Sunday, December 14, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

បងប្អូនជាជនពិការចំនួនជិត១០០នាក់ក្នុងខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ដោយ Pothe Thun
05/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ បងប្អូនជាជនពិការចំនួន៩២នាក់ ស្ថិតក្នុងសមាគមជនពិការអង្គរ ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា ដែលកំពុងជួបប្រទះនូវការខ្វះខាតក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ១៩ ដែលម្នាក់ៗទទួលបាន ៖ អង្ករ ២៥គីឡូក្រាម , មី ១កេស , ត្រីខ ១យូរ , កញ្ចប់អនាម័យ ចំនួនមួយកញ្ចប់ ( មានសាប៊ូ , ជែល , អាល់កុល , ក្រម៉ា ) និង ថវិកា៩ម៉ឺនរៀល ក្នុងនោះថវិកាកាកបាទក្រហមកម្ពុជា ចំនួន៥ម៉ឺនរៀល និង សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបចំនួន ៤ម៉ឺនរៀល និង ថវិកាចំនួន៥លានរៀលផ្សេងទៀត ប្រគល់ជូនសមាគមជនពិការអង្គរ ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

ពិធីប្រគល់អំណោយនេះ បានប្រព្រឹត្តទៅនៅក្នុងបរិវេណវិទ្យាល័យ ១០ មករា ១៩៧៩ ក្នុងក្រុងសៀមរាប ក្រមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា និង លោកជំទាវ ទាង អេង ទៀ សីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកនៃកាកបាទក្រហមកម្ពុជា ជាអនុប្រធាន និង សមាជិក នៃសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ។

ក្នុងឱកាសនោះលោកជំទាវ ទាង អេង ទៀ សីហា មានប្រសាសន៍ថា ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និង ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបប្រទះនូវការលំបាកខ្វះខាត ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចពាក្យដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា «មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

ក្រុមប្រឹក្សាខេត្តសៀមរាប បន្ដវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីប្រមូលរាល់ក្ដីកង្វល់ប្រជាពលរដ្ឋមកដោះស្រាយ

10/12/2025
តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

តំណាងរាស្ត្រមណ្ឌលសៀមរាប និងសប្បុរសជន ផ្ដល់គ្រឿងឧបភោគបរិភោគជូនដល់កងទ័ពអង្គភាពវរៈសេនាតូច ៤៤១ ទិសមុខនៃតំបន់ប្រតិបត្តិការសឹករងសៀមរាប

10/12/2025

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ នៃកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយអំណោយទាំងអស់នេះ អាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានរយ:ពេលខ្លីដែរ ដូច្នេះប្រសិនបើមានការខ្វះខាត ឬបញ្ហាផ្សេងៗកើតឡើង ត្រូវផ្តល់ដំណឹងទៅអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ដើម្បីយើងមានវិធានការឆ្លើយតបបានទាន់ពេលវេលា ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់ស្លាប់ដោយអត់អាហារនោះទេ គឺជួយក្នុងនាមមនុស្សធម៌ ។

លោកជំទាវ ពុំ ចន្ទីនី មានប្រសាសន៍ទៀតថា ថ្វីត្បិតតែនៅប្រទេសកម្ពុជាយើង ស្ថានភាពជំងឺកូវីដ១៩ មានភាពធូស្រាលក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្តសៀមរាបនេះ មិនត្រូវធ្វេសប្រហែសឡើយ ហើយយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត និង ត្រូវត្រៀមទប់ស្កាត់គ្រប់ពេល ដោយថែរក្សាអនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និងសម្រាប់កូនចៅនិងក្រុមគ្រួសារ កុំឲ្យមានឆ្លងមេរោគកូវីដ១៩ សំខាន់ក្នុងការចូលរួមបង្ការ ទប់ស្កាត់នូវរលកទី២នៃជំងឺកូវីដ១៩ ដែលមកទល់ពេលនេះ យើងមិនទាន់មានថ្នាំព្យាបាលនៅឡើយនោះ ដូច្នេះត្រូវតែអនុវត្តឲ្យបានជាប្រចាំនូវសេចក្តី ណែនាំរបស់ក្រសួងសុខាភិបាល គឺ ត្រូវដុសលាងសម្អាតដៃជាប្រចាំដោយទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ និង ត្រូវខ្ទប់មាត់ជាមួយក្រម៉ា ឬម៉ាស ឬខ្ទប់ដោយកែងដៃនៅពេលក្អក ឬកណ្តាស់ ជាពិសេសនៅក្នុងចំណោមក្រុមមនុស្សច្រើន ឬទីប្រជុំជននានាជាដើម ។

ជាមួយគ្នានេះដែរ លោកជំទាវ ពុំ ចន្ទីនី បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំស្វែងយល់ និង ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង និងក្រុមគ្រួសាររបស់ខ្លួន សំខាន់កាត់បន្ថយឲ្យបាននូវការគ្រោះថ្នាក់ចរាចរណ៍ និង ធ្វើការអប់រំកូនចៅ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត ៕
អត្ថបទ និងរូបភាព៖ សហការីមន្ទីរព័ត៌មានខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជនពិការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

អាជ្ញាធរជាតិអប្សរា នឹងបញ្ចប់គម្រោងធ្វើកំណាយប្រាសាទលលៃលើកទី១ នៅពាក់កណ្ដាលខែមិថុនានេះ

កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

កាកបាទក្រហមកម្ពុជា នាំយកអំណោយចែកជូនជនពិការ៧៥នាក់ ក្នុងស្រុកស្វាយលើ ខេត្តសៀមរាប

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ក្នុងឱកាសខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    36 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9048 shares
    Share 5450 Tweet 1499
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63287 shares
    Share 43687 Tweet 8167
  • សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

    13 shares
    Share 5 Tweet 3
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    320 shares
    Share 128 Tweet 80

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,022)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,507)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,094)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.