Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

រយៈពេលមួយខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបករណីគ្រឿងញៀនបានចំនួនជាង៤០ករណី ដោយឃាត់ខ្លួនមនុស្សចំនួនជាង១៥០នាក់ និងដកហូតថ្នាំញៀនបានជាង៦ពាន់ក្រាម

ដោយ Pothe Thun
01/06/2020
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
រយៈពេលមួយខែមេសាឆ្នាំ២០២០នេះ សមត្ថកិច្ចខេត្តសៀមរាបបង្ក្រាបករណីគ្រឿងញៀនបានចំនួនជាង៤០ករណី ដោយឃាត់ខ្លួនមនុស្សចំនួនជាង១៥០នាក់ និងដកហូតថ្នាំញៀនបានជាង៦ពាន់ក្រាម
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

តាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប បានឲ្យដឹងថា ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៥ ប្រចាំខែមេសា ឆ្នាំ២០២០ នេះ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត និងបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តចុះបង្ក្រាបគ្រឿងញៀនបានចំនួន ៤៣ ករណី , ឃាត់ខ្លួន ១៥៧នាក់ ក្នុងនោះស្រីចំនួន ១២នាក់ ដោយចាប់យកគ្រឿងញៀនប្រភេទមេតំហ្វេតាមីន(Ice) ចំនួន ៦.១៧៧,៨៧ក្រាម , ថ្នាំក្រវី ចំនួន ០១គ្រាប់ , ថ្នាំគ្រាប់អក្សរ(WY) ចំនួន១០គ្រាប់ , ទូរស័ព្ទ ចំនួន ៧២គ្រឿង និងជញ្ជីងថ្លឹង ចំនួន០៧គ្រឿង ។

របាយការណ៍បានបញ្ជាក់ទៀតថា ការបង្ក្រាបគ្រឿងញៀនចំនួន ៤៣ករណីនេះ រួមមាន ៖ ករណីជួញដូរ និងរក្សាទុក ២៧ករណី ឃាត់ខ្លួនមនុស្សចំនួន៧២នាក់ ក្នុងនោះស្រីចំនួន០៧នាក់ , ករណីប្រើប្រាស់ចំនួន ១១ករណី ឃាត់ខ្លួនមនុស្សចំនួន៨១នាក់ ក្នុងនោះស្រីចំនួន០៥នាក់ ដោយបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ដើម្បីអប់រំព្យាបាល និងស្តារនីតិសម្បទា និង ករណីអនុវត្តតាមដីកា ចំនួន ០៥ករណី ឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ ។

របាយការណ៍បានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះ បានចុះអនុវត្តវិធានការរដ្ឋបាលចំពោះអ្នកបើកបរយន្ត ចំនួន ០៤លើក ដោយសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងតេស្តទឹកនោមរកសារធាតុញៀនលើអ្នកបើកបររថយន្ត និងទោចក្រ យានយន្ត សរុប២៦នាក់ ដែលមានលទ្ធផលតេស្តវិជ្ជមាន ចំនួន ១២នាក់ ហើយបានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនខេត្ត ហើយសម្រាប់អ្នកដែលតេស្តទឹកនោអធវិអជ្ជមាន ចំនួន១៤នាក់ បានអប់រំ និងណែនាំឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រឿងញៀន ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងនេះក្ដី គណៈ កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ដាក់ទិសដៅការងារសម្រាប់អនុវត្តបន្តទៀត ដូចជាការពង្រឹងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ , ការធ្វើបច្ចុប្បន្នភាព និងកំណត់គោលដៅក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋាន ដែលមានសញ្ញាណជួញដូរ-ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ និងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះក្លឹបកម្សាន្ត និងកន្លែងសប្បាយដ្ឋានដែលមិនចូលរួមសហការ និងចាត់វិធានការបិទ ឬដកហូតច្បាប់អនុញ្ញាតធ្វើអាជីវកម្មជាបណ្ដោះអាសន្ន ឬជាស្ថាពរ ចំពោះទីតាំងអាជីវកម្មណាដែលពិនិត្យឃើញថាមានសកម្មភាព ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ជាពិសេសពង្រឹងកម្លាំងជំនាញគ្រប់លំដាប់ថ្នាក់ ដើម្បីអប់រំ បង្ការ ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿង ញៀនទូទាំងខេត្ត និងបង្កើតសកម្មភាពស្រាវជ្រាវ បង្ក្រាបជនល្មើសជួញដូរចែកចាយគ្រឿងញៀន និងកសាងមូលដ្ឋានសម្ងាត់ផ្ដល់ព័ត៌មាន ដើម្បីចាត់វិធានការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនឲ្យបានទាន់ពេលវេលា ៕

សម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រីក្រចំនួនជាង៤០០គ្រួសារ នៅឃុំចំនួន២ក្នុងស្រុកបន្ទាយស្រី ទទួលបានគ្រឿងឧបភោគបរិភោគពីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី

ប្រជាពលរដ្ឋក្រីក្រចំនួនជាង៤០០គ្រួសារ នៅឃុំចំនួន២ក្នុងស្រុកបន្ទាយស្រី ទទួលបានគ្រឿងឧបភោគបរិភោគពីក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកបន្ទាយស្រី

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប នាំយកថវិការបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងអង្គភាពជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប នាំយកថវិការបស់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងអង្គភាពជូនដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍លើការគ្រប់គ្រងការចរាចរណ៍ទំនិញក្នុងខេត្តសៀមរាប និងអនុវត្តន៍ច្បាប់លើអាជីវកម្មតាមប្រព័ន្ធអនឡាញ

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ផ្ដល់អនុសាសន៍លើការគ្រប់គ្រងការចរាចរណ៍ទំនិញក្នុងខេត្តសៀមរាប និងអនុវត្តន៍ច្បាប់លើអាជីវកម្មតាមប្រព័ន្ធអនឡាញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.