Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងបរិស្ថាន រៀបចំដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ដោយ Pothe Thun
27/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងបរិស្ថាន រៀបចំដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន និង លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន នៃឧទ្យាជាតិព្រះជ័យវរ្ម័ននរោត្តម ភ្នំគូលែន លើផ្ទៃដីជាង២ពាន់ហិកតា ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើមី្បរួមចំណែក ស្តារ គម្របព្រៃឈើឡើងវិញ និង ទប់ស្កាត់ការហូរច្រោះដី ព្រមទាំងជាសារផ្សព្វផ្សាយពីសារប្រយោជន៍ នៃធនធានព្រៃឈើ ដល់សហគមន៍មូលដ្ឋាន និង សាធារណជន។

យុទ្ធនាការដាំកូនឈើនេះ ស្ថិតក្នុងគម្រោងជំរុញបរិយាកាស អំណោយផលសម្រាប់ការអភិវឌ្ឍដោយចីរភាព (BESD) និង កម្មវិធីសម្ព័ន្ធភាព ប្រែប្រួលអាកាសធាតុកម្ពុជា ជំហានទី៣ ដែលមានការឧបត្ថម្ភ ពីអង្គការសហប្រជាជាតិ (UNDP / SIDA) ។

មានចំណាប់អារម្មណ៍នោះដែរលោកស្រី នីក បឺរ រីសហ្វដ (Nick Beresford) តំណាងកម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ លើកឡើងថា ព្រៃឈើបានផ្តល់នូវគុណសម្បត្តិជាច្រើនដល់មនុស្ស សត្វ ហើយវាក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការរក្សាលំនឹងបរិកាសផែនដី ព្រមទាំងទប់ស្កាត់គ្រោះធម្មជាតិផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ លោក ពៅ ពិសិដ្ឋ បង្ហាញថា ពិធីដាំកូនឈើ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែននេះ បានបំផុសនូវចលនា ស្រឡាញ់ព្រៃឈើ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងទូទាំងប្រទេស ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ ចូលរួម ការពារ និងដាំដើមឈើឡើងវិញ។ មួយវិញទៀតទិវានេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារគម្របព្រៃឈើឡើងវិញ ដើម្បីកាត់បន្ថយបម្រែបម្រួលអាកាសធាតុ បង្កដោយឧស្ម័នពុលយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបញ្ចេញដោយបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនលើសកលលោក។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់លើការបម្រែបម្រួលអាកាសធាតុជាសកល ក្នុងនោះការគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើនៅកម្ពុជា មានគាំទ្រពីអង្គការជាដៃគូរជាតិ និងអន្តរជាតិជាច្រើន មានជាអាទិ៍ អង្គការ SEDA សហគមអឺរ៉ុប ជាដើម។

ឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងកាប់បំផ្លាញព្រៃឈើ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ ព្រោះការធ្វើអាជីវកម្មព្រៃឈើ និងជំនួញដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ជាពិសេសវានឹងបង្កនូវមហន្ដរាយផ្សេងៗ ដល់ប្រជាជាតិខ្លួនឯង និងពិភពលោកទាំងមូល។

អត្ថបទ និង រូបថត ៖ លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: ក្រសួង​បរិស្ថាន​ដាំ​កូន​ឈើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក

វេទិកាសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្តសៀមរាប

វេទិកាសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្តសៀមរាប

សំណង់អគាររដ្ឋ , ភោជនីយដ្ឋាននិងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

សំណង់អគាររដ្ឋ , ភោជនីយដ្ឋាននិងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.