Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្តីពីវិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ នៅខេត្តសៀមរាប

ដោយ Pothe Thun
20/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការ ស្តីពីវិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ នៅខេត្តសៀមរាប
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្ដុះបណ្ដាល និងវិក្រឹតការស្ដីពីវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ នៅខេត្តសៀមរាប ក្នុងគោលដៅពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈចំនួន ៩០នាក់ មកពីស្ថាប័នអនុវត្តលទ្ធកម្មរដ្ឋបាលក្រុងស្រុក នៃខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ និងខេត្តកំពង់ចាម។

លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា បើទោះជាមន្ត្រីលទ្ធកម្មបានខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់កន្លងមក ក៏នៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមក្នុងការអនុវត្តនីតិវិធី ជាពិសេសដោយសារការផ្លាស់ប្ដូររចនាសម្ព័ន្ធមន្ត្រី និងការបង្កើតក្រុងថ្មី ដូចជាក្រុងរុនតាឯកតេជោសែន។ ក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តបណ្ដុះបណ្ដាលមន្ត្រីរដ្ឋបាលខេត្ត ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពការងារ សំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធានាបាននូវប្រសិទ្ធភាព តម្លាភាព និងសង្គតិភាព នៃការគ្រប់គ្រងថវិការដ្ឋ។ ជាមួយគ្នានេះ លោកបានរំលេចពីប្រព័ន្ធ FMIS ជាឧបករណ៍សំខាន់សម្រាប់គាំទ្រការកែទម្រង់ និងក្លាយជាប្រព័ន្ធស្នូលក្នុងការគ្រប់គ្រងថវិការដ្ឋ។

ថ្លែងបើកវគ្គបណ្ដុះបណ្ដាល ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីសមិទ្ធផលគួរជាទីមោទនៈរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឈរលើមូលដ្ឋានសន្តិភាព ស្ថិរភាពនយោបាយ និងកំពុងជំរុញសន្ទុះសេដ្ឋកិច្ចរឹងមាំ ដើម្បីសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០»។ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ ដែលផ្ដោតលើការធានាប្រសិទ្ធភាពសមិទ្ធកម្ម តាមរយៈអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបានបន្ថែមថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតក្នុងដំណាក់កាលទី៤ ដែលមានគោលដៅ គណនេយ្យភាពសមិទ្ធកម្ម ដោយមានការផ្ទេរសិទ្ធិអំណាច និងការទទួលខុសត្រូវកាន់តែច្រើនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងថវិកា និងហិរញ្ញវត្ថុ។ ការណ៍នេះធ្វើឱ្យការងារកសាង និងអភិវឌ្ឍសមត្ថភាព កាន់តែមានសារៈសំខាន់ថែមទៀត។ ឯកឧត្តម ក៏បានរំលេចអំពីប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលត្រូវបានដាក់ឱ្យអនុវត្តនៅគ្រប់ក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព ប្រសិទ្ធភាព និងភាពត្រឹមត្រូវនៃទិន្នន័យហិរញ្ញវត្ថុ។ ប្រព័ន្ធ FMIS បានក្លាយជាប្រព័ន្ធស្នូលក្នុងការគ្រប់គ្រងចំណូល-ចំណាយ និងទ្រព្យសម្បត្តិរដ្ឋ ហើយមុខងារអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ក៏ត្រូវបានដាក់បញ្ចូល និងកំពុងអនុវត្តក្នុងប្រព័ន្ធនេះផងដែរ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកាពាក់ព័ន្ធនឹងនីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដែលជាមូលដ្ឋានគ្រឹះគាំទ្រការងារប្រចាំថ្ងៃឱ្យកាន់តែមានផលិតភាព និងប្រសិទ្ធភាពខ្ពស់ សំដៅសម្រេចបានជោគជ័យនូវការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយតម្លាភាព និងសង្គតិភាព៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្ថានីយច្រកទឹកពិសា ២ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជំរុញទេសចរណ៍ចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក

ស្ថានីយច្រកទឹកពិសា ២ទីតាំង ក្នុងក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ជំរុញទេសចរណ៍ចីរភាព និងកាត់បន្ថយសំណល់ប្លាស្ទិក

មគ្គុទ្ទេសក៍ទេសចរណ៍ រំពឹងថាកំណើនភ្ញៀវទេសចរនឹងមានការកាន់ឡើង ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ

មគ្គុទ្ទេសក៍ទេសចរណ៍ រំពឹងថាកំណើនភ្ញៀវទេសចរនឹងមានការកាន់ឡើង ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោ បើកដំណើរការ

អាជ្ញាធរខេត្តសៀមរាប គាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារបច្ចេកទេសមួយ សម្រាប់ជួយដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងពារាំង

អាជ្ញាធរខេត្តសៀមរាប គាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារបច្ចេកទេសមួយ សម្រាប់ជួយដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងពារាំង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.