Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA

ដោយ Pothe Thun
21/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ខេត្តសៀមរាប ជំរុញអនុវត្តគម្រោងទីក្រុងឆ្លាតវៃដំណាក់កាលទី២ ដល់ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពី JICA
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានបើកកិច្ចប្រជុំគណៈកម្មការសម្របសម្រួលរួម (JCC) លើកទី១ នៃគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប ដំណាក់កាលទី២ ដែលគ្រោងនឹងអនុវត្តបន្តពីខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ខែសីហា ឆ្នាំ២០២៨ ដោយមានការបន្តគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បានគូសបញ្ជាក់ពីលទ្ធផលផ្លែផ្ការបស់ដំណាក់កាលទី១ ដែលបានបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២៥។ នៅក្នុងដំណាក់កាលទី១ JICA បានជួយរៀបចំ “ផែនទីបង្ហាញផ្លូវ” សម្រាប់រៀបចំក្រុងសៀមរាបជាទីក្រុងឆ្លាតវៃ ចក្ខុវិស័យឆ្នាំ២០២៣-២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងខែមីនា ឆ្នាំ២០២៣។ ក្នុងដំណាក់កាលនោះ រដ្ឋបាលខេត្តក៏បានសហការអនុវត្តគម្រោងសាកល្បងចំនួន ៨ ក្នុងនោះ ៦ គម្រោងបាននឹងកំពុងអនុវត្តជាគម្រោងពេញលេញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត បានបន្តថា រដ្ឋបាលខេត្តបានបង្កើតនូវយន្តការថ្មីដើម្បីជំរុញការអនុវត្តផែនទីចង្អុលផ្លូវ និងបានលើកឡើងថា គម្រោងទីក្រុងឆ្លាតវៃខេត្តសៀមរាបនេះ នឹងក្លាយជាគំរូមួយសម្រាប់រាជធានី-ខេត្តចំនួន ៣ ផ្សេងទៀត។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាពលរដ្ឋជប៉ុន ដែលបានបន្តគាំទ្រគម្រោងដំណាក់កាលទី២ រយៈពេល ៣ ឆ្នាំនេះ។

លោកស្រី មីយូរ៉ា យូស៊ិកុ តំណាងជាន់ខ្ពស់ការិយាល័យ JICA ប្រចាំនៅកម្ពុជា បានបង្ហាញថា សមិទ្ធផលសំខាន់ៗនៃដំណាក់កាលទី១ នៃគម្រោងទីក្រុងឆ្លាតវៃ រួមមាន៖ ការបង្កើតលេខាធិការដ្ឋានដែលមានធនធានជាក់លាក់, កិច្ចសហប្រតិបត្តិការរវាង ឯកជន-រដ្ឋ-អប់រំ, ការអនុវត្តគម្រោងសាកល្បងទាំង ៨ ដោយប្រើបច្ចេកវិទ្យាឆ្លាតវៃផ្ដោតលើការដោះស្រាយបញ្ហាទីក្រុង, និងការបង្កើតផែនទីបង្ហាញផ្លូវ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍទីក្រុងឆ្លាតវៃ និងបង្កើតមូលដ្ឋានគ្រឹះសម្រាប់ក្រុងសៀមរាបជាទីក្រុងឆ្លាតគំរូមួយ៕

អត្ថបទ និងរូបភាព៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អង្គការអភិវឌ្ឍន៍ហូឡង់ រៀបចំសន្និបាតថាមពលឆ្នាំ២០២៥ អបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប

អង្គការអភិវឌ្ឍន៍ហូឡង់ រៀបចំសន្និបាតថាមពលឆ្នាំ២០២៥ អបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរក្សាស្ថិរភាពក្នុងសហគមន៍

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរក្សាស្ថិរភាពក្នុងសហគមន៍

អាជ្ញាធរឃុំខ្វាវ បញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់ ដាក់ដែកត្រឹមត្រូវ មិនដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ

អាជ្ញាធរឃុំខ្វាវ បញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់ ដាក់ដែកត្រឹមត្រូវ មិនដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.