Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប គាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារបច្ចេកទេសមួយ សម្រាប់ជួយដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងពារាំង

ដោយ Pothe Thun
21/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប គាំទ្រដល់គំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារបច្ចេកទេសមួយ សម្រាប់ជួយដល់ការអភិរក្ស និងអភិវឌ្ឍន៍តំបន់បឹងពារាំង
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំពិភាក្សាលើកិច្ចសហប្រតិបត្តិការរវាងអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល(Fact) ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនៅតំបន់បឹងពារាំង ក្រុងសៀមរាប កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានថ្លែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមបង្កើតក្រុមការងារមួយដើម្បីជួយដល់កិច្ចការងារអភិរក្សនិងអភិវឌ្ឍន៍នៅតំបន់បឹងពារាំង ដែលជាទីតាំងអភិរក្សត្រីមេពូជដ៏មានសក្ដានុពលមួយនៅជាយក្រុងសៀមរាប។

លោក អ៉ឹង គឹមលាង បានជំរុញឱ្យមានការជួបប្រជុំគ្នាម្តងទៀតនៅមុនដំណាច់ឆ្នាំ២០២៥នេះ ដើម្បីពិនិត្យមើលអំពីសមាសភាពក្រុមការងារមួយដែលអាចជួយដល់សហគមន៍ចំនួន២ គឺសហគមន៍នេសាទចុងឃ្នៀស និងសហគមន៍ទេសចរណ៍ វប្បធម៌ធម្មជាតិបឹងពារាំង ដែលកំពុងតែជួយការពារនិងអាស្រ័យផលពីបឹងមួយនេះ។ លោកថា សក្ដានុពលរបស់បឹងពារាំង អាចទាញបានចំណូលជូនប្រជាសហគមន៍បានច្រើន ដែលអាចឲ្យពួកគាត់ទាញយកប្រយោជន៍នេះ ទៅធ្វើការអភិវឌ្ឍ និងអភិរក្សត្រីមេពូជដ៏សំបូរបែប។

សូមជម្រាបថា បឹងពារាំង គឺជាបឹងធម្មជាតិមួយដ៍ធំល្វឹងល្វើយមួយ ព័ទ្ធដោយព្រៃលិចទឹកក្រាស់ៗដែលជាអំណោយផលសម្រាប់ត្រីពូជពងកូន ហើយក្រៅពីនោះវាបានផ្តល់ជាជម្រកដល់ប្រភេទសត្វល្មូន ជាពិសេសបានផ្តល់ជាជម្រកសត្វស្លាបរាប់រយប្រភេទផងដែរ។បឹងធម្មជាតិមួយនេះ ក្រៅពីផ្តល់ជាជម្រកត្រីនិងសត្វក្នុងការរស់នៅបន្តពូជ វាក៏ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយផងដែរ ក្រៅពីប្រាង្គប្រាសាទបុរាណនិងរមណីយដ្ឋានផ្សេងៗ ត្បិតបឹងពារាំងអ្នកទេសចរអាចទស្សនាព្រៃលិចទឹក រួមទាំងសត្វស្លាបជាច្រើនប្រភេទផងដែរ។ បឹងនេះមានទីតាំងនៅផ្នែកខាងត្បូងសង្កាត់ជ្រាវ នៃក្រុងសៀមរាប ជាប់នឹងមាត់បឹងទន្លេសាប៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥

ក្រសួងការងាររៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ លើសេចក្តីព្រាងគោលនយោបាយជាតិ ស្ដីពីមុខរបរនិងការងារ ឆ្នាំ២០២៦-២០៣៥

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ នៃរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ នៃរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.