Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះមេគណខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការវត្តក្នុងខេត្តរាយការណ៍ ប្រសិនបើខ្វះខាតចង្ហាន់ អំឡុងពេលវិបត្តិជំងឺកូវីដ១៩

ដោយ Pothe Thun
08/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះមេគណខេត្តសៀមរាប ណែនាំដល់ព្រះចៅអធិការវត្តក្នុងខេត្តរាយការណ៍ ប្រសិនបើខ្វះខាតចង្ហាន់ អំឡុងពេលវិបត្តិជំងឺកូវីដ១៩
89
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អំឡុងពេលវិបត្តិជំងឺកូវីដ១៩ ប្រសិនបើទីវត្តអារាមនៅទូទាំងខេត្ត មានបញ្ហាខ្វះខាតចង្ហាន់ សូមរាយការណ៍ទៅព្រះគ្រូអនុគណ ឬ មេគណខេត្តសៀមរាប ប្រសិនបើព្រះគ្រូអនុគណពុំមានលទ្ធភាព ដើម្បីធ្វើការដោះស្រាយឲ្យបានទាន់ពេលវេលា នេះបើតាមថេរដីកា ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះសុមង្គលសិលាចារ្យ មេគណខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ ក្នុងឱកាសជំនួបសួរសុខទុក្ខព្រះចៅអធិការទាំង២០វត្ត ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ព្រះអង្គមានថេរដីកា យ៉ាងដូច្នេះ បន្ទាប់ពី មានការអំពាវនាវពី លោក សម្បត្តិ លីយឿត តំណាងមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប បង្ហោះការត្អូញត្អែរពីភាពខ្វះខាតចង្ហាន់ ដោយមិនបានរាយការណ៍ជាមុន ដល់ព្រះគ្រូអនុគណ ឬ មេគណខេត្តសៀមរាប ដែលអាចឱ្យជនឆ្លៀតឱកាសមួយចំនួន វាយតម្លៃលើវិស័យព្រះពុទ្ឋសាសនានៅកម្ពុជា និងប៉ះពាល់ដល់ជំនឿដ៏មុតមាំរបស់ពុទ្ឋបរិស័ទ។

ព្រះមេគណខេត្ត បញ្ជាក់ថា ការអំពាវនាវរបស់មន្ទីរធម្មការ និងសាសនាខេត្តនៅពេលនេះ ស្របតាមសេចក្តីជូនដំណឹង និងការណែនាំរបស់គណៈសង្ឃនាយក ដែលបានជូនដំណឹងឱ្យគណៈសង្ឃនៅតាមបណ្ដារាជធានី-ខេត្ត ចុះសួរសុខទុក្ខព្រះសង្ឃនៅតាមមូលដ្ឋាន ខណៈមានការរាតត្បាតនៃជំងឺកូវីដ១៩ជុំវិញសកលលោក។ ជាមួយនោះ ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយ ក៏មានការព្រួយបារម្ភពីការឆ្លងនៃជំងឺដ៏កាចសាហាវនេះ ដែលជាការចូលរួមគោរពតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការ ការពារ បង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទៅក្នុងគ្រួសារនិងសហគមន៍។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ព្រះមេគណខេត្ត បានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ដែលជាការរួមចំណែកយ៉ាងសំខាន់ ជាមួយព្រះសង្ឃក្នុងឱកាសដ៏លំបាកនេះ។

សូមជម្រាបថា នេះជាលើកទី៤ហើយ ដែលក្រុមការងារសាលាគណខេត្តសៀមរាបបាននាំយក ទេយ្យវត្ថុ ស្បៀងអាហារ រួមនិងថវិកា ប្រគេនដល់បណ្ដាវត្តមួយចំនួនក្នុងខេត្តសៀមរាប ក្នុងនោះរួមមាន ស្រុកវ៉ារិន្ទ ស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកជីក្រែង ដើម្បីជួយសម្រួលភាពខ្វះខាតប្រចាំថ្ងៃរបស់ព្រះសង្ឃ។ សម្រាប់ស្រុកបន្ទាយស្រី មានវត្តចំនួន២០ ក្នុងមួយវត្តៗទទួលបាន អង្ករ៣០គ.ក្រ ត្រីឆ្អើរ៣០ក្រាស់ មី៦កេស ត្រីខ៣យួរ ចានស្រាក់ពីរឈុត គ្រឿងទេស១កញ្ចប់ ទឹកស៊ីអីវ១យួរ ទឹកត្រី១យួរ និង ថវិកាមួយវត្ត ១៨ម៉ឹនរៀល បន្ថែមពីនេះប្រគេនថវិកា៥០ម៉ឹនរៀលដល់សាលាអនុគណស្រុក សម្រាប់ត្រៀមប្រើការចាំបាច់ក្នុងវត្តផងដែរ។

អត្ថបទ និងរូបភាព៖ យូ វង្ស
កែសម្រួល៖ សេង ផល្លី

Tags: ខ្វះខាតចង្ហាន់វិបត្តិជំងឺកូវីដ១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ចង់ឃើញអ្នកវិនិយោគកម្ពុជាមានវត្តមាននៅក្នុងប្រទេសខ្លួន

ចំការពូជឈើគ្រញូង កន្ទួត-ខ្នារក្រៅ នឹងក្លាយទៅជាគោលដៅទេសចរណ៍យ៉ាងសំខាន់នាពេលអនាគត តាមរយៈគម្រោងបង្កើតព្រៃលំហែកំសាន្តធម្មជាតិកម្ពុជា-កូរ៉េ

ចំការពូជឈើគ្រញូង កន្ទួត-ខ្នារក្រៅ នឹងក្លាយទៅជាគោលដៅទេសចរណ៍យ៉ាងសំខាន់នាពេលអនាគត តាមរយៈគម្រោងបង្កើតព្រៃលំហែកំសាន្តធម្មជាតិកម្ពុជា-កូរ៉េ

ព្រឹកមិញនេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី នាំយកថវិការបស់អង្គភាពខ្លួនជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រឹកមិញនេះ អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបន្ទាយស្រី នាំយកថវិការបស់អង្គភាពខ្លួនជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.