Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ នៃរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប

ដោយ Pothe Thun
21/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ នៃរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ នៅខេត្តសៀមរាប
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្ពុជាបានទទួលកិត្តិយសជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឧត្តមមន្ត្រីការងារអាស៊ានលើកទី២១ (21st SLOM) នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលនេះជាលើកទីពីរហើយដែលកម្ពុជាបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បន្ទាប់ពីលើកទីមួយនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០១២ ក្នុងគោលបំណងបញ្ជាក់ឡើងវិញនូវឆន្ទៈរួមគ្នាក្នុងការពង្រឹងកម្លាំងពលកម្មរបស់អាស៊ាន ប្រកបដោយបរិយាបន្ន ចីរភាព ភាពធន់ និងការត្រៀមខ្លួនសម្រាប់អនាគត។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអបអរសាទរ លោកជំទាវ Joan Moh អនុរដ្ឋលេខាធិការនៃក្រសួងហត្ថពលកម្ម នៃប្រទេសសិង្ហបុរី ដែលជាតំណាងប្រធានប្តូរវេនឧត្តមមន្ត្រីការងារអាស៊ាន សម្រាប់ឆ្នាំ២០២៤-២០២៦។ លោកជំទាវនឹងដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារពាក់ព័ន្ធស្ថាប័នក្រោមវិស័យ SLOM ដោយផ្តោតលើទីផ្សារការងារ ការអភិវឌ្ឍកម្លាំងពលកម្ម ចល័តភាពកម្លាំងពលកម្ម សុវត្ថិភាព និងសុខភាពការងារ ជាដើម។ កិច្ចប្រជុំក៏នឹងកំណត់ទិសដៅទៅមុខដើម្បីធានាថាអាស៊ាននៅតែបន្តឆ្លើយតបនឹងបរិបទបច្ចុប្បន្ន ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍ បរិយាបន្ន និងចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់របស់ឧត្តមមន្ត្រីការងារអាស៊ាន ដែលបានរួមគ្នាអនុម័ត៖ សេចក្ដីប្រកាសរួមរបស់រដ្ឋមន្ត្រីការងារអាស៊ាន ស្ដីពីការអភិវឌ្ឍជំនាញសម្រាប់កម្លាំងពលកម្មនាពេលអនាគត ដើម្បីគាំទ្រដល់កម្មវិធី ឆ្នាំជំនាញអាស៊ាន ២០២៥ (ASEAN Year of Skills 2025)។ ផែនការសកម្មភាពសម្រាប់ការងារបៃតង ឆ្ពោះទៅរកអនាគតនៃកម្លាំងពលកម្មអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន និងផែនទីបង្ហាញផ្លូវអាស៊ានស្ដីពីការលុបបំបាត់ពលកម្មកុមារនៅត្រឹមឆ្នាំ២០៣៥។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមទាំងនេះបង្ហាញពីការប្ដេជ្ញារួមគ្នាក្នុងការលើកកម្ពស់អន្តរកម្មយុត្តិធម៌ ពង្រឹងជំនាញឌីជីថលនិងជំនាញបៃតង ពង្រឹងការគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ចល័តភាពកម្លាំងពលកម្ម និងលុបបំបាត់ពលកម្មកុមារ ដែលស្របតាមប្រធានបទ “ពង្រឹងភាពធន់ និងលើកកម្ពស់នវានុវត្តន៍” (សិង្ហបុរីជាប្រធាន) និងប្រធានបទ “បរិយាបន្ន និងចីរភាព” (ម៉ាឡេស៊ីជាប្រធានអាស៊ាននៅឆ្នាំនេះ)។

ឯកឧត្តមបានបន្ថែមថា អាស៊ានបានបន្តបង្ហាញនូវអភិក្រមប្រកបដោយភាពបុរេសកម្ម ដោយអភិវឌ្ឍសូចនាករគន្លឹះសម្រាប់គម្រោងផែនការការងាររដ្ឋមន្ត្រីការងារអាស៊ានឆ្នាំ២០២៦-២០៣០ ស្របពេលកំពុងប្រឈមនឹងដំណាក់កាលសំខាន់នៃបរិវត្តកម្មបច្ចេកវិទ្យាឌីជីថល ការងារបៃតង និងលំអានថ្មីនៃចល័តភាពទេសន្តរប្រវេសន៍។ គំនិតផ្ដួចផ្ដើមដើម្បីឆ្លើយតបនឹងឱកាសការងារ ប្រព័ន្ធទីផ្សារការងារ ការពង្រីករបបសន្តិសុខសង្គម និងការបិទគម្លាតជំនាញគឺចាំបាច់ណាស់ ហើយកិច្ចសហការបន្តរបស់រដ្ឋសមាជិកអាស៊ាន គឺពិតជាមានសារៈសំខាន់ដើម្បីជំរុញភាពធន់ នវានុវត្តន៍ បរិយាបន្ន និងបរិវត្តកម្មប្រកបដោយចីរភាព។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជាថ្មីពីជំហររបស់កម្ពុជាក្នុងការបន្តសហការយ៉ាងខ្ជាប់ខ្ជួនជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងសកល ឆ្ពោះទៅរកការអភិវឌ្ឍរួមគ្នា៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ទីរព័ត៌មានខេត្តសៀមរាប បង្កើនសកម្មភាព និងពង្រឹងសាមគ្គីភាព ដើម្បីប្រសិទ្ធភាពការងារ

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច

មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.