Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជួបសំណេះសំណាលមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប

ដោយ Pothe Thun
27/08/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ជួបសំណេះសំណាលមន្ត្រី នៃមន្ទីរធម្មការនិងសាសនាខេត្តសៀមរាប
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា រួមនិង ឯកឧត្តម អ៊ឺង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោស្រី យូ សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងព្រះធម្មកវិវង្ស នង មាណវោ ព្រះមេគណគណៈធម្មយុត្តិកនិកាយ ព្រះធម្មសិរីអាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្ត គណៈមហានិកាយ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខមន្ត្រី នៃមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ដើម្បី លើកទឹកចិត្តដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ បុគ្គលិក ដែលបានខិតខំបំពេញការងារ និងភារកិច្ច អស់ពីកម្លាំងកាយចិត្ត ដើម្បីរួមចំណែកក្នុងការកសាងកិត្យានុភាព របស់ខេត្តសៀមរាប ឱ្យកាន់តែមានកិតិ្តយស និងកេរ្តិ៍ឈ្មោះខ្ពង់ខ្ពស់បន្ថែមទៀត។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានក្រើនរំលឹក និងណែនាំដល់មន្ត្រីទាំងអស់ ត្រូវគោរព និងអនុវត្តន៍តាមសេចក្ដីណែនាំ ក៏ដូចជាបទបញ្ជា របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងធម្មការ និងសាសនានាពេលកន្លងមកឲ្យបានខ្ជាប់ខ្ជួន ក្នុងនោះរួមមាន៖
– ត្រូវពិនិត្យមើលច្បាប់ លិខិតបទដ្ឋានគតិយុត្តរបស់ ក្រសួងធម្មការ និងសាសនា និងលិខិតបទដ្ឋានរបស់ក្រសួងផ្សេងៗទៀត ដែលពាក់ព័ន្ធ ដើម្បីឱ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាព ក្នុងការអនុវត្តការងាររបស់ខ្លួន(ក្រមព្រហ្មទណ្ឌ ជំពូក៥ ស្តីពីការប៉ះពាល់សាសនារបស់រដ្ឋ ចាប់ពីមាត្រា ៥០៨-៥១៤ ដែលចែងអំពីទោសបញ្ញត្តិ)
– ត្រូវបន្តធ្វើការបណ្តុះបណ្តាល កសាងសមត្ថភាព ធនធានមនុស្ស និងការអភិវឌ្ឍអង្គភាពរបស់ខ្លួនគ្រប់ថ្នាក់ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។
– រៀបចំកែលម្អប្រព័ន្ធរដ្ឋបាល និងហិរញ្ញវត្ថុរបស់មន្ទីរឱ្យបានសមស្រប និងមានប្រសិទ្ធភាព។
– រៀបចំឲ្យមានផែនការយុទ្ធសាស្រ្ត សម្រាប់ជាផែនការអភិវឌ្ឍរបស់មន្ទីរ ក្នុងរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលវែង។
– ត្រូវមានសាមគ្គីភាពផ្ទៃក្នុង នៅក្នុងមន្ទីរទាំងមូល បំពេញការងារដោយគោរពតាមឋានានុក្រម។
– ត្រូវមានទំនាក់ទំនង និងសហការល្អជាមួយមេគណ អនុគណ មេដឹកនាំសាសនាផ្សេងៗគ្រប់ឋានានុក្រម និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអាជ្ញាធរមូលដ្ឋាន ថ្នាក់-ក្រោមជាតិ ដែលមានឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ជាប្រមុខ។
– ត្រូវផ្តល់របាយការណ៍ប្រចាំខែ ត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំ រួមទាំងព័ត៌មានពាក់ព័ន្ធផ្សេងៗ មកកាន់ក្រសួង ធម្មការ និងសាសនា ឲ្យបានទៀងទាត់ និងទាន់ពេលវេលា ដើម្បីក្រសួងធ្វើការបូកសរុប និងធ្វើរបាយការណ៍ជូនប្រមុខ រាជរដ្ឋាភិបាលកម្ពុជា
– ប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាបាល គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំ ដល់មន្ត្រីទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះរលកទីពីរ នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ខ្ពស់ ហើយនៅតាមបណ្ដាលប្រទេសជាច្រើន នៅលើពិភពលោកកំពុងតែជួបផលប៉ះពាល់នៃការមកដល់នៃរលកទីពីរនេះនិងស្នើសុំឯកឧត្ដមប្រធានក្រុមប្រឹក្សា ឯកឧត្ដមអភិបាលខេត្ត សូមបន្តសហការ ជាមួយនឹងមន្ទីរធម្មការ និងសាសនាខេត្ត ចុះធ្វើការអប់រំ ណែនាំ ពិនិត្យ និងតាមដានការអនុវត្តវិធានការការពារនានា នៅតាមគ្រប់វត្តអារាម វិហារ កន្លែងថ្វាយបង្គំបែបសាសនានានា ដើម្បីធានាឱ្យបាននូវសុខុមាលភាពរបស់សាសនិក ជាពិសេសគឺជៀសឱ្យបានពីការឆ្លងចូលក្នុងសហគមន៍៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
រូបភាព ៖ សាលាខេត្តសៀមរាប

Tags: រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងបរិស្ថាន រៀបចំដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

ក្រសួងបរិស្ថាន រៀបចំដាំកូនឈើចម្រុះជិត៤ពាន់ដើម នៅតាមព្រំប្រទល់ មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បើកកិច្ចប្រជុំប្រចាំខែសីហា ដើម្បីដោះស្រាយបញ្ហាប្រឈមកន្លងមក

វេទិកាសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្តសៀមរាប

វេទិកាសំណេះសំណាលរវាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ ទី៤ ជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្នុងស្រុកអង្គរជុំ និងស្រុកបន្ទាយស្រីខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.