អាជ្ញាធរខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមូលដ្ឋានបង្កើនការផ្សព្វផ្សាយពីការថែទាំសុខភាពបឋម ដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺ
ក្នុងកិច្ចប្រជុំក្រុមការងារគ្រប់គ្រងក្របខ័ណ្ឌអនុវត្តការជំរុញបង្កើនការងារថែទាំសុខភាពបឋមខេត្តសៀមរាប នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានលើកឡើងថា ការងារថែទាំសុខភាពបឋម ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាជាអាជ្ញាធរមូលដ្ឋានដែលចាំបាច់ត្រូវធ្វើ តាមរយៈការអប់រំផ្សព្វផ្សាយពីការថែទាំសុខភាពបឋមជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងន័យដើម្បីជួយកាត់បន្ថយការចំណាយលើការព្យាបាលជំងឺជំងឺផ្សេងៗ។ លោក នាក់ ណេរ៉ុន មានប្រសាសន៍ថា ក្នុងនីតិកាលទី៧នេះ រាជរដ្ឋាភិបាលកម្ពុជា បានកំពុងយកចិត្តទុកដាក់ពង្រឹង ...