Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ស្ថានភាព Covid-19 នៅឥណ្ឌា“ ហួសពីការខូចចិត្ត” ខណៈWHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិ ដ៏ខ្មៅងងឹតនេះ

ដោយ Pothe Thun
27/04/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
ស្ថានភាព Covid-19 នៅឥណ្ឌា“ ហួសពីការខូចចិត្ត” ខណៈWHO និងអន្តរជាតិកំពុងព្យាយាមដោះស្រាយវិបត្តិ ដ៏ខ្មៅងងឹតនេះ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus បានប្រកាសអាសន្ន ពីរលកនៃការបំបែកកំណត់ត្រាលើករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌាដោយបញ្ជាក់ថា WHO កំពុងប្រញាប់ប្រញាល់ ដើម្បីជួយដោះស្រាយវិបត្តិនេះហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ នេះ ។

ខណៈប្រទេសឥណ្ឌា កំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងរលកដ៏អាក្រក់នៃជំងឺ COVID-19 នេះ លោក Tedros បានគូសបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ថា «ស្ថានភាពនៅក្នុងប្រទេសឥណ្ឌា គឺលើសពីសោកនាដកម្មទៅទៀត។ ប៉ុន្តែ WHO កំពុងធ្វើអ្វីៗគ្រប់យ៉ាង តាមដែលអាចធ្វើទៅបានហើយ ដោយការផ្តល់ជំនួយនូវឧបករណ៍ និងការផ្គត់ផ្គង់សម្ភារៈសំខាន់ៗផ្សេងទៀតផងដែរ»។
ការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌាក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឲ្យក្រុមគ្រួសារអ្នកជំងឺជាច្រើន ប្រើប្រាស់បណ្តាញសង្គមនានា ដើម្បីសុំជំនួយដូចជា ការផ្គត់ផ្គង់អុកស៊ីសែន និងទីតាំងដែលមានគ្រែពេទ្យ និងបានបង្ខំឱ្យរដ្ឋធានីញូដេលីបន្តការបិទខ្ទប់ រយៈពេល១សប្តាហ៍ទៀត។
លោក Tedros បានបន្ថែមថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ (UN) ក៏ស្ថិតក្នុងចំណោមទីភ្នាក់ងារជាច្រើនទៀត ដែលកំពុងបញ្ជូន «អុកស៊ីសែនរាប់ពាន់បំពង់ មន្ទីរពេទ្យចល័តដែលបានរៀបចំទុកជាមុន និងការផ្គត់ផ្គង់មន្ទីរពិសោធន៍ជាដើម។ រីឯ WHO ក៏បានបញ្ជូនអ្នកជំនាញរបស់ខ្លួនជាង ២,៦០០នាក់ ដើម្បីធ្វើការជាមួយអាជ្ញាធរសុខាភិបាលឥណ្ឌា ក្នុងការជួយឆ្លើយតបនឹងជំងឺឆ្លងរាតត្បាត ដ៏កាចសាហាវនេះផងដែរ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាដែលមានប្រជាជនរស់នៅជាង ១.៣ពាន់លាននាក់នេះ បានក្លាយជាចំណុចក្តៅចុងក្រោយបំផុត នៃជំងឺឆ្លងរាតត្បាតដ៏កាចសាហាវ COVID-19 ដែលបានសម្លាប់មនុស្សជាង ៣លាននាក់នៅទូទាំងពិភពលោក។ កាលពីសប្តាហ៍មុននេះ WHO ក៏ធ្លាប់បានណែនាំឥណ្ឌាផងដែរថា ការកាត់បន្ថយការធ្វើដំណើរ និងទប់ស្កាត់ការប្រមូលផ្តុំ គឺជាចំណាត់ការចាំបាច់បំផុតដែលឥណ្ឌាត្រូវតែធ្វើ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: COVID-19
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក

សហរដ្ឋអាមេរិកប្រកាសនាំចេញវ៉ាក់សាំង AstraZeneca ៦០លានដូស ក្រោយរងការរិះគន់ជុំវិញរឿងទិញវ៉ាក់សាំងស្ដុកទុក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៥៨ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បន្តទទួលថវិកាសប្បុរសធម៌ អបអរខួបទី១៥៨ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២១

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនក្នុងខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីសប្បុរសជនក្នុងខេត្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.