Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

ដោយ Pothe Thun
05/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០២០ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អមដំណើរដោយលោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានជួបសំណេះសំណាល និងនាំយកអំណោយចែកជូនជនពិការ៧៥នាក់ នៃសមាគមជនពិការអង្គរ ស្ថិតក្នុងបរិវេណ វត្តស្វាយលើ ឃុំ ស្រុកស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ក្នុងបេសកកម្ម តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី បាននាំយកនូវការសួរសុខទុក្ខដល់ប្រជាពលរដ្ឋ ដែលមានពិការភាព ស្ថិតក្នុងសមាគមជនពិការអង្គរនេះ។ ខណៈពិភពលោក ក៏ដូចប្រទេសកម្ពុជា កំពុងជួបប្រទះ និងរងផលប៉ះពាល់ដោយសារវិបត្តិ នៃជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលនូវការខ្វះខាត តាមរយៈការជូនដំណឹងពីអាជ្ញាធរមូលដ្ឋាន ភូមិ ឃុំសង្កាត់ ដោយមិនប្រកាន់ វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីនោះឡើយ។

លោកជំទាវ ពុំ ចន្ទីនី ក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាំងអស់ទូទាំងស្រុកស្វាយលើ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីការឆ្លងជំងឺកូវីដ១៩នេះ ទោះបីបច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា មានករណីនាំចូលជំងឺដ៏កាចសាហាវនេះ ត្រឹមតែ២ករណីបន្ថែមក៏ដោយ តែប្រជាពលរដ្ឋគ្រប់ៗគ្នា ត្រូវតែបង្កើនការយកចិត្តទុកដាក់ខ្ពស់ និងត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដូចជា លាងសម្អាតដៃជាប្រចាំជាមួយ ទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស នៅពេលក្អក ឬកណ្តាស នៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ពុំ ចន្ទីនី ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមសិក្សាស្វែងយល់ ពីច្បាប់ចរាចរណ៍ផ្លូវគោក ខណៈរាជរដ្ឋាភិបាលកំពុងធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលបង្កើននូវប្រាក់ផាកពិន័យ ដែលការផាកពិន័យនេះ ដើម្បីជំរុញដល់ការគោរពច្បាប់ចរាចរណ៍ និងអាយុជីវិតប្រជាពលរដ្ឋនៅតាមដងផ្លូវ។

អំណោយដែលប្រគល់ជូនជនពិការនាពេលនោះ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម , មី ១កេស , ត្រីខ ១យូរ , កញ្ចប់អនាម័យ ចំនួនមួយកញ្ចប់ រួមមានសាប៊ូ , ជែល , អាល់កុល , ក្រមា និង ថវិកា៩ម៉ឺនរៀល ក្នុងនោះថវិកាកាកបាទក្រហមកម្ពុជា ចំនួន៥ម៉ឺនរៀល និង សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចំនួន ៤ម៉ឺនរៀល។

ក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ក៏បានប្រគេននូវទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ និង បច្ច័យ ដល់ព្រះចៅអធិការវត្តស្វាយលើ និងចុះសួរសុខទុក្ខបងប្អូនជាជនពិការ នៅតាមខ្នងផ្ទះ ចំនួន១០នាក់ផងដែរ។

គួរជម្រាបដែរថា បេសកកម្មមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា មកកាន់ខេត្តសៀមរាបនេះ កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ប្រតិភូ ក៏បានចុះជួបសួរសុខទុក្ខ និងចែកអំណោយ ដល់ជនពិការចំនួន៩២នាក់ មកពីសមាគមជនពិការអង្គរ ខេត្តសៀមរាប នៅវិទ្យាល័យ ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាប ខណៈពួកគេកំពុងជួបការខ្វះខាតក្នុងពេលមានវិបត្តិជំងឺកូវិត១៩ ។

អត្ថបទ និងរូបភាព៖ ខេង ឧត្តម
កែសម្រួល៖ សេង ផល្លី

Tags: ជនពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

គ្រោះថ្នាក់ថយចុះ៨០ភាគរយ

រយៈពេលមួយខែដំបូង នៃការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងខេត្តសៀមរាប ករណីគ្រោះថ្នាក់ថយចុះ៨០ភាគរយ

ស្នងការរងខេត្តសៀមរាប៖ ការដកបារ៉ាស់រឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយការរំខានអ្នកធ្វើដំណើរ ប៉ុន្តែពុំមែនបញ្ឈប់ការអនុវត្តច្បាប់ឡើយ

ស្នងការរងខេត្តសៀមរាប៖ ការដកបារ៉ាស់រឹតបន្តឹងច្បាប់ចរាចរណ៍នៅលើដងផ្លូវ ដើម្បីកាត់បន្ថយការរំខានអ្នកធ្វើដំណើរ ប៉ុន្តែពុំមែនបញ្ឈប់ការអនុវត្តច្បាប់ឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.