Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អាជ្ញាធរខេត្តសៀមរាប ចុះអប់រំអាជីករនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ពីការទប់ស្កាត់ជំងឺកូវីដ-១៩ និងព្រមានបិទអាជីវកម្មប្រសិនបើមិនគោរពតាមការណែនាំ

ដោយ Pothe Thun
07/12/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
121
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារចម្រុះ ដឹកនាំដោយលោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប បានចុះអប់រំ ណែនាំដល់អាជីវករនៅតាមបណ្តោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន ឬហៅថាផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប អំពីការអនុវត្តន៍គោលការណ៍សុវត្ថិភាព ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ស្របតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។

លោកអភិបាលរងខេត្ដ លើកឡើងថា តាមការសង្កេតឃើញរបស់ក្រុមការងារ អាជីវកប្រមាណ៧០% បានរៀបចំកន្លែងលក់ដូរបានល្អ ដោយឡែកតូបលក់ចំណីអាហារ នៅពុំទាន់ គោរពតាមគោលការណ៍សុវត្ថិភាពនៅឡើយ ដូចជាគ្មានគម្លាតសុវត្ថិភាព គ្មានអនាម័យ គ្មានការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា កាលពីសប្ដាហ៍កន្លងទៅថ្មីៗនេះ រដ្ឋបាលខេត្តសៀមរាប បានប្រគល់ម៉ាសទៅក្រុងស្រុកទាំង១២ ដើម្បីបំផុសការពាក់ម៉ាស និងលាងសម្អាតដៃជាប្រចាំ ជាមួយនោះ អាជ្ញាធរខេត្ត និងក្រុង-ស្រុកទាំង១២ បានចុះអប់រំប្រជាពលរដ្ឋនៅតាមបណ្ដាទីប្រជុំជន និងទីផ្សារនានា ដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីការចំលង និងទប់ស្កាត់នៃការជំងឺកូវីដ-១៩ និងវិធីទប់ស្កាត់។

យោងតាមរបាយការណ៍ មន្ទីរសុខាភិបាលខេត្តសៀមរាប ការប្រមូលសំណាកអ្នកពាក់ព័ន្ធទាំងអស់ នៃព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា សរុបចំនួន ៤១៣នាក់ ក្នុងនោះលទ្ធផលធ្វើតេស្តសំណាកទាំងអស់នោះលើកទី១ គឺពុំមានវិជ្ជមានជំងឺកូវីដ-១៩ឡើយ។ នៅថ្ងៃទី០៨ស្អែកនេះ មន្ទីរសុខាភិបាលខេត្តសៀមរាប នឹងប្រមូលសំណាកអ្នកពាក់ព័ន្ធទាំងអស់នោះលើកទី២ ដើម្បីធ្វើតេស្តជាលើកទី២។

គួរបញ្ជាក់ថា គិតត្រឹមម៉ោង ០៧:០០ព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្ដិការណ៍សហគមន៍២៨វិច្ឆិកា នៅទូទាំងប្រទេស មានចំនួនសរុប ៣២នាក់។

អត្ថបទ និងរូបភាព៖ លោក បូ សាវី និង លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ទប់ស្កាត់ជំងឺកូវីដ-១៩បិទអាជីវកម្មផ្លូវ​៦០​ម៉ែត្រ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងករណីប្លន់សម្លាប់លោកយាយ រស់នៅស្រុកសូទ្រនិគមខេត្តសៀមរាប

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីម្នាក់ ក្នុងករណីប្លន់សម្លាប់លោកយាយ រស់នៅស្រុកសូទ្រនិគមខេត្តសៀមរាប

អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆកាខេត្តសៀមរាប បន្តផ្ដល់សំណាកជាថ្មីលើកទី២

អ្នកពាក់ព័ន្ធព្រឹត្ដិការណ៍សហគមន៍ ២៨វិច្ឆកាខេត្តសៀមរាប បន្តផ្ដល់សំណាកជាថ្មីលើកទី២

ដំរីខាវ៉ាន់(Kaavan) កំពុងរស់នៅបន្ស៉ាំខ្លួន ជាមួយដំរីញី ៣ក្បាល និងអាចមានកូនប្រហែល៩ខែខាងមុខ

ដំរីខាវ៉ាន់(Kaavan) កំពុងរស់នៅបន្ស៉ាំខ្លួន ជាមួយដំរីញី ៣ក្បាល និងអាចមានកូនប្រហែល៩ខែខាងមុខ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.