Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក

ដោយ Pothe Thun
28/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំប្រជុំប្រចាំខែសីហាឆ្នាំ២០២០ ក្រោមកិច្ចដឹកនាំរបស់លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ ពីមន្ទីរ អង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការ ដៃគូពាក់ព័ន្ធ ចំនួន ៥៨នាក់ចូលរួម ។

មានប្រសាសន៍បើកកិច្ចប្រជុំនេះ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការ គ.ខ.ប.ជ បានឲ្យដឹងថា កិច្ចប្រជុំប្រចាំខែ ដើម្បីធ្វើការពិភាក្សាលើបញ្ហាប្រឈមមួយចំនួនដែលបានកើតមានឡើងក្នុងខែកន្លងមក ស្វែងរកដំណោះស្រាយរួមគ្នាសម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដោយផ្តោតលើបញ្ហាដែលនៅតាមមូលដ្ឋានក្រុង ស្រុកជួបប្រទះ ដើមី្បជាគោលដៅក្នុងការដោះស្រាយឲ្យបានរួចរាល់នូវបញ្ហាប្រឈមរបស់គ្រួសារជនរងគ្រោះដោយការរំលោភសេពសន្ថវៈ ដែលត្រូវគ្រួសារជនជាប់ចោទធ្វើការគម្រាមកំហែង បានធ្វើឲ្យគ្រួសារនៃជនរងគ្រោះមានការភ័យខ្លាច ។

គួររំលឹកថា អង្គប្រជុំទាំងមូលបានធ្វើការពិភាក្សា និង ដោះស្រាយលើបញ្ហាមួយចំនួន ដែលបានកើតមានឡើងពីខែមុនដូចជា ៖ ១. ការគ្រោងថវិកាក្នុងកញ្ចប់ថវិកាសេវាសង្គមលើសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឬ ការធ្វើចំណាកស្រុកប្រកបដោយសុវត្តិភាព , ២. ការស្វែងរកវិធានការ និងដំណោះស្រាយជាបន្ទាន់ លើករណីកុមារនៅតាមដងផ្លូវ ឆ្ពោះទៅរមណីយរដ្ឋានពើងបាក់រទេះ ដែលស្ថិតនៅក្នុងស្រុកជីក្រែង , ៣. ការជួយសម្របសម្រួលបង្រួមមណ្ឌលចត្តាឡីស័ក និងរៀបចំវិទ្យាល័យសម្រាប់ការត្រៀម ប្រឡងសញ្ញាបត្រនាពេលកំណត់ខាងមុខ និងទៅលើការសម្អាតមណ្ឌលចត្តាឡីស័ក តាមគោលការណ៍របស់សុខាភិបាល នៅក្នុងស្រុកពួក , ៤. ករណីសាលារៀនដែលត្រូវរៀបចំរបៀបរៀបរយហើយធ្វើការសំអាត និងសម្លាប់មេរោគតាមបច្ចេកទេសរបស់សុខាភិបាល , ៥. ករណីផ្តល់ជូនទិន្នន័យសិស្សានុសិស្ស ដែលបានបោះបង់ការសិក្សានៅតាមក្រុងស្រុក មកលេខាធិការដ្ឋាន ដើម្បីចងក្រងទុកជាឯកសារនៅពេលមានតម្រូវការ និង ករណីមន្ទីរព័ត៌មានខេត្តធ្វើការសហការជាមួយនឹងវិទ្យាស្ថានទាំងពីរ ដើម្បីផ្សព្វផ្សាយពីការជ្រើសរើសបេក្ខជន ឱ្យចូលរៀននៅក្នុងបវេសនការថ្មីនេះ , ៦. ករណីផ្សព្វផ្សាយបន្តទៅភូមិឃុំនានា ដើម្បីឱ្យប្រជាពលរដ្ឋ ដែលចង់ទទួលបានជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃ ពិសេសពលករទើបត្រឡប់មកវិញ និងធ្វើការស្រង់ឈ្មោះអ្នកទទួលចង់ទទួលបានជំនាញ , ៧. ករណីលើករណីដែលក្រុមហ៊ុន ស៊ូជីង មិនបើកផ្តល់ប្រាក់ប្រចាំថ្ងៃជូនដល់កម្មករ និង ៨. ករណីធ្វើការរៀបចំដោះស្រាយដល់យោធិនពិការចំនួន០១នាក់ ដែលពិការទាំងដៃនិងជើងសងខាង ហើយសព្វថ្ងៃនេះគាត់កំពុងស្នាក់នៅក្នុងវត្តព្រះឥន្រ្ទកោសា ដោយចុះទៅធ្វើការស្រាវជ្រាវ ពិនិត្យលើនយោបាយរបស់យោធិនពិការ ដើម្បីពិនិត្យលទ្ធភាពក្នុងផ្ដល់ផ្ទះជូនគាត់ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងឱកាសនោះដែរ លោកស្រី យូ សុភា បានសម្ដែងនូវការអរគុណចំពោះសមាជិកទាំងអស់នៃអង្គប្រជុំដែលបានពិភាក្សាដោះស្រាយរួមគ្នាលើបញ្ហាដែលនៅសេសសល់កាលពីខែមុន ដោយទទួលបានលទ្ធល្អប្រសើរ ដូច្នេះសម្រាប់កិច្ចប្រជុំក្នុងខែកញ្ញាខាងមុខនេះ គឺនឹងពិភាក្សាលើការងារយុត្តិធម៌ ព្រហ្មទណ្ឌ ដើមី្បធ្វើការពង្រឹងទៅលើការអនុវត្តច្បាប់ ការផ្តល់សេវាកម្ម ដល់ជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងពង្រឹងសមត្ថភាពក្រុមការងារនៅថ្នាក់ក្រុង ស្រុក ឃុំសង្កាត់ ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ច និង ច្បាប់ពាក់ព័ន្ធ ជាពិសេសរដ្ឋបាលក្រុង ស្រុក និង អ្នកពាក់ព័ន្ធត្រូវពិនិត្យលើបញ្ហាជនជាតិឥណ្ឌា ដែលប្រកបអាជីវកម្ម ដើររាប់លុយពីប្រជាពលរដ្ឋ ឬ ហៅថាការចង់ការប្រាក់ នៅតាមមូលដ្ឋាន ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ លោក ធន់ ពូថេ

Tags: ទប់ស្កាត់អំពើជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វេទិកាសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្តសៀមរាប

វេទិកាសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្តសៀមរាប

សំណង់អគាររដ្ឋ , ភោជនីយដ្ឋាននិងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

សំណង់អគាររដ្ឋ , ភោជនីយដ្ឋាននិងតូបលក់ដូរគ្រប់ប្រភេទសរុបប្រមាណ១៥០ខ្នង នៅបរិវេណខាងលិចប្រាសាទអង្គរវត្ត ត្រូវបានរុះរើរួចរាល់ទាំងស្រុង

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដាក់ឲ្យដំណើរការជាលើកដំបូង នូវប្រព័ន្ធផ្លាស់ប្តូរឯកសារចុះឈ្មោះបោះឆ្នោតពីចម្ងាយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9068 shares
    Share 5458 Tweet 1504
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.