Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណ:ប្រតិភូ ក្រសួងព័ត៌មាន ទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN

ដោយ Pothe Thun
03/06/2020
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណ:ប្រតិភូ ក្រសួងព័ត៌មាន ទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង គណ:ប្រតិភូ ក្រសួងព័ត៌មាន បានអញ្ចើញទៅធ្វើទស្សនកិច្ចនៅ ស្ថានីយ៍ទូរទស្សន៍ PNN ដើម្បីពិនិត្យមើល សក្តានុពលនៃការផ្សាយរបស់ទូរទស្សន៍ឯកជនមួយនេះ ព្រមជាមួយការផ្សាយដោយប្រើប្រាស់ប្រព័ន្ធ Digital ដ៏ទំនើបៗ លំដាប់អន្តរជាតិនៅកម្ពុជា។

ថ្នាក់ដឹកនាំ ស្ថានីយទូរទស្សន៍ PNN បាននាំគណៈប្រតិភូ ទស្សនាទីតាំងសំខាន់ៗ នៅក្នុងស្ថានីយមានដូចជា បន្ទប់បច្ចេកទេសបំពាក់ដោយឧបករណ៍ទំនើបៗចុងក្រោយ បន្ទប់កាត់តសំឡេង បន្ទប់បញ្ចូលសំឡេង បន្ទប់ថតកម្មវិធី កន្លែងបញ្ចូលសំឡេងភាពយន្តបរទេស រថយន្តផ្សាយចល័ត រួមនិងទីតាំងសំខាន់ៗជាច្រើនទៀត។

តាមរយៈដំណើរទស្សនៈ កិច្ចនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូបានបង្ហាញការចាប់អារម្មណ៍ ចំពោះបច្ចេកវិទ្យាទំនើបស្តង់ដារអន្តរជាតិ និងទីតាំងដ៏ធំទូលាយរបស់ស្ថានីយ ក្រោមការវិនិយោគរបស់ក្រុមហ៊ុន LYP Group របស់អ្នកឧកញ៉ា លី យ៉ុងផាត់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងទូទៅ ទោះបីស្ថានីយទូរទស្សន៍មួយនេះ ទើបតែបង្កើតថ្មី ប៉ុន្តែបុគ្គលិកនៅទីនេះ ប្រមូលផ្តុំដោយអ្នកមានបទពិសោធន៍ច្រើនឆ្នាំ ក្នុងវិស័យសោតទស្សន៍ និងវិស័យសារព័ត៌មាន។ នាពេលកន្លងមក ស្ថានីយទូរទស្សន៍ PNN បាន ក្លាយជាកន្លែងទទួលស្វាគមន៍ដំណើរ ទស្សនកិច្ច ពីសំណាក់សិស្ស និស្សិត មន្ត្រីរាជការ ក្រុមហ៊ុនឯកជន រួមទាំងភ្ញៀវអន្តរជាតិជាបន្តបន្ទាប់។

តាមការបញ្ជាក់របស់លោក ប៉ែន បូណា និពន្ធនាយកព័ត៌មាននៃទូរទស្សន៍ PNN លើកឡើងថា ស្ថានីយ៍ទូរទស្សន៍បានបង្កើតឡើងមកដល់ពេលនេះមានរយៈពេលជិត ៥ ឆ្នាំហើយ ដោយបច្ចុប្បន្ន មានបុគ្គលិកកំពុងបំពេញការងារជាង ៣០០នាក់ ។ ស្ថានីយ៍ទូរទស្សន៍ PNN មានទីតាំងស្ថិតនៅភូមិ ព្រែកតារ័ត្ន សង្កាត់ ព្រែកតាសេក ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ដោយបានកសាងឡើងនៅលើផ្ទៃដីប្រមាណជាង ៥ ហិចតា បង្គោល អង់តែន មានកំពស់ ១៦០ ម៉ែត្រ កម្លាំងនៃការផ្សាយ ១០ គីឡូវ៉ាត់ ហើយស្ថានីយ៍ទូរទស្សន៍នេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ទាន់សម័យ ចុងក្រោយគេ ។ ក្នុងនោះ ស្ថានីយ៍ទូរទស្សន៍នេះ មានស្ទូតឌីយ៉ូថតធំៗចំនួន៣ ក្នុងចំណោម៥ មានរថយន្ត ចល័ត ១ គ្រឿង ដែលអាចបំពាក់កាមេរ៉ា ថតផ្សាយបានចំនួន ៣២ គ្រឿង និងមានភាពងាយស្រួលក្នុង ការថត នូវរាល់កម្មវិធីធំៗ រួមទាំងព្រឹត្តការណ៍កីឡាផ្សេងៗបានដោយងាយស្រួល។ វិសាលភាពនៃការផ្សព្វផ្សាយមានរហូតដល់ ៩៥ ភាគរយ គ្របដណ្ដបលើផ្ទៃប្រទេសកម្ពុជា និងមានគុណភាពរូបភាពច្បាស់ល្អ។

អត្ថបទ និងរូបភាព៖ ក្រសួងព័ត៌មាន

Tags: ស្ថានីយ៍ទូរទស្សន៍ PNN
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

សារមន្ទីរចំនួន៣ក្នុងខេត្តសៀមរាប ប្រកាសបើកទ្វារឡើងវិញនិងចូលទស្សនាមិនគិតថ្លៃ

ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូន ក្មេងផងដែរ

ផ្ទុះករណីបាញ់ប្រហារនៅជាយទីក្រុងឡុងដ៍ នាំឲ្យមនុស្ស៤នាក់រងរបួស ក្នុងនោះក៏មានកូន ក្មេងផងដែរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.