Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

អាជ្ញាធរខេត្តសៀមរាបនាំយកប្រជាពលរដ្ឋ៩នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មកធ្វើការណែនាំ

ដោយ Pothe Thun
03/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាបនាំយកប្រជាពលរដ្ឋ៩នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មកធ្វើការណែនាំ
108
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារប្រចាំការច្រកអន្តរជាតិប៉ោយប៉ែត និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានទៅដល់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីទទួលប្រជាពលរដ្ឋខេត្តសៀមរាបចំនួន ០៩នាក់ ក្នុងនោះស្រី ០៤នាក់ បន្ទាប់ពីមានការឃាត់ខ្លួនដោយ កម្លាំងទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោកវរៈ ៨១៥។

ក្រោយទទួលបានបានព័ត៌មាន ពីការឃាត់ខ្លួនប្រជាពលរដ្ឋទាំង៩នាក់នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានចាត់លោកស្រី យូ សុភា អភិបាលរងខេត្ត ដឹកនាំក្រុមការងារប្រចាំការច្រកអន្តរជាតិប៉ោយប៉ែត និងក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រួមនិងមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួន ធ្វើការសម្របសម្រួល និងនាំយកប្រជាពលរដ្ឋលួចឆ្លងដែនខុសច្បាប់ទាំងនោះ ត្រឡប់មកខេត្តសៀមរាបវិញ នៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

តាមរយៈរបាយការណ៍លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ប្រជាពលរដ្ឋទាំង៩នាក់នោះ រស់នៅក្នុងភូមិជំនុំរាជ្យ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ត្រូវបានកម្លាំងទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោកវរៈ ៨១៥ ឃាត់ខ្លួននៅចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខណៈពួកគេរង់ចាំមេខ្យល់មកទទួលចូលទឹកដីថៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសទៅទទួលប្រជាពលរដ្ឋ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ ពិសេស ឯកឧត្តមអភិបាលខេត្ត អភិបាលស្រុកម៉ាឡៃ សមត្ថកិច្ចទាហានសឹករងស្រុកម៉ាឡៃ និងនគរបាលការពារព្រំដែនគោក វរៈ ៨១៥ ដែលជួយសម្បសម្រួលអន្តរាគមន៍សង្គ្រោះប្រជាពលរដ្ឋខេត្តសៀមរាប ពីការនាំឆ្លងដែនខុសច្បាប់។ ទន្ទឹមនោះ លោក យូ សុភា អភិបាលរងខេត្តសៀមរាប បានណែនាំដល់ប្រជាពលរដ្ឋទាំង៩នោះ ចាំបាច់ត្រូវបំពេញលក្ខខណ្ឌស្របច្បាប់ ដើម្បីទៅធ្វើការនៅបរទេស សូមកុំជឿតាមការលួងលោមរបស់មេខ្យល់ តែក្នុងកាលៈទេសៈនេះ សូមប្រជាពលរដ្ឋទាំងអស់ត្រូវមានការអត់ធ្មត់មួយរយៈសិន រង់ចាំសភាពការណ៍នៃជំងឺកូវីដ១៩ បានធូរស្រាល ឬត្រូវបានបញ្ចប់ និងត្រូវរងចាំការបញ្ជាក់ជាផ្លូវការណាមួយ រវាងប្រទេសកម្ពុជា និងប្រទេសថៃក្នុងការបើកអំណើការច្រកព្រំដែនរវាងប្រទេសទាំងពីរ។

#មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

រយៈពេល៤ខែដើមឆ្នាំ២០២០ភ្ញៀវទេសចរអន្តរជាតិ មកទស្សនាខេត្តសៀមរាប ថយចុះជាង៦០ភាគរយ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណ:ប្រតិភូ ក្រសួងព័ត៌មាន ទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំគណ:ប្រតិភូ ក្រសួងព័ត៌មាន ទស្សនកិច្ចនៅស្ថានីយ៍ទូរទស្សន៍ PNN

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

មនុស្សចំនួន០២នាក់ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្ដោះអាសន្ន ដោយចោទប្រកាន់ពីបទនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.