Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

អាជ្ញាធរខេត្ដសៀមរាបរៀបចំពិធីបួងសួងសុំឱ្យបារមីវត្ថុសក្ដិសិទ្ធិនៅប្រាសាទអង្គរវត្ដ និងទីតាំងសក្ការៈនានា ជួយផ្ដល់សេចក្តីសុខដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា

ដោយ Pothe Thun
21/12/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តសៀមរាប បានរៀបចំពិធីបួងសួងនៅខាងមុខប្រាសាទអង្គរវត្ដ ព្រះអង្គរគោលធ្លក ព្រះអង្គងោក និងព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំឱ្យបាមរីវត្ថុសក្ដិជួយថែរក្សា និងជួយផ្ដល់សេចក្ដីសុខដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាជននៅក្នុងខេត្ដសៀមរាប។

ពិធីនេះប្រារព្ធឡើងក្រោមអធីបតីភាព ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោកជំទាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមលោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សារា មន្តី្ររាជការ រួមនឹងប្រធានមន្ទីរ-អង្គភាពជុំវិញខេត្តជាច្រើនរូបទៀត។

ក្នុងពិធិនេះដែរ ឯកឧត្តមជាថ្នាក់ដឹកនាំបានធ្វើការអុចធូបបួងសួងសូមការប្រោសព្រំពីវត្ថុស័ក្តិសិទ្ធិនៅតំបន់អង្គរ ក៏ដូចជាដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ ក៏ដូចជាដួងវិញ្ញាណក្ខន្ធរបស់បុព្វបុរសខ្មែរ ផ្តល់នូវពរជ័យសិរីមង្គល វិបុលសុខគ្រប់ប្រការដល់ប្រជាពលរដ្ឋនៅខេត្ដសៀមរាប ក៏ដូចជាការរក្សាបាននូវសុខសន្តិភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាលើដែនដីអច្ឆរិយរបស់ខ្មែរ បានរួចចាកផុតពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ហើយពិធីនេះដែរត្រូវបានប្រព្រឹទ្ធទៅតាមលំអានប្រពៃណី ទំនៀបទម្លាប់សាសនាខ្មែរ ខណៈដែលគ្រឿងរណ្តាប់ ផ្លែឈើជាច្រើនមុខត្រូវបានរៀបចំឡើងដើម្បី ជាដង្វាយដល់វត្ថុស័ក្តិសិទ្ធផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានោះឯកឧត្តមជាថ្នាក់ដឹកនាំ ក៍បានរំលឹកគុណដល់បារមីគ្រប់ទិសទីដែលជួយតាមថែរក្សាប្រជាពលរដ្ឋខ្មែរ មានសេចក្ដីសុខមកដល់ថ្ងៃនេះ ក្នុងពេលវិបត្ដិជំងឺកូវីដ-១៩ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមក ហើយខេត្ដសៀមរាប នឹងវិលត្រឡប់ទៅសភាពដើមវិញ ដូចមុនឆ្នាំ២០២០កន្លងមក។ ជាមួយគ្នានោះលោកតាអាចារ្យ បានសូត្របួងសួងដល់វត្ថុស័ក្តិសិទ្ធ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ និងដួងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរ ឲ្យតាមជួយឃុំគ្រងបីបាច់ថែរក្សាជាតិកម្ពុជា ឲ្យបន្តមានសុខសន្តិភាព រក្សាបានការអភិវឌ្ឍ និងភាពរីកចម្រើនតរៀងទៅ ចៀសផុតពីគ្រោះកាចទាំងឡាយ។ ហើយក៏បានអំពាវនាវដល់បារមីវត្ថុសក្តិសិទ្ធ តាមបីបាច់ថែរក្សាថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា និងអាជ្ញាធរខេត្ត មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា ជាពិសេសប្រជាពលរដ្ឋខេត្តសៀមរាប និងបងប្អូនដែលបានអញ្ជើញមកកម្សាន្ត នៅលើទឹកដីអង្គរ។

ក្នុងពិធីបួងសួងនោះផងដែរ ក៍មានប្រជាពលរដ្ឋបានចូលរួមជាច្រើនកុះករផងដែរ ពួកគេសុទ្ធតែបានបង្ហាញក្តីរីករាយជាមួយពិធីបួងសួងនេះ និងចាត់ទុកជាពិធីដ៏ល្អមួយសម្រាប់សូមសេចក្តីសុខសេចក្តីចម្រើនជូនប្រជាពលរដ្ឋ និងជាតិកម្ពុជា។ បងប្អូនប្រជាពលរដ្ឋ ដែលចូលរួមសុទ្ធតែបានផ្តល់ និងតម្កល់តម្លៃខ្ពស់បំផុតចំពោះសុខសន្តិភាពកំពុងមាននៅកម្ពុជានាពេលបច្ចុប្បន្ន ដែលទាមទាររក្សាឲ្យបាន។ ពួកគាត់បានយល់ឃើញថា បើគ្មានសន្តិភាព នឹងមិនអាចឲ្យកម្ពុជាអភិវឌ្ឍន៍រីកចម្រើនលូតលាស់ទៅមុខបាននោះឡើយ។

សូមជម្រាបថាពិធីបួងសួងនេះ ធ្វើឡើងចំនួន៤ទីតាំង ក្នុងថ្ងៃតែមួយ រួមមាននៅចំណុចលោកតារាជ ខាងមុខប្រាសាទអង្គរវត្ត នៅព្រះអង្គគោកធ្លក និងព្រះអង្គងោគ នៅព្រះអង្គចេក ព្រះអង្គចម ស្ថិតក្នុងក្រុងសៀមរាប ដែលធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៏ ២០កុម្ភៈ កាលពីថ្ងទី២០ ខែធ្នូ ឆ្នាំ២០២១នេះ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី ,ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ​ប្រាសាទអង្គរវត្ត​ពិធីបួងសួង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលី

លោក ហ្កាប្រ៊ីយែល បូរិច (Gabriel Boric) នឹងក្លាយជាប្រធានាធិបតីវ័យក្មេងបំផុត នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសស៊ីលី

អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងកើនដល់ជិត ៤០០នាក់ នៅ ហ្វីលីពីន

អ្នកស្លាប់ដោយសារកំពូលព្យុះទីហ្វុងកើនដល់ជិត ៤០០នាក់ នៅ ហ្វីលីពីន

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ(Countdown) នឹងរៀបចំនៅសហគមន៍ព្រៃឈើចង្ក្រានរយ ព្រមគ្នានឹងក្រុងសៀមរាប

ព្រឹត្តិការណ៍ឆ្លងឆ្នាំសកលឆ្នាំនេះ(Countdown) នឹងរៀបចំនៅសហគមន៍ព្រៃឈើចង្ក្រានរយ ព្រមគ្នានឹងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.