Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ថ្នាក់ដឹកនាំក្រសួងអប់រំបង្ហាញថា កាយរឹទ្ធិជាតិកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជួយការងារសង្គមដោយស្ម័គ្រចិត្ត

ដោយ Pothe Thun
03/03/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំក្រសួងអប់រំបង្ហាញថា កាយរឹទ្ធិជាតិកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមជួយការងារសង្គមដោយស្ម័គ្រចិត្ត
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឯកឧត្តម សេរី ជំនះ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទិ្ធជាតិកម្ពុជា មានប្រសាសន៍ថា កាយរឹទ្ធិជាតិកម្ពុជា បានដើរតួនាទី និងរួមចំណែកក្នុងកម្មវិធីអប់រំក្រៅប្រព័ន្ធយ៉ាងសកម្ម ដោយបានការគាំទ្រយ៉ាងខ្លាំងដល់ប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រោះថា ចលនាកាយរឹទិ្ធ បានដើរតួនាទីកាន់តែសំខាន់ក្នុងការចូលរួមតាមរយៈសកម្មភាពអ្នកស្ម័គ្រចិត្ត និងអនុវត្តគម្រោងតាមសហគមន៍នានា ដែលបានភ្ជាប់ការចូលរួមរបស់កុមារ-យុវជនជាមួយសហគមន៍ ជាពិសេសកម្មវិធីកាយរឹទិ្ធកម្ម បានអភិវឌ្ឍន៍ធនធានកុមារ យុវជនឱ្យមានសក្តានុពលពេញលេញខាងផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងការគ្រប់គ្រងលើផ្លូវអារម្មណ៍ ដើម្បីឱ្យពួកគេក្លាយទៅជាពលរដ្ឋមានទំនួលខុសត្រូវក្នុងសង្គម និងជាសមាជិកសកម្មក្នុងសហគមន៍នៅតាមមូលដ្ឋានរស់នៅរបស់ពួកគេ។

ឯកឧត្តម សេរី ជំនះ មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមេដឹកនាំកាយរឹទិ្ធជាន់ខ្ពស់ជំនាន់ទី៣ លើកទី២ នៅសាលាពលទាហានទី៤ ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៣ ខែមីនាឆ្នាំ២០២០នេះ ។

ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់បន្ថែមថា តាមរយៈសកម្មភាពកាយរឹទិ្ធកម្ពុជា បានបង្កើតជាផលដែលជះឥទ្ឋិពលយ៉ាងធំធេងដល់សង្គម និងធើ្វឱ្យរូបភាពចលនាកាយរឹទិ្ធពិភពលោក ក៏ដូចជាចលនាកាយរឹទិ្ធកម្ពុជា ទទួលបានការគាំទ្រ និងការចូលរួមពីសហគមន៍ជាតិ និងអន្តរជាតិ ជាពិសេស អង្គការសហប្រជាជាតិបានទទួលស្គាល់ថា “ចលនាកាយរឹទ្ធិ” គឺជាចលនាអប់រំបំណិនជីវិត និងបណ្តុះស្មារតីស្ម័គ្រចិត្តក្នុង សហគមន៍ យ៉ាងសកម្ម និងបានកំណត់យកសំឡេងកាយរឹទិ្ធ គឺជាធាតុចូលនៅក្នុងសន្និសីទប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ ខណៈ បច្ចុប្បន្ននេះ អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ មានសមាជិកចំនួន១៧១ប្រទេស និងសមាជិកជាកុមារ-យុវជនចំនួន៥៤លាននាក់នៅជុំវិញពិភពលោក ហើយការអនុវត្តកម្មវិធី និងគម្រោងសកម្មភាពនៅក្នុងចលនាកាយរឹទិ្ធ ត្រូវចូលរួមគាំទ្រពីមនុស្សពេញវ័យ ដែលមានជំនាញកាយរឹទិ្ធកម្មពិប្រាកដ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក គង់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានសហប្រតិបត្តិការ កាយរឹទ្ឋិកម្ពុជា បានឱ្យដឹងថា ក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាល សិក្ខាកាមទាំងអស់ត្រូវសរសេរនិក្ខេបបទ និង របាយការណ៍កម្មសិក្សារយៈ ពេល ១២ខែ ដើម្បីបង្កើត និងគ្រប់គ្រងដំណើរការកងឯកភាពនៅមូលដ្ឋានរបស់ខ្លួន ដើម្បីទទួលបាន “ប័ណ្ណសញ្ញាឈើពីរកំណាត់” Woodbead ដែលទទួលស្គាល់ជាគ្រូឧទ្ទេសកាយរឹទិ្ធ ស្របតាមគោលនយោបាយបណ្តុះបណ្តាលរបស់អង្គការពិភពលោក នៃចលនាកាយរឹទិ្ធ និងកាយរឹទិ្ធជាតិកម្ពុជា ។

សូមបញ្ជាក់ថា នេះជាវគ្គទីពីរក្នុងប្រវត្តិចលនាកាយរឹទ្ធិជាតិកម្ពុជា ដែលមន្ត្រីជំនាញរបស់នាយកដ្ឋានសហប្រតិបតិ្តការកាយរឹទិ្ធ បានរៀបចំដោយប្រើប្រាស់ធនធានមនុស្ស សម្ភារ និងបច្ចេកទេសដោយខ្លួនឯង និងត្រូវបានទទួលស្គាល់លើវិញ្ញបនបត្របញ្ចប់វគ្គ ដោយអង្គការពិភពលោក នៃចលនាកាយរឹទិ្ធប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក៕

អត្ថបទ និង រូបថត ៖ លោក ខេង ឧត្ដម
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កាយរឹទ្ធិ​ជាតិ​កម្ពុជាក្រសួងអប់រំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឱ្យមានចលនាទេសចរក្នុងស្រុក

រដ្ឋមន្ត្រីទេសចរណ៍អះអាងថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសុខសន្តិភាព សុវត្ថិភាព និងផ្ដល់ភាពកក់ក្ដៅសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ដូច្នេះសូមឱ្យមានចលនាទេសចរក្នុងស្រុក

សម្ដេចពិជ័យសេនា៖សូមកុំធ្វើការចែករំលែក ឬវិភាគ ករណីជំងឺCovid-19មុនអ្នកនាំពាក្យផ្លូវការរាជរដ្ឋាភិបាល

សម្ដេចពិជ័យសេនា៖សូមកុំធ្វើការចែករំលែក ឬវិភាគ ករណីជំងឺCovid-19មុនអ្នកនាំពាក្យផ្លូវការរាជរដ្ឋាភិបាល

អាជ្ញាធរឃុំព្រះដាក់ និង អង្គការអមរា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅស្រុកបន្ទាយស្រី

អាជ្ញាធរឃុំព្រះដាក់ និង អង្គការអមរា ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា នៅស្រុកបន្ទាយស្រី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.