Tuesday, March 2, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

ដោយ Pothe Thun
05/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០
27
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោក ស៊ុ សំអន នាយកសាខា តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីសប្បុរសជន មន្ត្រីរាជការ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប មន្ត្រីរាជការសាខាធនាគារជាតិ នៃកម្ពុជា ខេត្តសៀមរាប និងមន្ត្រីរាជការអង្គភាពនគរបាលការពាបេតិកភណ្ឌប្រចាំតំបន់អង្គរ។

ក្នុងឱកាសនោះដែរលោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់ សប្បុរសជន មន្ត្រីរាជការណ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប មន្ត្រីរាជការសាខាធនាគារជាតិ នៃកម្ពុជា ខេត្តសៀមរាប និងមន្ត្រីរាជការអង្គភាពនគរបាលការពាបេតិកភណ្ឌប្រចាំតំបន់អង្គរ ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះបំផុត។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

ក្នុងនាម ថ្នាក់ដឹកនាំ នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប លោកបានថ្លែងអំណរគុណ និងប្រើថវិកមនុស្សធម៌នេះ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយការប្រើប្រាស់ QR Code ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ក្រុមការងារចម្រុះរដ្ឋបាលខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយការប្រើប្រាស់ QR Code ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

01/03/2021
អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

អភិបាលរងខេត្តសៀមរាប ដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យដំណើរការសាងសង់ផ្លូវក្នុងគម្រោងផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាប

01/03/2021

ថវិកាដែលមានទទួលបានពីសប្បុរសជនរួមមាន៖
– មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តសៀមរាប ថវិកាចំនួន ១០,៦៩៥,០០០រៀល។
– សាខាធនាគារជាតិ នៃកម្ពុជា ខេត្តសៀមរាប ថវិកាចំនួន ១,២០០,០០០រៀល។
– និងអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់អង្គរ ថវិកាចំនួន ៣៦០,០០០រៀល។

អត្ថបទ និងរូបភាព៖ សាខាកាកបាទក្រហមខេត្តសៀមរាប

Tags: កាកបាទក្រហមកម្ពុជាខួបលើកទី១៥៧
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រោះថ្នាក់ថយចុះ៨០ភាគរយ

រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់ថយចុះ៨០ភាគរយ

ស្នងការរងខេត្តសៀមរាប៖ ការដកបារ៉ាស់រឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយការរំខានអ្នកធ្វើដំណើរ ប៉ុន្តែពុំមែនបញ្ឈប់ការអនុវត្តច្បាប់ឡើយ

ស្នងការរងខេត្តសៀមរាប៖ ការដកបារ៉ាស់រឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយការរំខានអ្នកធ្វើដំណើរ ប៉ុន្តែពុំមែនបញ្ឈប់ការអនុវត្តច្បាប់ឡើយ

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

អាជ្ញាធរជាតិអប្សរាលុបចោលកិច្ចប្រជុំ ICC Angkor ដោយសារជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

ថៃរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៨០នាក់ នៅថ្ងៃចន្ទនេះ

01/03/2021
ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

ហ្វីលីពីនចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ មួយថ្ងៃក្រោយទទួលអំណោយវ៉ាក់សាំងពីចិន

01/03/2021
លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

លោក ចូ បៃដិន បញ្ចេញការវាយប្រហារតាមអាកាសជាលើកដំបូងនៅប្រទេសស៊ីរី

26/02/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (268)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,182)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,939)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (471)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (355)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (610)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.