Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច

ដោយ Pothe Thun
21/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីរផែនការខេត្តសៀមរាប ផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ជំរុញប្រសិទ្ធភាពគ្រប់គ្រងសេដ្ឋកិច្ច
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរផែនការខេត្តសៀមរាប នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិថ្នាក់ខេត្ត ដើម្បីចូលរួមសម្រេចគោលនយោបាយអភិវឌ្ឍន៍ និងលើកកម្ពស់ការយល់ដឹងអំពីតួនាទីស្ថិតិ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព។

ថ្លែងនៅក្នុងពិធីនោះ លោក ឃិន សុង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានលើកឡើងថា ការវាស់វែងកំណើនសេដ្ឋកិច្ចតម្រូវឱ្យមានស្ថិតិគណនេយ្យជាតិប្រកបដោយគុណភាព ដែលអាចឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្ដសេដ្ឋកិច្ច។ លោកបានបន្តថា ស្ថិតិទាំងនេះត្រូវបានរាជរដ្ឋាភិបាលប្រើប្រាស់ជាសូចនាករមូលដ្ឋានសម្រាប់តាមដាន វិភាគ វាយតម្លៃ រៀបចំគោលនយោបាយ និងការសម្រេចចិត្តនានា ក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលសេដ្ឋកិច្ចតំបន់ និងសកល។

លោកអគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ ក៏បានបញ្ជាក់បន្ថែមទៀតថា គណនេយ្យជាតិក៏នឹងជួយពង្រឹងគុណភាពនៃការគ្រប់គ្រងរដ្ឋបាលសាធារណៈនៅថ្នាក់មូលដ្ឋានផងដែរ។ ឧបករណ៍សំខាន់នេះនឹងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ទម្រង់មិនមានភាពស្មើគ្នា និងធានាថា ប្រាក់ចំណាយរបស់រដ្ឋត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និងសមស្របតាមគោលនយោបាយ និងតម្រូវការអភិវឌ្ឍន៍របស់ខេត្ត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ថា ស្ថិតិគណនេយ្យជាតិគឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធស្ថិតិជាតិ ដែលមានតួនាទីគន្លឹះក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ប្រព័ន្ធស្ថិតិជាតិនេះរួមមានស្ថិតិសំខាន់ៗដូចជា ស្ថិតិគណនេយ្យជាតិ ស្ថិតិជញ្ជីងទូទាត់ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងស្ថិតិកសិកម្មជាដើម ដែលជាបណ្ដុំសូចនាករម៉ាក្រូសេដ្ឋកិច្ចត្រូវប្រមូល និងចងក្រងប្រចាំខែ ត្រីមាស និងប្រចាំឆ្នាំ៕

អត្ថបទ និងរូបភាព៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA

ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA

អង្គការអភិវឌ្ឍន៍ហូឡង់ រៀបចំសន្និបាតថាមពលឆ្នាំ២០២៥ អបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប

អង្គការអភិវឌ្ឍន៍ហូឡង់ រៀបចំសន្និបាតថាមពលឆ្នាំ២០២៥ អបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរក្សាស្ថិរភាពក្នុងសហគមន៍

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរក្សាស្ថិរភាពក្នុងសហគមន៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.