មន្រ្តីជាន់ខ្ពស់ក្រសួងកសិកម្ម ជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់រួមគ្នាប្រែក្លាយកសិកម្មកម្ពុជា ជាកសិកម្មទំនើប ធន់នឹងការប្រែប្រួលអាកាស
និន្នាការនៃការវិវត្តកសិកម្មសរីរាង្គនៅកម្ពុជា គឺជាការឆ្លើយតបទៅនឹងគោលនយោបាយនិងផែនការមេរបស់ក្រសួង ក្នុងការជំរុញកំណើនកសិកម្ម ប្រកបដោយការប្រកួតប្រជែងនិងបរិយាប័ន្ន ផលិតផលមានគុណភាពនិងអាហារូបត្ថម្ភ រួមជាមួយនឹងគោលដៅមុតស្រួចរបស់រាជរដ្ឋាភិបាល គឺការប្រែក្លាយវិបត្តិនៃជំងឺកូវីដ-១៩ រួមទាំងបញ្ហាប្រឈមននា ដែលបណ្តាលមកពីគ្រោះជំនន់ទឹកភ្លៀង ឱ្យទៅជាឱកាសនៃការវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មបន្ថែមទៀត។ នេះបើតាមប្រសាសន៍ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឱកាសបើកដំណើរការ អង្គសន្និសីទជាតិ និងវគ្គបណ្តុះបណ្តាល ...