Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អង្គការអភិវឌ្ឍន៍ហូឡង់ រៀបចំសន្និបាតថាមពលឆ្នាំ២០២៥ អបអរខួប២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល និងវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ នៅខេត្តសៀមរាប

ដោយ Pothe Thun
23/10/2025
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការអភិវឌ្ឍន៍ហូឡង់ (SNV) សហការជាមួយរដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានរៀបចំពិធីបើកសន្និបាតថាមពលឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប ២០ឆ្នាំនៃភ្នាក់ងារអភិវឌ្ឍន៍ថាមពល (EnDev) និងការងារលើវិស័យចម្អិនស្អាតនៅកម្ពុជា និងឡាវ ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល មន្ទីររ៉ែ និងថាមពលមកពីខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ស្ពឺ និងខេត្តកំពត ជនបង្គោល និងដៃគូពាក់ព័ន្ធជាច្រើនរូប។

លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា តាមរយៈកិច្ចសហការល្អរវាងអង្គការអភិវឌ្ឍន៍ហូឡង់ និងអាជ្ញាធរស្រុក-ឃុំ គម្រោងអនាម័យដើម្បីបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល តាំងពីឆ្នាំ២០១៧ បានសម្រេចលទ្ធផលល្អប្រសើរ។ ក្រោយចប់គម្រោងនេះ អាជ្ញាធរស្រុក-ឃុំ បានសម្រេចទទួលយកគម្រោង «ភូមិគ្មានផ្សែង» (SFV) មកអនុវត្តបន្តនៅស្រុកពួក ដើម្បីឆ្លើយតបនឹងតម្រូវការ និងអត្ថប្រយោជន៍នៃគម្រោង ក្នុងការលើកកម្ពស់ចំណេះដឹងរបស់ប្រជាពលរដ្ឋ និងផ្លាស់ប្ដូរឥរិយាបថឆ្ពោះទៅរកការចម្អិនគ្មានផ្សែង ដើម្បីលើកកម្ពស់សុខភាព បរិស្ថាន និងស្ថានភាពយេនឌ័រនៅក្នុងសហគមន៍។ គម្រោងទាំងពីរនេះ បានជួយដល់គ្រួសារក្នុងភូមិគោលដៅ ឱ្យងាកមកប្រើប្រាស់ប្រភពថាមពលស្អាត ដូចជា ចង្ក្រានអគ្គិសនី ហ្គាស ចង្ក្រានបរិស្ថាន (សូឡា) និងឡជីវឧស្ម័ន សម្រាប់ចម្អិនអាហារ។

លោក ប៉ាស្ទៀន ទើន ប្រធានផ្នែកថាមពលនៃអង្គការអភិវឌ្ឍន៍ហូឡង់ បានថ្លែងឱ្យដឹងថា ការបំពុលខ្យល់ក្នុងផ្ទះ គឺជាហានិភ័យផ្នែកសុខភាពដ៏ធំបំផុតមួយនៅកម្ពុជា ខណៈពេលដែលថាមពលចម្អិនអាហារស្ថិតនៅក្រោមវិស័យថាមពល ក៏វាប៉ះពាល់ដល់ទិដ្ឋភាពជាច្រើននៃសង្គម រួមទាំងយេនឌ័រ សុខភាព និងការអប់រំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាការឆ្លើយតប ឯកឧត្តម ប៉ោ និមល អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ថា ការចម្អិនស្អាតដោយប្រើប្រាស់ឥន្ធនៈ ឬថាមពលកកើតឡើងវិញ និងថាមពលអគ្គិសនី ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដែលពាក់ព័ន្ធនឹងបម្រែបម្រួលអាកាសធាតុ បញ្ហាបរិស្ថាន ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ និងការបញ្ចេញផ្សែងពុលក្នុងបរិយាកាស។

ឯកឧត្តម ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធរួមមាន ស្ថាប័នរដ្ឋាភិបាល ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ SNV អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យចម្អិនស្អាតនៅកម្ពុជា ប្រកបដោយនិរន្តរភាព ជាពិសេសការលើកកម្ពស់ចំណេះដឹងប្រជាពលរដ្ឋនៅតាមជនបទ ឱ្យបានយល់ដឹងពីសារប្រយោជន៍នៃការចម្អិនស្អាត ការផ្លាស់ប្តូរឥរិយាបថពីការចម្អិនតាមបែបប្រពៃណីមកប្រើប្រាស់ចង្ក្រាន ឬឧបករណ៍ចម្អិនដែលប្រើប្រាស់អគ្គិសនី និងឡជីវឧស្ម័ន រួមគ្នាលើកកម្ពស់អាជីវកម្មនៅក្នុងសហគមន៍ប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវ៕

អត្ថបទ និងរូបភាព៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរក្សាស្ថិរភាពក្នុងសហគមន៍

អាជ្ញាធរស្រុកបន្ទាយស្រី អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសយុវជនត្រូវរួមគ្នាលុបបំបាត់ព័ត៌មានក្លែងក្លាយ ដើម្បីរក្សាស្ថិរភាពក្នុងសហគមន៍

អាជ្ញាធរឃុំខ្វាវ បញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់ ដាក់ដែកត្រឹមត្រូវ មិនដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ

អាជ្ញាធរឃុំខ្វាវ បញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់ ដាក់ដែកត្រឹមត្រូវ មិនដូចការចុះផ្សាយរបស់សារព័ត៌មានឡើយ

អាជ្ញាធរស្រុកវ៉ារិន ប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

អាជ្ញាធរស្រុកវ៉ារិន ប្ដេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.