ថ្នាក់ដឹកនាំក្រសួងអប់រំបង្ហាញថា កាយរឹទ្ធិជាតិកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជួយការងារសង្គមដោយស្ម័គ្រចិត្ត
ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា មានប្រសាសន៍ថា កាយរឹទ្ធិជាតិកម្ពុជា បានដើរតួនាទី និងរួមចំណែកក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធយ៉ាងសកម្ម ដោយបានការគាំទ្រយ៉ាងខ្លាំងដល់ប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រោះថា ចលនាកាយរឹទិ្ធ បានដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមតាមរយៈសកម្មភាពអ្នកស្ម័គ្រចិត្ត និងអនុវត្តគម្រោងតាមសហគមន៍នានា ដែលបានភ្ជាប់ការចូលរួមរបស់កុមារ-យុវជនជាមួយសហគមន៍ ជាពិសេសកម្មវិធីកាយរឹទិ្ធកម្ម ...