Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ខេត្ត​សៀមរាប អះអាងថា ករណី​បាក់​អគារ​នៅ​ផាប់​ស្ទ្រី​តដែល​បណ្ដាលឲ្យ​មាន​មនុស្សស្លា​ប់​និង​របួស​នោះ គឺ​ម្ចាស់​សំណង់ និង​អ្នកម៉ៅការ នឹង​ប្រឈមមុខ​ផ្លូវ​ច្បាប់​ដោយសារ​ការ​ហ្វេ​ស​ប្រហែស​

ដោយ Pothe Thun
19/09/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
55
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា ទាក់ទង​នឹង​បញ្ហា​បាក់​រលំ​អគារ​នៅ​តំបន់​ផាប់​ស្ទ្រីត​ក្នុងក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អាធ្រា​ត្រ ចូល​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ កន្លងមកនេះ ដែល​បណ្ដាលឲ្យ​មាន​មនុស្ស​ម្នាក់​ស្លាប់​និង មនុស្ស​៤​នាក់​ផ្សេងទៀត​បាន​រងរបួស​នោះ អ្នក​ដែល​ធ្វើ គឺជា​អ្នកទទួលខុសត្រូវ នោះ​គឺ​ម្ចាស់​សំណង់ និង​អ្នកម៉ៅការ នឹង​ប្រឈមមុខ​ផ្លូវ​ច្បាប់​ដោយសារ​ការ​ហ្វេ​ស​ប្រហែស​របស់​ពួកគេ ជាង​នេះ​ទៅទៀត​នោះ គឺ​ម្ចាស់​សំណង់​ត្រូវ​ប្រឈម​ខ្លាំងជាងគេ ព្រោះ​ត្រូវ​រង​បណ្ដឹង​ពី​ជនរងគ្រោះ ហើយ​ក្នុងនោះ​ខេត្ត​ក៏​ជា​ដើមបណ្ដឹង​ផងដែរ ដោយសារ​លួច​ជួសជុល​សំណង់​មិន​សុំ​ច្បាប់ ។​

​លោក លី សំរិទ្ធ មានប្រសាសន៍​ទៀត​ថា ដើម្បី​បង្ការ​នឹង​ហេតុការណ៍​នេះ​លើក​ក្រោយ​ទៀត រដ្ឋបាលខេត្ត បាន​ចេញ​សេចក្តីណែនាំ និង​ពេលខ្លះ​មាន​ជា​បញ្ញត្តិ ដើម្បី​ហាម​ប្រាណ​ម្ចាស់​សំណង់​ចាស់ៗ​នៅ​ផាប់​ស្ទ្រីត មិន​ឱ្យ​ប្រើប្រាស់ ឬ​ជួសជុល​ដោយ​គ្មាន​ការត្រួតពិនិត្យ​ត្រឹមត្រូវ​ជា​ដើម ហើយ​យើង​នឹង​ពិនិត្យមើល​ថា តើ​អគា​រណា​អាច​ប្រើ​បាន អគារ​ណា​ត្រូវ​ផ្អាក​ដើម្បី​ជួសជុល ព្រោះថា បើ​វា​ប៉ះពាល់ មិន​ត្រឹមតែ​អាយុជីវិត​មនុស្ស​ទេ តែ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ​ផង​ដែរ តើ​អ្នកណា​គេ​នឹង​មកលេង​កន្លែង​ដែល​បាក់​សង្កត់​មនុស្ស​នោះ ។​

​លោក លី សំរិទ្ធ មានប្រសាសន៍​បន្ថែម​ទៀត​ថា ក្នុង​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​មួយ កាលពី​ថ្ងៃ​ទី​១៧ ខែកញ្ញា​នេះ ដែល​មាន​ការចូលរួម​ពី​ក្រសួង​រៀបចំ​ដែនដី​ផង​នោះ រដ្ឋបាល​ខេត្ត​បាន​ប្រាប់​ពី​បំណង​ចង់​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​សំណង់​អគារ​នៅ​ផាប់​ស្ទ្រីត​នេះ ពិតប្រាកដ​មែន ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការស្នើសុំ​ទៅ​ក្រសួង តាមរយៈ ឯក ឧត្តម ឡៅ រិទ្ធ សីហា រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី ដែល​ដឹកនាំ​កិច្ចប្រជុំ​នៅ​ថ្ងៃ​នោះ ហើយ​លោក​ក៏​មិន​ទាន់​ដឹងថា ថ្នាក់ដឹកនាំ​ក្រសួង​សម្រេច​យ៉ាងណា​នៅឡើយ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក លី សំរិទ្ធ មានប្រសាសន៍​បែប​នេះ តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ជាមួយ​អ្នកយក​ព័ត៌មាន​របស់​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប កាល​រសៀល​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៨ ម្សិលមិញ​នេះ ។​

​គួររំឭកថា មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ដោះស្រាយ​បញ្ហា​ដួលរលំ​ហាង​ស៊ុប​នាគ នៅ​សាលាខេត្ត​សៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​នេះ ឯកឧត្តម ឡៅ រិទ្ធ​សីហា រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី បាន​លើកឡើង​ថា សំណង់​ភាគច្រើន​នៅក្នុង​តំបន់​ផ្សារ​ចាស់ ក្រុង​សៀមរាប ជា​សំណង់​មាន​វ័យ​ចំណាស់ បាន​សាងសង់ឡើង​នៅក្នុង​សម័យ​អាណានិគម​បារាំង ដែល​សំណង់​បែប​នេះ​ត្រូវបាន​ចុះបញ្ជី​ទៅក្នុង​សម្បត្តិ​បេតិកភណ្ឌ​ជាតិ ហើយ​ការជួសជុល​សំណង់​បែបនេះ គឺ​ចាំបាច់​ត្រូវតែ​មាន​ការពិនិត្យ​ច្បាស់លាស់​ពី​មន្ត្រី​ជំនាញ​ផ្នែក​សំណង់ និង​ជាង​ជួសជុល​ក៏​ត្រូវមាន​ជំនាញ​ច្បាស់លាស់​ដែរ ប៉ុន្តែ​សម្រាប់​ការជួសជុល​ហាង​ស៊ុប​នា​គនេះ គឺ​ម្ចាស់​ហាង​លួច​ធ្វើ​ដោយ​មិន​មាន​ការសុំ​អនុញ្ញាត​ពី​ជំនាញ​ណា​ទាំងអស់ ដូច្នេះ​ម្ចាស់ ហាង​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ហេតុការណ៍​នេះ​។​

​លោក ទិត ខេមរា ប្រធាន​នាយកដ្ឋាន​សំណង់ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សូរិយោដី បានឲ្យដឹងថា តាម​ការត្រួតពិនិត្យ ស្លាកស្នាម​នៃ​ការដួលរលំ​នេះ សំណង់​អគារ​ហាង​ស៊ុប​នា​គនេះ អាច​ធ្លាប់បាន​គេ​ជួសជុល​ចំនួន​៣​ឬ​៤​ដង​រួចមកហើយ ព្រោះ​ឃើញ​មានការ​ចាក់​បេតុង ចាក់​ប្លង់​សេ ជាន់​ទី​១ ជាន់​ទី​២ និង​ការរុះរើ​ដំបូល​ចាស់​ជាដើម ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វីន និង លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ករណី​បាក់​អគារ​នៅ​ផាប់​ស្ទ្រី​តខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តុលាការ​ខេត្ត​សៀមរាប សម្រេច​ឃុំខ្លួន​ថៅកែ​ម៉ាស្សា ប្រុស​ស្រី​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​មុខរបរ​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ដែល​នារី​បម្រើ​ជា​អនីតិជន

តុលាការ​ខេត្ត​សៀមរាប សម្រេច​ឃុំខ្លួន​ថៅកែ​ម៉ាស្សា ប្រុស​ស្រី​ចំនួន​៣​នាក់ ពាក់ព័ន្ធ​នឹង​មុខរបរ​ម៉ាស្សា​បង្កប់​សេវា​ផ្លូវភេទ ដែល​នារី​បម្រើ​ជា​អនីតិជន

ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់ Angkor Tiger រំពឹង​រក​គ្រាប់​បាល់​បន្ថែម ក្នុង​ជំនួប​ជាមួយ ក្រុម​អតីត ជើងឯក បឹងកេត ហ្វេ​ស៊ី

ខ្សែ​ប្រយុទ្ធ​ដ៏​មុត​ស្រួច​របស់ Angkor Tiger រំពឹង​រក​គ្រាប់​បាល់​បន្ថែម ក្នុង​ជំនួប​ជាមួយ ក្រុម​អតីត ជើងឯក បឹងកេត ហ្វេ​ស៊ី

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ជំរុញ​ឱ្យ​មន្ត្រី​បង្កើន​យកចិត្តទុកដាក់​និង​ដោយ​ផ្តោត​លើ​វិធានការ​មួយចំនួន​ដើម្បី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​ចិរភាព​

ថ្នាក់ដឹកនាំ​ក្រសួង​កសិកម្ម ជំរុញ​ឱ្យ​មន្ត្រី​បង្កើន​យកចិត្តទុកដាក់​និង​ដោយ​ផ្តោត​លើ​វិធានការ​មួយចំនួន​ដើម្បី​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​មាន​ចិរភាព​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.