អាជ្ញាធរជាតិអប្សរា សម្រេចកាត់ដើមឈើងាប់កម្ពស់១៨ម៉ែត្រ ចំណុចច្រកចូលប្រាសាទនាគព័ន្ធ
នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ មន្ត្រីជំនាញព្រៃឈើ របស់អាជ្ញាធរជាតិអប្សរា បានកាត់ដើមចំបក់មួយដើម មានអង្កត់ផ្ចិតគល់១.១ម៉ែត្រ និងកម្ពស់១៨ម៉ែត្រ នៅចំណុចច្រកចូលប្រាសាទនាគព័ន្ធ ក្នុងតំបន់រមណីយដ្ឋានអង្គរ។ លោក យិន សុវ៉ាត មន្ត្រីជំនាញមកពីនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន បានបង្ហាញថា ដើមចំបក់មួយដើមនេះ ងាប់ជាយូរមកហើយ មែក ...