គ្រួសាររងគ្រោះដោយសាររលំផ្ទះនៅភូមិសំរោងធំ ទទួលបានអំណោយសង្គ្រោះបន្ទាន់ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង
កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ លោក ឡៅ សុខលាភ នាយករដ្ឋបាលស្រុក ជាតំណាងលោក ពៅ ប៊ុនធឿន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង រួមនឹងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកជីក្រែង។ រួមមានអង្ករចំនួន២៥គីឡូក្រាម , តង់ចំនួន១, មីម៉ាម៉ា ១កេស ,ទឹកស៊ីអ៊ីវ ១យួរ ...