Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ

ដោយ Pothe Thun
21/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យទីតាំងបំពាក់ផ្លាកសញ្ញា និងភ្លើងពញ្ញាក់ស្មារតីបន្ថែម នៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
2
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្តសៀមរាប បានដឹកនាំក្រុមការងារ និងអ្នកពាក់ព័ន្ធ ចុះពិនិត្យទីតាំងជាក់ស្ដែងនៅតាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីរៀបចំបំពាក់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺផ្លូវ និងភ្លើងពញ្ញាក់ស្មារតីបន្ថែម ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងធានាសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ។

លោក លី សារី បានលើកឡើងថា ការរៀបចំនេះគឺដើម្បីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតាមចំណុចប្រឈមនានា ដូចជា ផ្លូវបំបែក រង្វង់មូល និងផ្លូវស្ពានអាកាស ដែលទីតាំងទាំងនេះធ្លាប់មានហានិភ័យកើតឡើងកន្លងមក។ ស្របតាមសំណើរបស់រដ្ឋបាលខេត្តសៀមរាប ក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ឯក (Angkor International Airport Investment Co.,Ltd – AIAI) បានព្រមព្រៀងរៀបចំបំពាក់បន្ថែមនូវផ្លាកសញ្ញាចរាចរណ៍ ភ្លើងបំភ្លឺផ្លូវ និងភ្លើងពញ្ញាក់ស្មារតីឱ្យបានគ្រប់គ្រាន់នៅតាមចំណុចផ្លូវកែងសំខាន់ៗនីមួយៗ។

លោកបានបញ្ជាក់ថា គោលដៅចម្បងគឺធានាបាននូវសុវត្ថិភាពជូនភ្ញៀវជាតិ អន្តរជាតិ និងសាធារណជនទូទៅ នៅពេលធ្វើដំណើរតាមផ្លូវនេះ ធ្វើយ៉ាងណាសម្រួលដល់ការធ្វើចរាចរណ៍តភ្ជាប់ចេញចូលទៅព្រលានយន្តហោះកាន់តែមានសុវត្ថិភាព និងភាពងាយស្រួល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក លី សារី ក៏បានណែនាំដល់ក្រុមហ៊ុន AIAI ពេលអនុវត្តការងារបំពាក់ផ្លាកសញ្ញា និងភ្លើងបន្ថែម ត្រូវសហការជាមួយស្នងការដ្ឋាននគរបាលខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងរដ្ឋបាលស្រុកពាក់ព័ន្ធ ស្របតាមបទដ្ឋាន និងបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះ ក៏ត្រូវផ្សព្វផ្សាយច្បាប់ចរាចរណ៍បន្ថែមដល់សមាគមដឹកភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឱ្យពួកគាត់យល់ដឹងកាន់តែច្បាស់ និងបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ។

សូមជម្រាបថា ផ្លូវទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ឬ Special Airport Highway នេះ តភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលមានប្រវែងជាង ២៤គីឡូម៉ែត្រ សាងសង់ដោយក្រុមហ៊ុន AIAI តាមរយៈការវិនិយោគ BOT (សាងសង់ ដំណើរការ និងផ្ទេរមកវិញ) ក្នុងរយៈពេល ៥៥ឆ្នាំ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច

មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច

ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA

ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA

អង្គការអភិវឌ្ឍន៍ហូឡង់ រៀបចំសន្និបាតថាមពលឆ្នាំ២០២៥ អបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប

អង្គការអភិវឌ្ឍន៍ហូឡង់ រៀបចំសន្និបាតថាមពលឆ្នាំ២០២៥ អបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.