Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅមូលដ្ឋានស្រុកស្វាយលើ

ដោយ Pothe Thun
20/10/2025
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរព័ត៌មានខេត្តសៀមរាប បន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» នៅមូលដ្ឋានស្រុកស្វាយលើ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ មន្ទីរព័ត៌មានខេត្តសៀមរាប ក្រោមកិច្ចសហការដោយអាជ្ញាធរមូលដ្ឋាន បានបន្តបន្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» សម្រាប់គោលដៅទី៦ នៅស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងគោលដៅផ្ដល់ចំណេះដឹងដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយល់ដឹងពីផលអាក្រក់នៃព័ត៌មានក្លែងក្លាយ ណែនាំវិធីសាស្រ្តដើម្បីសម្គាល់ព័ត៌មានមិនពិត និងលើកទឹកចិត្តឱ្យមានការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ព័ត៌មានមិនពិតគ្រប់រូបភាព។

លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានទទួលបន្ទុករួម បានបញ្ជាក់ថា ការអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ – Say No to Fake News» ដែលដាក់ចេញដោយក្រសួងព័ត៌មាន គឺសំដៅធានាសុវត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន និងពង្រឹងសន្តិសុខព័ត៌មានសម្រាប់សាធារណជន។ ក្នុងនោះក្រសួងព័ត៌មានបានផ្ដោតជាស្នូលលើចំណុចសំខាន់ៗចំនួន៣ ទី១.ធានាសិទ្ធិក្នុងការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ ទី២.ធានាគុណភាពព័ត៌មានដែលផ្ដល់ជូនប្រជាពលរដ្ឋ និងទី៣.ធានាសុវត្ថិភាពព័ត៌មានសម្រាប់ប្រជាជនប្រើប្រាស់។ កិច្ចការទាំងនេះ គឺជាកត្តារួមចំណែកដ៏ល្អក្នុងការរក្សាសណ្ដាប់ធ្នាប់ និងស្ថិរភាពក្នុងសង្គម។

លោក យឿន ចាន់ បានបន្ថែមទៀតថា ដើម្បីរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ និងផ្ដល់សុវត្ថិភាពព័ត៌មានសម្រាប់បងប្អូនពលរដ្ឋប្រើប្រាស់ និងធ្វើការសម្រេចចិត្ត គឺពលរដ្ឋគ្រប់រូបត្រូវ ចៀសវាងការបង្កើត ការផ្សព្វផ្សាយ និងការចែករំលែកព័ត៌មានក្លែងក្លាយ ប៉ុន្តែត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ និងមានប្រភពច្បាស់លាស់។ លោកគូសបញ្ជាក់ថា ព័ត៌មានក្លែងក្លាយបានបង្កផលប៉ះពាល់យ៉ាងខ្លាំង ហើយកំពុងបំផ្លាញទំនុកចិត្តរបស់ប្រជាជនចំពោះអាជ្ញាធរ ក្រសួង និងស្ថាប័ននានា ព្រមទាំងធ្វើឱ្យសាធារណជនមានការសង្ស័យ ព្រួយបារម្ភ និងឈានទៅដល់ការយល់ច្រឡំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងឱកាសនោះ លោក សោម សុផល អភិបាលរងស្រុកស្វាយលើ បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងព័ត៌មាន និងមន្ទីរព័ត៌មានខេត្ត គឺត្រូវឱ្យរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ តាមរយៈការមិនបង្កើត មិនផ្សព្វផ្សាយ និងមិនចែករំលែកនូវព័ត៌មានមិនពិត ឬមានប្រភពមិនច្បាស់លាស់ ប៉ុន្តែត្រូវរួមគ្នាផ្សព្វផ្សាយតែព័ត៌មានពិត ត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពព័ត៌មាន និងរក្សាបាននូវស្ថិរភាពនៅក្នុងសហគមន៍របស់យើង៕

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្តីពីវិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ នៅខេត្តសៀមរាប

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្តីពីវិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ នៅខេត្តសៀមរាប

ស្ថានីយច្រកទឹកពិសា ២ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជំរុញទេសចរណ៍ចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក

ស្ថានីយច្រកទឹកពិសា ២ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជំរុញទេសចរណ៍ចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក

មគ្គុទ្ទេសក៍ទេសចរណ៍ រំពឹងថាកំណើនភ្ញៀវទេសចរនឹងមានការកាន់ឡើង ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ

មគ្គុទ្ទេសក៍ទេសចរណ៍ រំពឹងថាកំណើនភ្ញៀវទេសចរនឹងមានការកាន់ឡើង ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.