្រួតពិនិត្យដំណើរការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅតាមការដ្ឋាននានា ក្នុងរមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី៦ ដល់ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ។ ការចុះពិនិត្យនេះគឺធ្វើឡើងព្រោះតែកិច្ចប្រជុំបច្ចេកទេសរបស់គណ:កម្មាធិការនេះដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមិថុនាត្រូវបានខកខាន ។ ដោយឡែកអ្នកជំនាញចំពោះកិច្ចទាំងផ្នែកអភិរក្ស និងផ្នែកអភិវឌ្ឍន៍ប្រកបដោយចីរភាពពុំបានអញ្ជើញមកដោយផ្ទាល់ ដើម្បីពិនិត្យ និងតាមដានពីវឌ្ឍនភាព នៃការអនុវត្តការងារឡើយ។ លោកបានបន្ដថា ទោះបីស្ថិតក្នុងស្ថានភាពបែបនេះក៏ដោយ សហប្រធានបច្ចេកទេស នៃគណ:កម្មាធិការ អាយស៊ីស៊ី-អង្គរ បានធ្វើការប្តូរវេនគ្នាចុះមកត្រួតពិនិត្យកិច្ចការនេះ ក្នុងរមណីយដ្ឋានអង្គរ ដើម្បីតាមដានការអនុវត្តការងាររបស់ស្ថាប័នជាតិអន្តរជាតិ ថាបានអនុវត្តស្របតាមអនុសាសន៍ ដែលគណ:កម្មាធិការនេះបានផ្តល់ជូននាពេលមុនដែរឬទេ? ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ ក៏ជាឱកាសមួយក្នុងការចែករំលែកចំណេះដឹងទាក់ទងនឹងគំហើញថ្មីៗ នៃកិច្ចការស្រាវជ្រាវ ការអភិរក្ស ជួសជុលបុរាណដ្ឋានក្នុងតំបន់អង្គរ និងបានធ្វើការវាយតម្លៃលើការងារនៅតាមការដ្ឋាន ។ មិនតែប៉ុណ្ណោះក៏ទទួលបានចំណេះដឹង បទពិសោធន៍ការងារពីកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ រួមទាំងបានផ្តល់ឱកាសឱ្យអ្នកជំនាញខ្មែរបានបង្ហាញសមត្ថភាព និងឡើងធ្វើបទបង្ហាញពីលទ្ធផលការងាររបស់ខ្លួនជាភាសាជាតិនិងអន្តរជាតិដល់អ្នកជំនាញការនៃកិច្ចប្រជុំផងដែរ៕
អត្ថបទ និងរូបភាព: លោកបូ សាវី
កែសម្រួលដោយ ៖លីវ សុខុន

Tags: កិច្ចប្រជុំ ICC Angkorអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមការដ្ឋានរៀបចំសោភណ្ឌភាព និងចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្ដើមការដ្ឋានរៀបចំសោភណ្ឌភាព និងចំណតយានយន្ត នៅខាងមុខផ្សារលើធំថ្មី

ព្រះមេគណខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការវត្តក្នុងខេត្តរាយការណ៍ ប្រសិនបើខ្វះខាតចង្ហាន់ អំឡុងពេលវិបត្តិជំងឺកូវីដ១៩

ព្រះមេគណខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការវត្តក្នុងខេត្តរាយការណ៍ ប្រសិនបើខ្វះខាតចង្ហាន់ អំឡុងពេលវិបត្តិជំងឺកូវីដ១៩

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.