Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបង្កើនសកម្មភាពស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ទុអង្គរធំ

ដោយ Pothe Thun
27/04/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមការងារអាជ្ញាធរជាតិអប្សរាចាប់ផ្ដើមបង្កើនសកម្មភាពស្ដារពើកដែលមានអាយុកាលជាច្រើនឆ្នាំ ចេញពីទឹកកស្សិន្ទុអង្គរធំ
107
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្មៅពើកដ៍ក្រាស់ឃ្មឹកដែលមានអាយុកាលជាច្រើនឆ្នាំ ស្ថិតនៅក្នុងទឹកកស្សិន្ធុក្រុងអង្គរធំ ពីខាងលិច ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ត្រូវបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមស្ដារចេញពីកស្សិន្ធុ ដើម្បីអភិរក្ស និងលើកតម្លៃប្រាង្គប្រាសាទបុរាណអោយមានភាពស្រស់ស្អាត និងទាក់ទាញអ្នកទេសចរ ជាពិសេសសម្រួលដល់ប្រព័ន្ធចរន្ដទឹកនៅក្នុងកសិ្សន្ធុ។

បើតាមឯកឧត្ដម យិត ចាន់ដារដ្ឋ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះថា ស្មៅពើកនេះបានដុះក្នុងកស្សិន្ធុក្រុងអង្គរធំ ពីខាងលិចនិងឈាងខាងជើង ជាប់ខ្លោងទ្វារតាកាវ ដែលមានទំហំបណ្ដោយ១៥០០ម៉ែត្រ និងទំហំទទឹងជិត១០០ម៉ែត្រ មានអាយុកាលជាច្រើនឆ្នាំមកហើយ ព្រោះមិនធ្លាប់មានការស្ដារម្ដងណាឡើយ ដែលនេះជាការស្ដារលើកទី១ ខុសពីកសិ្សន្ធុទន្លេអុំមានការថែទាំនិងសំអាតរាល់ថ្ងៃ។ ការស្ដារនេះដោយប្រើដោយកំលាំងពលកម្មរបស់មនុស្ស និងប្រើប្រាស់សម្ភារៈធន់ស្រាល ដូចជាចងខ្សែទាញ មង ក្បូន ទូកអូសពើកចេញពីទឹកជាដើម។ ការសា្ដរសាកល្បងដំបូងនេះ អាចប្រើរយៈពេលច្រើនខែ អាចពី៥ខែទៅ៦ខែទើបរួចរាលល់ ខណៈដែលស្មៅពើកនេះមានកម្រាស់ពីកន្លះម៉ែត្រទៅមួយម៉ែត្រ ការយកពើកចេញពីទឹកកសិ្សន្ធនេះ មិនមានផលប៉ះពាល់ដល់ជីវៈចម្រុះរបស់សត្វ ក៍ដូចជាដល់ប្រាង្គប្រាសាទបុរាណនោះឡើយ។

ឯកឧត្ដម យិត ចាន់ដារដ្ឋ បន្ថែមថា គម្រោងសា្ដរពើកសាកល្បងនេះ បានចាប់ផ្ដើមកាលពីថ្ងៃទី២៦ ខែមេសា ក្រោយពេលមានការចូលរួម និងគាំទ្រថវិកាផ្ទាល់ខ្លួនពីសប្បុរសជន រួមមាន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ,លោកជំទាវ សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍ ព្រមទាំងសប្បុរសជនជាច្រើនទៀត ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ ប្រាង្គប្រាសាទបុរាណនៅក្នុងកសិន្ធុក្រុងអង្គរធំ ដើម្បីទុកជាប្រយោជន៍ដល់កិច្ចការអភិរក្ស ជាពិសេសជួយលើកស្ទួយដល់ទេសភាពក្នុងតំបន់អង្គរ សម្រាប់ទាក់ទាញអ្នកទេសចរ និងជួយសម្រួលដល់ចរន្ដទឹកក្នុងកស្សិន្ធុក្រុងអង្គរធំផងដែរ ខណៈដែកស្ថានភាពក្រាស់ឃ្មឹកនៃពើកជាច្រើនឆ្នាំនេះ បានធ្វើអោយប៉ះពាល់ដល់ទេសភាពនៅប្រាសាទបុរាណ ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖និង បូ សាវី

Tags: កស្សិន្ទុអង្គរធំស្ដារពើកអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ថានភាព Covid-19 នៅឥណ្ឌា“ ហួសពីការខូចចិត្ត” ខណៈWHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិ ដ៏ខ្មៅងងឹតនេះ

ស្ថានភាព Covid-19 នៅឥណ្ឌា“ ហួសពីការខូចចិត្ត” ខណៈWHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិ ដ៏ខ្មៅងងឹតនេះ

សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក

សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៥៨ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៥៨ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.