អាជ្ញាធរខេត្តសៀមរាប អះអាងថា ករណីបាក់អគារនៅផាប់ស្ទ្រីតដែលបណ្ដាលឲ្យមានមនុស្សស្លាប់និងរបួសនោះ គឺម្ចាស់សំណង់ និងអ្នកម៉ៅការ នឹងប្រឈមមុខផ្លូវច្បាប់ដោយសារការហ្វេសប្រហែស
លោក លី សំរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ទាក់ទងនឹងបញ្ហាបាក់រលំអគារនៅតំបន់ផាប់ស្ទ្រីតក្នុងក្រុងសៀមរាប កាលពីវេលាម៉ោង០០និង៤៥នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមកនេះ ដែលបណ្ដាលឲ្យមានមនុស្សម្នាក់ស្លាប់និង មនុស្ស៤នាក់ផ្សេងទៀតបានរងរបួសនោះ អ្នកដែលធ្វើ គឺជាអ្នកទទួលខុសត្រូវ នោះគឺម្ចាស់សំណង់ និងអ្នកម៉ៅការ នឹងប្រឈមមុខផ្លូវច្បាប់ដោយសារការហ្វេសប្រហែសរបស់ពួកគេ ជាងនេះទៅទៀតនោះ ...