Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋលេខាធិការក្រសួងការពារជាតិ ណែនាំឲ្យក្រុមការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវគោរពទៅតាមស្តង់ដាឯកភាព របស់គណៈកម្មការអន្តរក្រសួង

ដោយ Pothe Thun
27/04/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋលេខាធិការក្រសួងការពារជាតិ ណែនាំឲ្យក្រុមការងារស្ថាបនាផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប ត្រូវគោរពទៅតាមស្តង់ដាឯកភាព របស់គណៈកម្មការអន្តរក្រសួង
108
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួង គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប បានអញ្ជើញ ចុះពិនិត្យផ្លូវចំនួន ១៣ខែ្ស ដែលស្ថាបនាដោយកងវិស្វកម្មលេខ១៧៨ ស្ពាន ថ្នល់ ក្រសួងការពារជាតិ និងអមដំណើរដោយឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ រួមទាំងអស់លោកជាមន្ត្រីបច្ចេកទេសស្ពានថ្នល់ អន្តរក្រសួងចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព ចំពោះកិច្ចដំណើរការរបស់ការដ្ឋានទាំងអស់ ក្នុងប្រតិបត្តិការណ៍របស់ខ្លួន ប្រកបដោយភាពរលូន ទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមលក្ខណៈបច្ចេកទេស សៀវភៅបន្ទុកត្រឹមត្រូវ ដែលអាចនឹងរំពឹងទុកថា នឹងមានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង និងបញ្ចប់តាមផែនការដែលបានគ្រោងទុក នៃកិច្ចដំណើរការការដ្ឋាន ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងទេសចរណ៍សៀមរាប ដែលកំពុងឆ្ពោះទៅរកការអភិវឌ្ឍជាទីក្រុងទំនើប-ឆ្លាតវ៉ៃ នាថ្ងៃអនាគត ដែលជាចក្ខុវិស័យវែងឆ្ងាយនៃប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមនាយឧត្តមសេនីយ៍ ក៏បានធ្វើការកោតសរសើរផងដែរ ចំពោះកងកម្លាំងវិស្វកម្មទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការស្ថាបនាផ្លូវទៅតាមបទដ្ឋានបច្ចេកទេសសាងសង់ ព្រមទាំងបានរៀបចំដាក់ប្រព័ន្ធលូទឹកភ្លៀង និង ទឹកកខ្វក់ប្រកបទៅដោយបច្ចេកទេសល្អ ព្រមទាំងបានចាប់ដំណើរការធ្វើការចាក់ផ្លូវបេតុង ទៅតាមការក្តីស្រមៃរបស់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលទន្ទឹងរងចាំជាយូរមកហើយ។ ឯកឧត្តមក៏សង្ឃឹមដែរថា ក្រោយពេលការស្ថាបនាផ្លូវទាំង៣៨ខ្សែរួចរាល់ ក្រុងសៀមរាបនឹងលើកកម្ពស់សោភ័ណភាពបន្ថែមទៀត ស័ក្កិសមជាទីក្រុងទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ដ អភិវឌ្ឍជាទីក្រុងឆ្លាតវ៉ៃនាពេលអនាគត ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិផង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបញ្ជាក់របស់ឯកឧត្តមឧត្តមសេនីយ៍ឯក សឿន រឿត ទីប្រឹក្សាសម្តេចពិជ័យសេនា និង ជានាយករង នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានឲ្យដឹងថា ចាប់ពីដំណើរការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប កងវិស្វកម្មលេខ១៧៨ ទទួលស្ថាបនាផ្លូវចំនួន១៣ខ្សែ ចាប់ពីថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២០ មកដល់ត្រឹមថ្ងៃទី២៦ មេសានេះ កងវិស្វកម្មលេខ១៧៨ស្ថាបនា មានប្រវែងសរុប ២៦ពាន់៥៣១ម៉ែត្រ ដោយមានកម្លាំងពលកម្ម ចំនួន៦១៣នាក់ ប្រើប្រាស់គ្រឿងចក្រ រថយន្ត និង ឧបករណ៍ ចំនួន ១២៦គ្រឿង ហើយលទ្ធផលសម្រេចបាន ៤៤,៤៩% លទ្ធផលដំឡើងលូជ័រ បាន៩២,០៤% ៕

អត្ថបទ និង រូបភាព៖ ម៉ី សុខារិទ្ធ

Tags: ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបរដ្ឋលេខាធិការ​ក្រសួងការពារជាតិ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបង្កើនសកម្មភាពស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ទុអង្គរធំ

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបង្កើនសកម្មភាពស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ទុអង្គរធំ

ស្ថានភាព Covid-19 នៅឥណ្ឌា“ ហួសពីការខូចចិត្ត” ខណៈWHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិ ដ៏ខ្មៅងងឹតនេះ

ស្ថានភាព Covid-19 នៅឥណ្ឌា“ ហួសពីការខូចចិត្ត” ខណៈWHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិ ដ៏ខ្មៅងងឹតនេះ

សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក

សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.