Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងពង្រីកទំហំផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ

ដោយ Pothe Thun
27/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសាធារណការនិងដឹកជញ្ជូន គ្រោងពង្រីកទំហំផ្លូវជាតិលេខ៦ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ
275
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គិតមកដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះ គម្រោងពង្រីកទំហំផ្លូវជាតិ៦ ដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងក្រុង ដែលមានប្រវែងសរុបជិត៦ពាន់ម៉ែត្រ ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិសៀមរាប ឬហៅថា រង្វង់មូលជ័យវរ័ន្មទី៧ រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរ បានដំណើរការរយៈពេល៣ថ្ងៃហើយ។

តាមការឲ្យដឹងពី មន្ត្រីជំនាញបច្ចេកទេស នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប បង្ហាញថា កំណាត់ផ្លូវជាតិលេខ៦ ដែលគ្រោងនឹងធ្វើការពង្រីកនេះ នឹងមានទទឹងសរុប ២៩ម៉ែត្រ។ សម្រាប់ជំហានដំបូង ក្រុមការងារជំនាញចាប់ផ្ដើម ផ្លាស់ប្ដូរទីតាំងដើមឈើ ទៅដាំនៅកន្លែងថ្មី រុះរើបង្គោលភ្លើង និងខឿនការ៉ូឡាសងខាងផ្លូវជាមុន។

លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីដកដើមឈើ និងរុះរើខឿនផ្លូវរួចរាល់ កំណាត់ផ្លូវនេះ នឹងអនុវត្តក្នុងខែតុលា ឆ្នាំ២០២០ ដែលបែងចែកផ្លូវជា ៦គន្លង រួមមានគន្លងផ្លូវសម្រាប់ រថយន្ត ម៉ូតូ កង់ និង ផ្លូវថ្មើជើងទទឹង សរុប ៣ម៉ែត្រ ព្រមទាំងរៀបចំសួន ពុះចែកទ្រូងផ្លូវទទឹង ២ម៉ែត្រផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបញ្ជាក់បន្ថែមថា គម្រោងនេះ ទទួលបានថវិកាកម្ចី ពីធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB អនុវត្តន៍គម្រោងដោយក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បីធានាសុវត្ថិភាព និងសម្រួលចរាចរណ៍ ដល់អ្នកធ្វើដំណើរឆ្លងកាត់ខេត្តសៀមរាប និងប្រជាពលរដ្ឋក្នុងខេត្តផ្ទាល់ ក៏ដូចជារៀបចំសោភណ្ឌភាពក្នុងក្រុង ឲ្យកាន់តែសណ្ដាប់ធ្នាប់ និងស្រស់ស្អាតបន្ថែមទៀត។

ទន្ទឹមនេះ រដ្ឋបាលខេត្តសៀមរាប ក៏បានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុងខេត្ត និងសាធារណៈជន ដែលធ្វើចរាចរណ៍ លើកំណាត់ផ្លូវ ចាប់ពីរង្វង់មូលព្រលានយន្តហោះអន្តរជាតិសៀមរាប រហូតដល់ ចំណុចភ្លើងស្តុបក្បែរសណ្ឋាគារសុខាអង្គរនេះ មេត្តាអធ្យាស្រ័យ និង យោគយល់ ចំពោះការកក់ស្ទះចរាចរណ៍ អំឡុងពេលដំណើរការគម្រោងនេះ ៕

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ផ្លូវជាតិលេខ៦
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជួបសំណេះសំណាលមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជួបសំណេះសំណាលមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប

ក្រសួងបរិស្ថាន រៀបចំដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ក្រសួងបរិស្ថាន រៀបចំដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.